Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ត្រឹម​រយៈពេល ៩ ខែ បុរស​ម្នាក់​សន្សំ​លុយកាក់​ញាត់​ក្នុង​ពុ​យ បើ​គិត​ជា​ដុល្លារ​បាន​រហូតដល់​ទៅ​… (​វីដេអូ​)

spot_img

​ការ​សន្សំ​លុយ​ទុក គឺជា​ទម្លាប់​ដ៏​ល្អ​មួយ​សម្រាប់​មនុស្ស​ម្នាក់ៗ ព្រោះ​វា​អាចធ្វើ​ឲ្យ​​លំហូរ​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រសើរឡើង និង​កសាង​ទ្រព្យសម្បត្តិ​សម្រាប់​ថ្ងៃ​អនាគត ។ ហើយ​វា​ក៏​អាចធ្វើ​ឡើងជា​ផ្នែក​មួយ​សម្រាប់​គោលបំណង​ត្រូវការ​បន្ទាន់​មួយ​ផងដែរ ។ ហើយ​អ្វីៗ​ទាំងអស់​ចាប់​ផ្តើមឡើង គឺ​អាស្រ័យ​ដោយ​អ្នក​បាន​កត់​គោលដៅ​មួយ និង​ធ្វើ​ផែនការ​មួយ ដើម្បី​ឈានដល់​គោលដៅ​នោះ ។​

​ជាការ​ពិតណាស់ ការ​សន្សំ​លុយ​អាចជា​រឿង​ដ៏​លំបាក​មួយ​ផងដែរ សម្រាប់​មនុស្ស​ភាគច្រើន ប៉ុន្តែ វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ផលប្រយោជន៍​ច្រើន​នៅ​ថ្ងៃ​អនាគត ។ មិន​ថា​តិច ឬ ច្រើន ទេ ដរាបណា​អ្នក​អាច​ញាត់​អ្វីមួយ​ចូលក្នុង​កូនជ្រូក​របស់​អ្នក ។​

​ថ្មីៗ​នេះ អ្នកប្រើប្រាស់ Facebook ម្នាក់​ឈ្មោះ Joselito Edrosolano បាន​បង្ហោះ​វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បង្ហាញ​លុយ​សន្សំ​បាន​យ៉ាងច្រើន នៅក្នុង​ធុង​ដ៏​ធំ (​ពុ​យ​) ពណ៌​ខៀវ​មួយ​របស់គាត់ ។​

​នៅក្នុង​វីដេអូ បុរស​ម្នាក់​ត្រូវ​បានឃើញ​ចាប់ផ្តើម​បើកចំហរ​ផ្នែក​ខាងលើ​នៃ​ពុ​យ​មួយ ដែល​ផ្ទុក​ទៅដោយ​លុយ​ប្រភេទ​កាក់​យ៉ាងច្រើន តាមរយៈ​ប្រើប្រាស់​ម៉ាស៊ីន​អារ ។

​បន្ទាប់​មួយសន្ទុះ​ក្រោយមក មនុស្ស​ជាច្រើន​ក៏បាន​ចូលមក​ជួយ​កាយ​យក​កាក់​ទាំងនោះ​ចេញពី​ក្នុង​ធុង និង​ចាប់ផ្តើម​រាប់​ពួកវា ។​

​កាក់​ទាំងអស់​ដែល​គាត់​បាន​សន្សំ​ញាត់​ចូលក្នុង​ពុ​យ​នោះ​សរុប​មាន​ចំនួន​រហូតដល់ P424,000.00 ក្នុង​រយៈពេល​ត្រឹមតែ ៩ ខែ ប៉ុណ្ណោះ ហើយ​បើ​គិត​ជា​សាច់ប្រាក់​វិញ​គឺ​ច្រើនណាស់ ៕

 

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ nobledrift​

spot_img
×