Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩​ខែ​ឆ្នាំ​២០១៨ ពន្ធដារ​ប្រមូល​ពន្ធ បាន​ជិត​១,៧​ពាន់​លាន​ដុល្លារ​

spot_img

ភ្នំពេញ​ ៖ រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន ៦,.៧៦៦,៣៧​ប៊ី​លាន​រៀល (​ប្រមាណ​១.៦៩១,៥៩​លាន​ដុល្លារ​អាមេរិក​) កើនឡើង​១៧,៥៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា​នេះ បានឲ្យដឹងថា លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​អញ្ជើញ​ជា​អ​ធីបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុបល​ទ្ធ​ផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​កញ្ញា និង​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា​នេះ បានបញ្ជាក់​ថា រយៈពេល​៩​ខែ ឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល បាន​សរុប​ចំនួន ៦.៧៦៦,៣៧ ប៊ី​លាន​រៀល (​ប្រមាណ​១.៦៩១,៥៩ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​៨៧,៩៥% នៃ​ផែនការ​។​

​ដោយឡែក​សម្រាប់​ខែ​កញ្ញា ឆ្នាំ​២០១៨ លទ្ធផល​ប្រមូល​ចំណូល​ពន្ធ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ទទួលបាន​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​ប្រមូល បាន (​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ ចំណូល​អន​ឡាញ Online របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​) មាន​ចំនួន​៧៥៣,១៧ ប៊ី​លាន​រៀល (​ប្រមាណ​ជា​១៨៨,២៩​លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​៩,៧៩% នៃ​ផែនការ​ច្បាប់​។​

​ក្នុងឱកាស​នោះ លោក គង់ វិបុល បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវ​មាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់​ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ ក្នុង​ការឆ្លើយតប​ទៅ​កាន់​អ្នក​ជាប់ពន្ធ សំដៅ​ឱ្យ​ពួកគាត់​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធ​គ្រប់ៗ​គ្នា ធ្វើ​យ៉ាងណា​កាត់បន្ថយ​ជា​អតិបរមា នូវ​ការ​រអ៊ូរទាំ​របស់​អ្នក​ជាប់ពន្ធ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុងការ​បង់ពន្ធ​ជូន​ប្រជាពលរដ្ឋ​។​

​សម្រាប់​ឆ្នាំ​២០១៨​នេះ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុង​ការអនុវត្ត​ការប្រមូល​ចំណូល​ពន្ធ បាន​គ្រប់​តាម​ផែនការ​ច្បាប់​ចំនួន ៧.៦៩៣,៥០ ប៊ី​លាន​រៀល (​ប្រមាណ​ជា ១.៩២៣,៣៨​លាន​ដុល្លារ​អាមេរិក​) អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​បន្ត​អនុវត្ត យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×