Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជន​មនុស្ស​ពី​នាក់​ប្តី​ប្រពន្ធ ពី​បទ​ចរាចរណ៍​ប្រាក់​ដុល្លារ​ក្លែងក្លាយ ជាង​៥០០០​ដុល្លារ​

spot_img

​ក្រចេះ ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បានឲ្យដឹងថា ជន​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវបាន​នគរបាល​ស្រុក​ចិត្រ​បុរី ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ភ្លាមៗ កាលពី​ថ្ងៃ​ទី​១៨ តុលា ក្រោយពី​ពួកគេ​មាន​ចេតនា​យកលុយ​ដុល្លារ​ក្លែងក្លាយ​(​លុយ​សែន​) យក​ចាក់​ទៅ​សាំង​ម៉ូតូ នៅ​តំបន់​ដាច់​ស្រ​យ៉ាល ក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ដើម្បីឲ្យ​គេ​អាប់​មកវិញ​ជា​លុយ​ពិតប្រាកដ​។

នាយផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​ចិត្រ​បុរី លោក​ហេង ប៊ុនធឿន បាន​ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​ឈ្មោះ យ៉​ន សំ អាយុ​៣៩​ឆ្នាំ ជា​ប្តី និង​ប្រពន្ឋ​ឈ្មោះ ផាន ឡែន អាយុ​៣៣​ឆ្នាំ រស់នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ក្រោយ​ការចាប់ខ្លួន​នគរបាល បាន​ឆែកឆេរ​ទៅ​លើ​ខ្លួន​ជន​ប្រុស ស្រី​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ និង​បាន​រកឃើញ​មាន​លុយ​ដុល្លារ​ក្លែងក្លាយ (​លុយ​សែន​) មាន​ចំនួន​ជាង​៥​ពាន់​ដុល្លារ មាន​ក្រដាស់ប្រាក់ ចាប់ពី​ក្រដាស់​៥​ដុល្លារ​ដល់​ក្រដាស់​១០០​ដុល្លារ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×