Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទឹក​បឹង​ព្រែក​ទប់ លែង​ជា​ប្រភព​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​អ្នក​ក្រុង​ព្រះសីហនុ ដោយ​កែលម្អ ឲ្យទៅ​ជា​សួន​រមណីយដ្ឋាន​ទេសចរណ៍​

spot_img

​ព្រះសីហនុ ៖ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល បាន​ផ្តល់​សិទ្ធិ​ជូន​ក្រុមហ៊ុន​ឯកជន ដោយ​កាត់​ផ្ទៃ​បឹង​មួយចំណែក​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍ និង​មួយ​ភាគ​ធំ​ទៀត សម្រាប់​កែលម្អ ឲ្យទៅ​ជា​សួន​រមណីយដ្ឋាន​ទេសចរណ៍ ។​

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តីជូនដំណឹង តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៨​ខែ​តុលា​ថា នៅក្នុង​គម្រោង​ដែល​បាន​គ្រោងទុក ក៏​មាន​សាងសង់​នូវ​ផ្លូវ​កាត់ ដើម្បី​បញ្ជៀ​ស​ចរាចរ ព្រមទាំង​មាន​ការរៀបចំ​តុបតែង​លម្អ ដោយ​ភ្លើងពណ៌​ផងដែរ ។

ការរៀបចំ​កែលម្អ​ផ្ទៃ​បឹង​នេះ នឹង​ត្រូវ​ធ្វើឡើង​ប្រកប​ដោយ​លក្ខណៈ​បច្ចេកទេស​ខ្ពស់ ព្រមទាំង​ឲ្យក្លាយ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍ កម្សាន្ត​ដែល​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត ។​

​ចំពោះ​ប្រភព​ទឹកស្អាត ដែល​ត្រូវ​ផ្គ​ត់​ឲ្យ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ត្រូវបាន​យកចេញ​ពី​អាង​ស្តុក​ទឹក​តំបន់​ក្បាល​ឆាយ ដែល​ជា​ប្រភព​ទឹកធម្មជាតិ មាន​វិសាលភាព​ផ្គត់ផ្គង់ លើ​ការប្រើប្រាស់​គ្មាន​ការ​ព្រួយ​បារ​ម្មណ៍ ជំនួស​បឹង​ព្រែក​ទប់ ដែល​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​បាន​គោក​រាក់ និង​បាត់បង់​គុណភាព ។​

​ការប្រកាស​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ បាន​ធ្វើឡើង​បន្ទាប់​ពី​មានការ​ប្រតិកម្ម​នានា​ជុំវិញ​ការ​លុប​បឹង​មួយ​នេះ ក៏ដូចជា សេចក្តី​សម្រេច​របស់​រា​ជ​រដ្ឋាភិបាល ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន កាត់​ផ្ទៃដី​ជាង ១១​ហិកតា​ចេញពី​តំបន់​អភិរក្ស​បឹង​ព្រែក​ទប់​៕ ​ដោយ​៖​រចនា​

 

 

 

    

spot_img
×