Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​យំ​ខ្សោះ​ខ្លួន​ដល់​សន្លប់ ដោយសារតែ​ឃាតកម្ម​រំលោភ​សម្លាប់​លើ​កូន​របស់​ខ្លួន​២​នាក់​

spot_img

​ខេត្ត​កំពង់ឆ្នាំង ៖ ក្មេងស្រី​២​នាក់​ត្រូវ បាន​ជន​ពុំ​ស្គាល់​មុខ​វាយ​សម្លាប់​រួច​ញាត់​ចូលក្នុង​កេស​ឈើ​ដាក់​ខោអាវ​ដាក់​ចោល​នៅលើ​ផ្ទះ​របស់​ជនរងគ្រោះ​។​

​យោង​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន ឱ្យដឹងថា ក្មេងស្រី​ទាំង​២​នាក់​ត្រូវបាន​ស្គាល់ ឈ្មោះ អុល លក្ខិណា អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ជន នី អាយុ​៧​ឆ្នាំ ទាំង​២​នាក់​មាន​ឪពុក​ឈ្មោះ​ប្រាក់ ជា អាយុ​៣៤​ឆ្នាំ ម្តាយ​ឈ្មោះ ជន នី​តា អាយុ​៣៤​ឆ្នាំ ។​

ករណីនេះ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ខណៈ​សមត្ថកិច្ច​ដាក់​ការសង្ស័យថា អាច​ក់ត​ឡើង​តាំងពី​ថ្ងៃ​ទី​១៧​តុលា​មក​ម្ល៉េះ​។​

​សេចក្ដីរាយការណ៍​ពី​មូលដ្ឋាន ដែល​ដកស្រង់​សម្ដី​របស់​ពូ​ជនរងគ្រោះ បានឲ្យដឹងថា ជាធម្មតា​ក្មេងស្រី​ទាំងពីរ ជា​រៀងរាល់​ព្រឹក​តែងតែ​ទៅ​ផ្ទះ​របស់​គាត់ ហូប​បាយ​ហូប​ទឹក និង​យក​គោ​ទៅ​ចង​ឲ្យ ស៊ី​ស្មៅ​ជាធម្មតា ចំឡែក​ព្រឹក​ថ្ងៃកើតហេតុ មិន​បាន​ឃើញ​ក្មេងស្រី​ទាំង​ពីរ​នោក់​នោះ សាច់ញាតិ​ក៏​បាន​នាំគ្នា ដើររក​គ្រប់​ទីកន្លែង តែ​រក​មិនឃើញ រហូតដល់​ម៉ោង​១១៖៣០​នាទី​ថ្ងៃត្រង់ ពូ​ជនរងគ្រោះ​បាន​ឡើង​លើផ្ទះ ជនរងគ្រោះ និង​បាន​បើក​កេស​មើល ក៏​ប្រទះឃើញ​សព​ក្មេងស្រី​ទាំង​ពីរ​ដេកស្លាប់​នៅក្នុង​កេស​នោះ ទើប​ពូ​ជនរងគ្រោះ​លើក​ចេញពី​ក្នុង​កេស​មក​ដាក់​នៅ​ក្រៅ និង​បាន​ប្តឹង​ដល់​សមត្ថកិច្ច ចុះ​មកដល់​កន្លែងកើតហេតុ​តែម្តង​។​

​ក្រោយ​ការពិនិត្យ​កោសល្យវិច័យ សមត្ថកិច្ច​បញ្ជាក់ថា សព​ពិតជា​ត្រូវបាន​ឃាតករ​សម្លាប់ និង​យកទៅដាក់​ក្នុង​កេស​ដាក់​ខោអាវ ពិតប្រាកដ​មែន​។​

​ឪពុក​ម្ដាយ​របស់​ក្មេងស្រី​ទាំងពីរ មិន​បាន​នៅផ្ទះ​ជាមួយ​នោះ​ទេ ព្រោះ​ម្ដាយ​ទៅ​ធ្វើការ​រោងចក្រ នៅ​រាជធានី​ភ្នំពេញ និង​ឪពុក​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​។​

​ប្រភព​ដដែល​បន្តថា ឪពុកម្តាយ​ក្មេង​ស្រី​ទាំង​ពីរ​នាក់ មិន​នៅផ្ទះ​ជាមួយ​កូន​ទេ ដោយ​ម្តាយ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ រីឯ​ឪពុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។ កាលពី​៣-៤​ថ្ងៃ​មុនពេល​កើតហេតុ បាន​ទុក​កូន​នៅតែ​២​នាក់​នៅ​ផ្ទះ តែ​បាន​ផ្ញើ​មីង​-​មា​នៅ​ជិត​នោះ​ឱ្យ​ជួយ​មើល​ដែរ ។ លុះ​នៅ​ថ្ងៃកើតហេតុ គឺ​គ្មាន​អ្នក​ណា​បាន​ដឹងថា មានរឿង​អ្វី​កើត​ឡើង​តាំងពី​ពេល​ណា​ទេ ។​

​សមត្ថកិច្ច​កំពុង​ដាក់​ការសង្ស័យថា អាច​ជា​ករណី​រំលោភ​សម្លាប់​បំបិទមាត់ ។ តែ​យ៉ាងណា បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​ក្នុង​រឿង​នេះ ដើម្បី​វែកមុខ​ឃាតករ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×