Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ បត់បែន​បែកខ្នែង ដូច​អន្ទង់អាំង នៅ​រាជធានី​ភ្នំពេញ តម្លៃ​២៥៩​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​ ៖ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ មាន​ស្ថានភាព​បត់បែន បែកខ្នែង​ដូច​អន្ទង់​អាំង នឹង​មាន​ប្រវែង​សរុប​៤៧,៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​៤​គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប​២៥​ម៉ែត្រ តម្លៃ​សរុប ២៥៩​លាន​ដុល្លារ​អាមេរិក គ្រោង​នឹង​សាងសង់​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ផ្លូវ​ក្រវាត់​ទីក្រុង​ទី​៣​នេះ រត់​កាត់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​បញ្ចប់​នៅ​ផ្លូវ​ជាតិ​លេខ​១​។​

មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឲ្យដឹងថា ធនាគារ នីហរ័ណ អាហរ័ណ​ចិន បាន​យល់ព្រម​ផ្តល់​ឥណទាន​សម្បទាន ក្នុង​រង្វង់​ទឹក​ទឹកប្រាក់​ប្រមាណ ២៥៩​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ នឹង​សាងសង់​ឆាប់ៗ​នេះហើយ​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ កន្លងមក​។ ក្នុង​សេចក្តីប្រកាស​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​សំណង់​សៀង​ហៃ​ចិន ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការងារ​សាងសង់ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​នេះ និង​ដោយ​មាន​ការត្រួតពិនិត្យ​ប​ច្ចក​ទេស ពី​ក្រុមហ៊ុន​ក្វាង​ចូ​វ​វ៉ាន់​អាន មកពី​ប្រទេស​ចិន​។ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣​នេះ នឹង​មាន​ប្រវែង​សរុប​៤៧,៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​៤​គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប​២៥​ម៉ែត្រ​។​

ផ្លូវ​ក្រវាត់​ទីក្រុង​ទី​៣​នេះ ផ្លូវ​រថយន្ត​មាន​៤​គន្លង ដែល​មួយ​គន្លង មាន​ទទឹង​៣,៥០​ម៉ែត្រ ចំណែក​ផ្លូវ​ទោចក្រយានយន្ត​២​គន្លង មួយ​គន្លង​មាន​ទទឹង​២,២៥​ម៉ែត្រ​។ ផ្លូវ​នេះ​នឹង​ត្រូវ​សាងសង់ ចាប់ពី​ផ្លូវជាតិ​លេខ​៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ ១៤+១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ដោយ​ត្រូវ​កាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​២១+២០០ កាត់​ផ្លូវ​ជាតិ​លេខ​២ ត្រង់​ចំណុច​គីឡូម៉ែត្រ លេខ​២២+៨០០ និង​កាត់​ផ្លូវជាតិ​លេខ​២១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ១៨+៤០០ និង ផ្លូវ​ខ្នែង​ប្រវែង ៥.៣៧៥ ម៉ែត្រ​។​

តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ទីក្រុង​ទី​៣​នេះ សម្រាប់​វិស័យ​អចលនទ្រព្យ ការពង្រីក​ផ្លូវ​ក្រវ៉ាត់​ក្រុង​ថ្មី​នេះ គឺ​បាន​បញ្ជាក់ថា វិស័យ​អចលនទ្រព្យ កំពុងតែ​មាន​កំណើន​ខ្លាំងក្លា ដែល​ទាមទារ​ឲ្យ​ពង្រីក​ទំហំ​ក្រុង​បន្ថែមទៀត ដើម្ប​ពង្រីក​ទំហំ​វិនិយោគ​ឲ្យ​កាន់​តែ​ច្រើន​។ គេ​ក៏​រំពឹង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ដ៏​ធំ​មួយ​នេះ នឹង​ជម្រុញ​ទាំង​ចំនួន និង​តម្លៃ​អចលនទ្រព្យ នៅក្នុង​តំបន់​នោះ ឲ្យ​កើន​ឡើង​ផងដែរ​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×