Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្យល់​កន្ត្រាក់​ភ្លៀង​ផ្គរ រន្ទះបាញ់ សម្លាប់​អ្នក​ឃ្វាលគោ​៣​នាក់ និង​ផ្ទះ​ជាង​១០០​ខ្នង រង​ការខូចខាត​

spot_img

បន្ទាយមានជ័យ​ ៖ បើ​យោងតាម​របាយការណ៍ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក ឱ្យដឹងថា នៅវេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឲ្យ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ស្លាប​មនុស្យ​៣​នាក់ នៅ​វាល​ខាងលិច​ឈៀង​ខាងត្បូង​ទីរួមស្រុក ភ្នំ​ស្រុក​ចំងាយ​២០០០​ម៉ែត្រ ម្តុំ​ឈូក​ធំ ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ដោយ​មូលហេតុ​ទៅ​ឃ្វាលគោ​ខណៈ​ជនរងគ្រោះ​រត់​ទៅ​ជ្រក​ទឹកភ្លៀង​ក្នុង​ខ្ទម​ស្រែ​។​

​ជនរងគ្រោះ​ទី​១-​ឈ្មោះ​ម៉ក់ យឿ​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​មាត់​ស្រះ ឃុំ​ស្រះ​ជីក ទី​២-​ឈ្មោះ​ព្រឺ​ល ឆេង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ជាមួយ ទី​៣-​ឈ្មោះ​មឿន សាម៉េត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក​ហើយ​ខ្យល់​កន្ត្រាក់​នៅ​ភូមិ​គោក​តា​សុខ ឃុំ​ពន្លៃ បណ្តាលឲ្យរ​បើក​ខូចខា​ត​ផ្ទះ​១០​ខ្នង ។​

​ចំណែក​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​១៤៥​ខ្នង នៅ​ឃុំ​ពងទឹក និង​ឃុំ​អង្គោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​អ្នកភូមិ​ថា ជា​ខ្យល់​ដៃដំរី​បាន​កួច​យក​ដំបូល​ផ្ទះ​អស់​១៤៥​ខ្នង និង​រលំ​បង្គោល​ភ្លើង ចំនួន​២​ដើម​ផង​ដែរ​។ ក្នុងនោ​មាន​ពលរដ្ឋ​២​នាក់​រងរបួស ត្រូវបាន​ក្រុម​សាច់ញាតិ បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ខេត្ត​កែប​។ ហេតុការណ៍​ដ៏​អាក្រក់​បំផុត​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​នាទី​រសៀល ថ្ងៃទី​១៨ តុលា ២០១៨​នេះ​។​

​លោក លឹម​តា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ អ្នកលក់ដូរ​នៅ​ផ្សារ​ពងទឹក បាន​និយាយប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹងថា មនុស្ស​ជាច្រើន​នាក់​បាន​ឃើញ​ខ្យល់​គេ​ហៅថា​ខ្យល់​ដៃដំរី​ខ្មៅ បក់​កួច​មក​ចំ​ផ្ទះ​អ្នក​មាន​របរ​លក់ដូរ​។ លោក លឹម តា និយាយថា ពេល​ឃើញ​ហេតុការណ៍​បែ​នេះ​មនុស្ស ជាច្រើន​បាន​នាំគនា​រត់​ពួន​ភ័យខ្លាច​អំណាច​ខ្យល់ តែ​ទោះជា​បែបណា​ប្រពន្ធ និង​កូនស្រី​ម្នាក់​រងរបួស ពេល​កំពុង​លក់ដូរ និង​អីវ៉ាន​មួយចំនួន និង​តូប​លក់​ត្រូវបាន​ខ្យល់​កាច់​បាក់​បំផ្លាញ​អស់​។​

​លោក តូ​វ សុវណ្ណ អធិការនគរបាល​ស្រុក​ដំណាក់​ចង្អើរ បាន​ប្រាប់​ឲ្យដឹង​ពី​ការខូចខាត ដោយសារ​តែ​ខ្យល់ បាន​បំផ្លាញ​១៤៥​ខ្នង​ផ្ទះ និង​ពលរដ្ឋ​២​នាក់​បាន​រងរបួស​។ លោក តូ​វ សុវណ្ណ អធិការ​ស្រុក​ដំណាក់​ចង្អើរ និយាយថា សម្ភារ​ពលរដ្ឋ​ដែល​រង​គ្រោះ​ក្នុង​គ្រោះ​មហន្តរាយ​នេះ​មិន​ធ្លាប់​មាន​ពី​មុន​ទេ​។ រីឯ​ក្រុម​អាជ្ញាធរ​ខាង​អគ្គិសនី​បាន​ត​បណ្ដាញ​អគ្គិសនី​ឡើងវិញ​បន្ទាប់ពី​បាន​ខ្យល់​បាន​កាត់ផ្ដាច់ និង​កូន​សិស្សសាលា​ចិន​ក៏​មាន​ការភ័យខ្លាច​ផងដែរ ពួកគេ​បាន​នាំគ្នា​រត់​ចេញពី​សាលា​រៀន​៕ ដោយ ៖ បញ្ញាស័ក្តិ

   

spot_img
×