Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៊ិះ​ក្ស័យ​ជីវ៉ា​ព្រោះ​ជំនឿ​៖ កប់​ខ្លួនឯង​ព្រោះ​ជឿថា​៣​ថ្ងៃក្រោយ​នឹង​ទម្លុះ​ផ្នូរ​រស់​ឡើងវិញ ក្លាយជា​មនុស្សទេព​

spot_img

​ថ្មីៗ​នេះ​បុរស​ឥណ្ឌា​ម្នាក់​ទើប​ត្រូវបាន​សង្គ្រោះ​ចេញពី​ផ្នូរ​ដែល​ខ្លួនឯង​រៀបចំ ហើយ​ត្រូវបាន​កប់​អស់​រយៈពេល​៨​ម៉ោង​។ បុរស​រូបនេះ​ឈ្មោះ​Deeraj Kharol​រស់នៅក្នុង​អារាម​មួយ នា​ភូមិ​Karocho ka Kheda រដ្ឋ​Rajasthan​។​

​ព្រោះតែ​ជំនឿ ងប់​ង​ល់​លើ​អាទិទេព Kharol បា​នស​ម្រ​ច​ចិត្ត​ធ្វើ​រណ្ដៅ​ដើម្បី​កប់​ខ្លួនឯង ព្រោះ​ជឿថា​៣​ថ្ងៃក្រោយ​គេ​នឹង​រស់​ឡើងវិញ ហើយ​ក្លាយជា​មនុស្សទេព​។​

​គាត់​បានរៀបចំ​រឿងនេះ​តាំងពី​ប៉ុន្មាន​សប្តាហ៍​មុន ហើយ​ពឹងពាក់​ប្រជាជន​ក្នុងភូមិ​ឱ្យជួយ​។​ប្រជាជន​ក្នុងភូមិ​នេះ​ទៀត​បាន​គាំទ្រ​គំនិត​នេះ ហើយ​ប្រឹង​ជួយ​យ៉ាង​សស្រោកសស្រាំ​។​

​នៅ​ថ្ងៃទី​១០ ខែតុលា​កន្លងមក គេ​បានធ្វើ​ការបញ្ចុះ Kharol, តាម​ការណែនាំ​របស់​សាមីខ្លួន​។ ទង្វើ​របស់លោក Kharol, បាន​រាលដាល​យ៉ាង​លឿន​លើ​បណ្ដាញ​សង្គម ហេតុនេះ​ប៉ូលិស​ប្រចាំ​តំបន់​ក៏បាន​ដឹង​។​ពួកគេ​បាន​ចាត់​ប៉ូលិស​មួយក្រុម​ទៅកាន់​ភូមិ​នោះ​នៅ​អំឡុង​ម៉ោង​២​ព្រឹក ថ្ងៃទី​១១​ខែតុលា ដើម្បី​រារាំង​ទង្វើ​អាច​សម្លាប់​មនុស្ស​បាន​។​

​ប៉ុន្តែ​ពេលទៅដល់ ពួកគេ​បាន​រង​ការតវ៉ា រារាំង​ពី​សំណាក់​ប្រជាជន​។ ចុងក្រោយ​ប៉ូលិស​ត្រូវ​បញ្ចុះបញ្ចូល​ដល់ ព្រឹទ្ធាចារ្យ​ប្រចាំ​ភូមិ​ថា​ទង្វើ​បែបនេះ​បុរស​នោះ​នឹង​ស្លាប់​ព្រោះ​ថប់ដង្ហើម ហើយ​អ្នកភូមិ​នឹង​ទទួលខុសត្រូវ ព្រោះ​វា​ជា​អំពើ​មនុស្សឃាត​។​

​ចុងក្រោយ អ្នកភូមិ​ក៏​យល់​ព្រមឱ្យ​ប៉ូលិស​បើក​គម្រប​ផ្នូរ​។ ពេលនោះ Kharol, កំពុង​ដកចង្កាមាន់ ប៉ូលិស​ក៏​បញ្ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យ​។​

​ប៉ុណ្ណឹង​ហើយ បុរស​ងប់​នឹង​ជំនឿ​រូបនេះ​បាន​ស្រែក​ដាក់​បណ្ដាសា​ក្នុង​មន្ទីរពេទ្យ​ថា ខ្ញុំ​ចង់​ក្លាយជា​មនុស្សទេព អ្នកណា​រារាំង​ខ្ញុំ​នឹងត្រូវ​បាត់បង់​ផ្ទះសម្បែង បាត់បង់​អ្វីៗ​ទាំងអស់ ខ្ញុំ​ដាក់​បណ្ដាសា​ដល់​ពួកគេ​៕​សូ​យ​ន​

spot_img
×