Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធី​ទទួលទាន​ទឹក​ដើម្បី​ព្យាបាល​ជំងឺ​គ្រោះថ្នាក់​បំផុត​ពិភពលោក​៖ ទាំង​ក្មេង ទាំងចាស់ គួរស្វែងយល់​

spot_img

ទទួលទាន​ទឹក​ត្រឹមត្រូវ​ពុំ​ត្រឹមតែ​ជួយ​បង្កើន​សុខភាព តែ​នៅ​អាច​ជំនួយ​ក្នុងការ​ព្យាបាល​ជំងឺ ។ នេះ​ជា​វិធី​ទទួលទាន​ទឹក​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​លើសឈាម ។​

​ទឹកជា​ប្រភពដើម​របស់​មេជី​វិត ដូច្នេះ​អ្នក​បានដឹង​ពី​ឥទ្ធិពល​របស់​ទឹក​ទៅលើ​សម្ពាធ​ឈាម​រាងកាយ ។ សរសៃឈាម​ដូចជា​បំពង់​ទឹក​, ដោយសារ​កម្រិត​ខាប់​របស់​ឈាម (​ដូចជា​ខ្លាញ់​រុំ​ឈាម​, កូ​ឡេ​ស្តេ​រ៉ូ​ល​ច្រើន​, កំណក​ឈាម​) នឹងធ្វើ​ឲ្យ​ស្ទះ​សរសៃឈាម ប្រសិន​ទទួលទាន​ទឹក​ត្រឹមត្រូវ នឹងមាន​ប្រសិទ្ធភាព​ក្នុងការ​សម្រួល​សម្ពាធ​ឈាម ។​

​ប្រសិន​អ្នក​កើត​ជំងឺលើសឈាម -​ជំងឺ​កំពុង​ត្រូវបាន​ចាត់ទុកថា​គ្រោះថ្នាក់​បំផុត​ពិភពលោក​, គួបផ្សំ​ជាមួយ​ការទទួល​ទាន​ទឹក​មិន​គ្រប់ នឹង​នាំ​ដល់​កម្រិត​ខាប់​របស់​ឈាម​កើនឡើង ធ្វើ​ឲ្យ​ផ្ទៃ​ឈាម​ខ្វះ​, លក្ខខណ្ឌ​៣​នេះ​ងាយ​នាំ​ដល់​ស្ថានភាព​លេចចេញ​ដុំ​កំណក​ឈាម​ក្នុង​ខួរក្បាល ។ ប៉ុន្តែ​ពុំមែន​ចេះតែ​ទទួលទាន​កាន់តែច្រើន កាន់តែ​ល្អ ។​

ដូច្នេះ​ធ្វើយ៉ាងណា ដើម្បី​អ្នកជំងឺ​លើសឈាម​ទទួលទាន​ទឹក​ត្រឹមត្រូវ ជួយ​ព្យាបាល​និង​បន្ថយ​សម្ពាធ​ឈាម ?

១ – មិន​ទទួលទាន​ទឹក​ច្រើនពេក​ក្នុង​ថ្ងៃ​

​អ្នកជំងឺ​លើសឈាម​គួរ​បំពេញ​ទឹក​តាម​តម្រូវការ ក្នុងនោះ​គួរ​អនុវត្ត​វិធី​ទទួលទាន​ក្នុង​បរិមាណ​តិច តែ​ច្រើនដង ។

២ – សីតុណ្ហភាព​ទឹក​មិនអាច​ក្តៅ​ពេក ឬ ត្រជាក់​ពេក​

​ប្រសិន​ទឹក​ក្តៅ​ពេក អាច​ងាយ​បង្ក​របួស​ផ្លូវ​រំលាយ​អាហារ រុញ​លឿន​ចលនា​ឈាម​រត់ និង​បង្កើន​អំ​រែក​ធ្ងន់​ឲ្យ​បេះដូង ។

​ទឹក​ត្រជាក់​ពេក អាច​បង្ក​ជា​បាតុភូត​សរសៃឈាម​របស់​ផ្លូវ​រំលាយ​អាហារ​រង​ឥទ្ធិពល និង​រួញ​មកវិញ បង្កើតជា​ប្រតិកម្ម​កន្ត្រាក់​បេះដូង និង​សរសៃឈាម​ខួរក្បាល នាំ​ដល់​ការខ្វះ​ឈាម​ផ្គត់ផ្គង់​ឲ្យ​បេះដូង និង​ខួរក្បាល ។​

៣ – ត្រូវបំពេញ​សារជាតិ​រ៉ែ​ពេល​ទទួលទាន​ទឹក​
​ប្រសិន​អ្នក​បែកញើស​ច្រើនពេក អ្នក​ត្រូវបំពេញ​អំបិល​រ៉ែ​ក្នុង​បរិមាណ​មួយ​សមស្រប ។ ទឹករ៉ែ​មាន​សារជាតិ​រ៉ែ​ជាច្រើន ។ ក្រៅពីនេះ បរិមាណ​សារជាតិ​រ៉ែ​ក្នុង​ទឹកតែ​ក៏មាន​ច្រើន​ដែរ ។​

. អ្នកជំងឺ​លើសឈាម ត្រូវយក​ចិត្ត​ដាក់​ពេល​ទទួលទាន​ទឹក​

​ធម្មតា ក្នុងអំឡុងពេល​ពី​ម៉ោង ៩ ដល់ ១០ ព្រឹក ជា​ចំណុច​ខ្ពស់​នៃ​ការ​កើន​សម្ពាធ​ឈាម ។ មូលហេតុ គឺ​មនុស្ស​ភាគច្រើន​កម្រ​មាន​ទម្លាប់​ទទួលទាន​ទឹក​នៅពេល​យប់ ក្នុងពេល​ដំណើរការ​បំប្លែង​របស់​រាងកាយ​ប្រព្រឹត្តទៅ​មិន​ឈប់ឈរ ។ ដើម្បី​បញ្ចៀស​ការ​កើន​សម្ពាធ​ឈាម​នៅពេលនេះ វិធី​ប្រសិទ្ធភាព​បំផុត គឺ​ទទួលទាន​ទឹក​នៅ​ព្រឹក​ព្រលឹម ពេល​ភ្ញាក់​ពី​ដំណេក ៕ លី​សា​

spot_img
×