Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ស្មោះ​នឹង​ស្នេហ៍​មែន​! បុរស​ម្នាក់​ដាំ​ដើមឈើ​ចំនួន ៦​ពាន់​ដើម ជា​រូប​បេះដូង ដើម្បី​រំលឹក​ដល់​ប្រពន្ធ (​វីដេអូ​)

spot_img

​ដោយសារ​តែ​ស្នេហា មនុស្ស​មួយចំនួន​ហ៊ាន​លះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​គ្នា​ទៅវិញទៅមក ដែល​អ្នក​ផ្សេង​មិន​អាច​ធ្វើបាន​។ អំណាច​នៃ​សេចក្តីស្នេហា​មិន​អាច​មើលឃើញ​ទេ ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​។​

​ដូច​បុរស​ម្នាក់​នេះ​អញ្ជឹង​។ គាត់​មាន​ឈ្មោះ​ថា Winston Howe ហើយ​គាត់​គឺជា​បុរស​ស្មោះ​ស្នេហ៍​​ម្នាក់​ដែល​កម្រ​​រកបាន ដោយ​គាត់​បាន​ធ្វើ​រឿង​ដ៏​កម្រ​មួយ​ដើម្បី​រំលឹក​ដល់​ប្រពន្ធ​របស់​គាត់ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​យូរ​ឆ្នាំ​មកហើយ​។​

​បើ​តាម​ដំណើររឿង​ដែល​រៀបរាប់​ដោយ Newsner បាន​លាតត្រដាង​ថា លោក Winston បាន​រៀបការ និង​រស់នៅ​យ៉ាង​រីករាយ​ជាមួយនឹង​ស្ត្រី​ម្នាក់​ឈ្មោះ Janet​។ អ្នកជិតខាង​គ្រប់គ្នា បានដឹងថា ប្តី​ប្រពន្ធ​មួយគូ​នេះ​រស់នៅ​ជាមួយ​គ្នា​យ៉ាង​ស្មោះស្ម័គ្រ​។​

​តែ​ជា​អកុសល បន្ទាប់​ពី​រៀបការ និង​រស់នៅ​ជាមួយគ្នា​បាន​រយៈពេល ៣៣​ឆ្នាំ ប្រពន្ធ​របស់​គាត់ គឺ​អ្នកស្រី Janet បាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​។ ២០​ឆ្នាំក្រោយ លោក Winston Howe នឹករលឹក​ប្រពន្ធ​គាត់​យ៉ាង​ខ្លាំង ដូច្នេះ​គាត់​បាន​ធ្វើ​រឿង​មួយ​ដើម្បី​រំលឹក​ដល់​ប្រពន្ធ​ជា​ទីស្រឡាញ់ ដោយ​គាត់​បាន​ដាំ​ដើមឈើ​ចំនួន ៦.០០០​ពាន់​ដើម នៅក្នុង​ចំការ​របស់​លោក ក្នុងប្រទេស​​អង់គ្លេស​។​

​អ្វី​ដែល​រឹតតែ​ធ្វើឲ្យ​ដើមឈើ​របស់​គាត់​កាន់តែ​ពិសេ​សថែម​ទៀត​នោះ គឺថា នៅ​កណ្តាល​ព្រៃ​នោះ​ ​មាន​រូប​បេះដូង ដែល​មាន​ការ​តុប​តែង​​យ៉ាង​​ស្រស់ស្អាត​។​

​ដើមឈើ​ពិសេស​របស់​លោក បាន​លាក់ខ្លួន​ពី​ពិភពលោក​អស់​រយៈពេល ១៧​ឆ្នាំ ដោយ​គ្មាន​នរណា​​ដឹង​ឡើយ ប៉ុន្តែ​នៅក្នុង​ឆ្នាំ ២០១២ វា​ត្រូវ​បាន​លាតត្រដាង​ឲ្យ​ពិភពលោក​ឃើញ នៅពេល​មាន​បុរស​​ម្នាក់​ឈ្មោះ Andy Collett បាន​ជិះ​បា​ឡុង​ខ្យល់ ហើយ​គាត់​បាន​ក្រឡេក​មើល​ចុះ​ក្រោម ឃើញ​រូប​បេះដូង នៅ​កណ្តាល​ព្រៃ ដែល​ដាំ​ដោយ​បុរស​ស្មោះ​ស្នេហ៍​ខាងលើ​។​

​លោក Winston ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពេលខ្លះ​គាត់​បាន​ដើរ​ទៅ​កណ្តាល​ព្រៃ នៃ​កន្លែង​មាន​រូប​បេះដូង​នោះ ដើម្បី​រំលឹក​ពេលវេលា​ពី​អតីតកាល​ដែល​លោក​បាន​រស់នៅ​ជាមួយ​​ប្រពន្ធ​។​

​ចង់ដឹង​ព្រៃ​ក្រាស់​នោះ មាន​រូបរាង​បេះដូង​ស្រស់​ស្អាត​យ៉ាងណា សូម​ទស្សនា​ទាំងអស់គ្នា​ ៖

​ប្រភព​៖ trendszilla

spot_img
×