Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ណាយ​ល់ពី​អារម្មណ៍​មួយ​នេះ​ទេ អាន​ហើយ​ចង់​យំ​៖ ធ្លាប់តែ​កាន់​ដៃ​បង ឱប​បង តែ​ពេលនេះ អូន​បាន​ត្រឹម​កាន់​ធាតុ​បង​… (​វីដេអូ​)

spot_img

​តើ​អ្នកនឹង​យល់​ពី​អារម្មណ៍​មួយ​នេះ​យ៉ាង​ណាទៅ​! នៅពេលដែល​បានឃើញ​រូបថត និង​អាន​សារ​ពោរពេញ​ដោយ​ក្តី​ស្រណោះ និង​សែន​អាឡោះអាឡៃ​បំផុត របស់​ប្រពន្ធ​សព​ជនរងគ្រោះ ខណៈ​ប្តី​ដែល​ធ្លាប់តែ​ផ្តល់​ក្តី​ស្រលាញ់ និង​ឱប​នៅ​នឹង​ទ្រូង ត្រូវបាន​បូជា​លា​ពី​លោក​នេះ​ចោល​ប្រពន្ធ និង​កូនស្រី​ជាទី​ស្រលាញ់ គ្មាន​ថ្ងៃ​វិល​វិញ ។​

​ខាងក្រោម​នេះ​ជា​សារ​របស់​ប្រពន្ធ ដែល​បាន​ផុស​អម​ជាមួយ​រូបភាព​៥​សន្លឹក និង​វីដេអូ​បូជាសព​ប្តី​១​ឃ្លី​ប នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ឈ្មោះ Oun Tey យ៉ាង​កំសត់​ថា​៖

​ធ្លាប់តែ​កាន់​ដៃ​បង អោប​បង តែ​ពេលនេះ​បាន​ត្រឹម​កាន់​ធាតុ​បង វាសនា​យេ​ី​ង​ជួបគ្នា​បាន​ត្រឹមនេះ បង​អស់កម្ម​ហេ​ី​យ សូម​បង​ទៅកាន់ សុគតិភព​ចុះ កុំ​បារ​ម្មណ៍​ពី​ប្រពន្ធ​កូន​អី អូន​នឹង​ថែកូន​អោយ​ល្អ​, មិន​ថា​អ្នកណា​គិត​បែបណា តែមាន​តែ​យេ​ី​ង​2​នាក់​ដែល​ដឹង​ច្បាស់​,​សូមអោយ​បង​ទៅអោយ​ស្ងប់​ចុះ ???​។​

​គួរ​រម្លឹក​ផងដែរ​ថា ជនរងគ្រោះ​ខាង​ដែលមាន​ឈ្មោះ ឆាយ ផានិត អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​កណ្តាច់ ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច ត្រូវ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក លេខ​កំពង់ធំ 3A-0988 បើក​បុក​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង ៦​ៈ​១០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ត្រង់ចំណុច​មុខ​ហាង ម៉ែក្មេក ហេង​ហេង ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ហើយ​ត្រូវបាន​ប្រភព​ប្រាប់​សារព័ត៌មាន​ថា ជនរងគ្រោះ​មាន​វិបត្តិ​ខ្លាំង​ជាមួយ​ប្រពន្ធ រឿង​ប្រព​ន្វ​រត់ចោល ទើប​សម្រេចចិត្ត​បែ​បប​នេះ ។ ប៉ុន្តែ តាមពិត​មិនមែន​ដូច្នេះ​ទេ បន្ទាប់ពី​ប្រពន្ធ​សព​ជនរងគ្រោះ​ចេញមុខ​បកស្រាយ ៕ ដោយ​៖ ឧ​ត្ត​ម​

  

spot_img
×