Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ចង់​ប្រើ​ព្រះ​ចន្ទ​ក្លែងក្លាយ ជំនួស​ឱ្យ​ភ្លើង​បំភ្លឺ​ផ្លូវ​

spot_img

​ផ្កាយរណប​បញ្ចេញ​ពន្លឺ ត្រូវបាន​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ចេង​ឌូ មាន​គម្រោង​បាញ់​បង្ហោះ​នៅ​ឆ្នាំ​២០២០​។​

ទីក្រុង​ចេង​ឌូ អាច​នឹងមាន​ព្រះ​ចន្ទ​សិប្ប​និមិត្ត​នៅពេល​រាត្រី​

​​កាសែត​ប្រជាជន​(​ចិន​) ចុះផ្សាយ​ថ្ងៃទី​១៧​តុលា ឱ្យដឹងថា ទីក្រុង​ចេង​ឌូ ខេត្ត​សឺ​ជាំ​ង ប្រទេស​ចិន មាន​គម្រោង​នឹង​ប្រើប្រាស់​ផ្កាយរណប​បញ្ចេញ​ពន្លឺ​ធ្វើជា​ព្រះ​ចន្ទ​ក្លែងក្លាយ​នៅពេល​យប់ ហើយ​មាន​កម្រិត​ភ្លឺ​ជាង​ព្រះ​ចន្ទ​មែនទែន​ដល់​ទៅ​៨​ដង និង​អាច​ដើរតួនាទី​ជំនួស​ភ្លើង​បំភ្លឺ​ផ្លូវ​។​

​ព័ត៌មាន​ខាងលើ​ត្រូវបាន​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​​ចេង​ឌូ (CASC)​ប្រកាស ហើយ​ឱ្យដឹង​បន្ថែមថា ផ្កាយរណប​នេះ​អាច​បញ្ចេញ​ពន្លឺ​គ្របដណ្តប់​លើ​តំបន់​មួយ​មាន​វិ​ជ្ជ​មាត្រ​ពី​10-80 km និង​អាច​សម្រួល​ទីតាំង​បញ្ចេញ​ពន្លឺ​បាន​ថែមទៀត​។​

​ប្រភព​ដដែល​ឱ្យដឹងថា ការពិសោធ​ផ្កាយរណប​បញ្ចេញ​ពន្លឺ​នេះ​ត្រូវបាន​អនុវត្តន៍​តាំងពី​ច្រើន​ឆ្នាំ​មក ហើយ​មកទល់ពេលនេះ​វា​បាន​ឈន​ដល់​ដំណាក់កាល​សុក្រឹត​មុនពេល​បង្ហោះ​នៅ​ឆ្នាំ​២០២០​។​

​គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​ថា គ្រោងការណ៍​នេះ​ត្រូវបាន​រដ្ឋាភិបាល​ចិន ឬ​រដ្ឋអំណាច​ក្រុង​ចេង​ឌូ អនុម័ត​រួចហើយ​ដែរឬទេ ប៉ុន្តែ​CASC បច្ចុប្បន្ន​ជា​អ្នកម៉ៅការ​កម្មវិធី​អវកាស​របស់​ប្រទេស​នេះ​។​

​ក្នុងពេល​ជាមួយគ្នា​នោះ មនុស្ស​មួយចំនួន​បានបង្ហាញ​នូវ​កង្វល់​ថា ព្រះ​ចន្ទ​ក្លែងក្លាយ​អាច​ជះឥទ្ធិពល​ដល់​ពពួកសត្វ​ព្រៃ ក៏ដូចជា​ការ​គយគន់​លំហ​របស់​អ្នក​តារាសាស្ត្រ​។​ប៉ុ​ន្តៃ​សាមី​ក្រុមហ៊ុន​ឱ្យដឹងថា ពន្លឺ​ផ្កាយរណប​នេះ​មាន​លក្ខណៈ​ស្រអាប់ ពុំ​បង្ក​ឥទ្ធិពល​ដល់​បញ្ហា​ទាំង​នោះឡើយ​៕លី​សា​

spot_img
×