Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាងហ្វាង​ផលិតកម្ម Galaxy ជូន​ថវិកា​ដល់​ក្រុម​កម្មករ​សំណង់ ដើម្បី​រំលឹក​អតីតកាល​របស់​ខ្លួន​

spot_img

ភ្នំពេញ​-​ជា​រឿង​ដែល​ដក់​ជាប់​ក្នុង​អារម្មណ៍ មិន​ងាយ​ភ្លេច​គ្រា​ដែល​កម្សត់ រហូត​បាន​បង្កើត​ជាកា​រ​តាំងចិត្ត​ប្តេជ្ងា​ត្រូវតែគេច​នឹង​ជៀស​ឲ្យបាន​ពី​ភាពកម្សត់​គ្រា​អតីតកាល មុន​ក្លាយជា​អ្នក​មាន​ទ្រព្យ​ស្តុក លោក ឡេង ​ណា​វ៉ា​ត្រា ក៏​បាន​បង្កើត​អនុស្សាវរីយ៍​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ លោក​បាន​យក​ថវិកា​ផ្ទាល់ខ្លួន ជាច្រើន​លាន ទៅ​ចែក​ជូន​កម្មករ​សំណង់ ​ដែល​កំពុង​សាងសង់​បូរី និង​វីឡា​កូនកាត់ ឲ្យ​លោក​ផ្ទាល់​តែម្តង​។

លោក ឡេង ណា​វ៉ា​ត្រា ម្ចាស់​ផលិតកម្ម Galaxy និង​ជា​ម្ចាស់​បុរី​វីឡា​កូនកាត់​ឡេង​ណា​វ៉ា​ត្រា បាន​អះអាង​ថា នៅ​ពេល​លោក​ចុះ​ទៅ​មើល​ការដ្ឋាន​សាងសង់ ​ហើយ​លោក បានឃើញ​ពី​សភាព​ធ្វើការ​របស់​កម្មករ​នៅក្នុង​បុរី​បាន​ធ្វើអោយ​លោក​ស្រណោះ​ដល់​អតីតកាល​ដែល​លោក​ធ្លាប់ធ្វើ​ជា​កម្មករសំណង់ ជា​កម្មករ​រោងចក្រ និង​ចុងក្រោយ​បាន​ក្លាយ​ជា​ពលករ​នៅក្នុង​ប្រទេស​កូរ៉េ​ជាប់​នឹង​ភ្នែក​តែ​ម្ដង​។

លោក​ថា​ទាំងនោះ​ហើយ​ជា​ចលករ​រុញច្រាន​ទឹកចិត្ត ឲ្យ​លោក តែងតែ​សន្សំ​លុយ ដែល​បាន​ធ្វើការ​ពី​ប្រទេស​កូរ៉េ​យ៉ាង​លំបាក​មក​ទិញ​ដីស្រែ​ស្ដុក ទុក​តាំងពី​ជំនាន់​នៅ​ធូរ​ថ្លៃ ទើប​ធ្វើអោយ​លោក​ចេះ តែ​មាន​ដើមទុន ហើយ​ឈានដល់​ពុះ​ឡូតិ៍​ដាក់លក់​រហូត​ចេះតែ​ពង្រីក​ដើមទុន​បាន​ច្រើន​បន្តិចៗ​ម្ដង ​មុន​ឈានដល់​ការប្រកាស​ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​សង់​ផ្ទះល្វែង និង​វីឡា​កូនកាត់​ដាក់លក់​។ លោក​អះអាង​ថា​មកទល់ពេលនេះ ​មិន​រាប់​បញ្ចូល​គម្រោង​ដី​ឡូតិ៍​របស់លោក​ច្រើន​កន្លែង លោក​មាន​ក្រុម​សង់​ផ្ទះល្វែង និង​វីឡា​កូនកាត់​ចំនួន​៣​កន្លែង​ហើយ ដោយ​គម្រោង​ទី​១ និង​ទី​២​រាប់រយ​ល្វែង​គឺ​លក់​គ្មាន​សល់​នោះទេ និង​បន្ត​លក់​គម្រោង​ទី​៣​ដែល​មាន​ផ្ទះ​ដៃ​ជាង​១០​ហិកតា​បន្ត​ទៀត​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​។

ម្ចាស់​ផលិតកម្ម Galaxy រូបនេះ បញ្ជាក់ថា លោក​ភ្ញាក់ខ្លួន​ព្រឺ​ត បន្ទាប់​ពី​ការ​ចែក​លុយ​ដល់​ក្រុម​កម្មករ ដែល​ជា​សកម្មភាព​យ៉ាង​កម្រ​របស់លោក ត្រូវបាន​គេ​ចែកចាយ ហើយ​ធ្វើអោយ​មាន​ការចាប់អារម្មណ៍​។ យ៉ាងណាមិញ លោក​អះអាង​ថា​មានតែ​ការផ្ដល់​កម្លាំងចិត្ត និង​លើកទឹកចិត្ត​អោយ​បណ្ដា​ក្រុម​អ្នកតូច​ទាប​ទាំងនោះ​ប៉ុណ្ណោះ ​ទើប​អាច​អោយ​ពួកគេ​សប្បាយចិត្ត ​ហើយ​លោក​ខ្លួនឯង​ក៏​មិន​ខុស​ពី​បាន​ដាស់តឿន​ខ្លួនឯង​ក្រោយ​ភាពមានបាន​កុំអោយ​ភ្លេច​អតីតកាល​ដែល​ធ្លាប់​លំបាក​៕ ដោយ​-​គីម ស្រីរ័ត្ន​
 

spot_img
×