Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ៣​ នាក់​ រួម​និង​ថ្នាំញៀន​ ៤​ កញ្ចប់​ធំ ស្មើ​ ៤០០​ កញ្ចប់​តូច ​នៅ​ស្រុក​កំពង់រោទិ៍​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​កម្លាំង​មន្ទីរ​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់រោទិ៍ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​ទទួល​ការងារ​យុត្តិធម៌​កាលពី​វេលា​ម៉ោង ២២ និង​៥០​យប់​នាទី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ចុះបង្ក្រាប​ករណី​រក្សាទុក ឬ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣ នាក់ ប្រុស​០២ នាក់ ស្រី​០១​នាក់​។​

​ជនសង្ស័យ​ទាំង​៣​នាក់​មាន ៖ ១.​ឈ្មោះ ហ្វៀង ធី​ធឿ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រា​ដក មាន​ទីលំនៅ​ភូមិ​អូ​យាង​តី សង្កាត់​បិ​ន​ហៀ​ប ស្រុក​តៀង​តីង ខេត្ត​ឡុង​អាន ប្រទេស​វៀតណាម ។ ២.​ឈ្មោះ វិន ធី​បី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ខេត្ត​ទីន​យ៉ាង ប្រទេស​វៀតណាម និង​ទី​៣.​ឈ្មោះ ម៉ា​យ ង៉ុក​ឡុង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ឡុង​នឿង ស្រុក​កឹង​ឃូ​ក ខេត្ត​ឡុក​អាង ប្រទេស​វៀតណាម​។​

​វត្ថុតាង​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០៨ កញ្ចប់ (៤០៤ កញ្ចប់​តូច​)​មាន​ទម្ងន់ ១០៤.៨៥ ក្រាម (​គិត​ទាំង​សំបក​វិច​ខ្ចប់​)​។ កូនសៀវភៅ​ចំនួន​០១​ក្បាល​។ ថង់​សម្រាប់​ដាក់​គ្រឿងញៀន​មួយចំនួន​។ កូន​កន្ត្រៃ ចំនួន ០២​។ នាឡិកា​ចំនួន ០១​។ លោហៈធាតុ​ពណ៌​លឿង​ចំនួន​០២​វង់​។​

​បច្ចុប្បន្ន​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ដើម្បី​កសាង​សំណុំរឿង​បញ្ជួនទៅ​តុលាការ​៕​ ដោយ ៖ វ៉ៃកូ​

spot_img
×