Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ជោរ រូប​ផ្កា​សាក់​ក៏​ចេះ​រីក ចេះ​រោយ​ដែរ​

spot_img

​សុភាពនារី​ទាំងឡាយ​ដែល​និយម​សាក់ មិនគួរ​អូស​រំលង​ពេល​ពេញវ័យ​ដូ​វ​បុប្ផា​កំពុង​រីក មនុស្ស​មួយចំនួន​មិន​ពេញ​ចិត្តនឹង​អ្វីដែល​ធម្មជាតិ​ផ្តល់ឱ្យ​ទេ​។​ពេល​នៅ​ក្រមុំ​រវល់​រីករាយ​នឹង​យុវវ័យ ភ្លេច​គិតថា​នឹងត្រូវ​មានគូស្រករ ពពោះ បង្កើតកូន​។​

​ការ​សាក់​រូប​វា​គឺជា​ចំណូលចិត្ត​ត្រឹមត្រូវ​របស់​មនុស្ស​មួយចំនួន ខ្លះ​សាក់​នៅ​កដៃ កំភួនជើង កញ្ចឹងក ដើម្បី​កត់ត្រា​ទុក​នូវ​រឿង​អ្វីមួយ​ដែលមាន​អត្ថន័យ​ទើប​ឆ្លងកាត់​ជីវិត​របស់គេ​។​អ្នកខ្លះ​ទៀត​ក៏​សាក់​រូប​ដើម្បី​បិទបាំង​សម្លាក​លើ​រាងកាយ​។

​រូប​នារី​ម្នាក់​បាន​ច្នៃប្រឌិត​ដោយ​សាក់​ជា​កម្រងផ្កា​កុលាប​ដើម្បី​បិទបាំង​ស្លាកស្នាម​វះកាត់​បង្កើតកូន
​ចំណែក​នារី​ខាងក្រោម​គាត់​ចេះ​គិត​ឃើញ​ការ​សាក់​រូប​នៅក្រោម​ផ្ចិត ដែល​វា​ជួយ​រំលេច​បន្ថែម​ចង្កេះអង្ក្រង​របស់គាត់​

​ប៉ុន្តែ​មានរឿង​មួយ​ដែល​ពុំមាន​អ្នកណា​ស្មាន​ដល់​នោះ គឺ​នៅពេល​គាត់​មានគភ៌ ទម្រង់​រូបសាក់​ក៏មាន​ការប្រែប្រួល​សម្រប​ខ្លួន​ទៅនឹង​ការរីក​ផ្ទៃពោះ​។ មានន័យថា ពេល​ពោះ​នាង​កាន់តែ​ធំ ផ្កា​កុលាប​មួយទង​នេះ​ក៏​រីក​តាម អស្ចារ្យ​ដែរ​ទេ​ប្រិយមិត្ត​!

​ប៉ុន្តែ​នៅពេលដែល​នាង​សម្រាលកូន​រួច ប្រាកដ​ណាស់​ផ្កា​កុលាប​មួយទង​នេះ​នឹង​…​រោយ​។​វាសនា​ផ្កា​នេះ​នឹង​ក្លាយជា​បែបណា ប្រិយមិត្ត​ជួយ​ប្រាប់​ផង​!

​ខាងក្រោម​ជា​រូបភាព​មួយចំនួន​របស់​ស្រី​ស្អាត​ដែល​និយម​សាក់​៕​សូ​យ​ន​

spot_img
×