Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាជ្ញាធរ​ឃុំ កំពង់​ភ្លុក ឲ្យ​លោក K01 និង​ផលិតកម្ម​ថោ​ន ចេញមុខ​បកស្រាយ រឿង​មាន​ករណី​គ្រូ​រំលោភ​សិស្ស​ខ្លួនឯង ហើយ​សម្លាប់​ព្យួរ​នៅក្នុង​ព្រៃ​គុប​ កំពង់​ភ្លុក​

spot_img

​សៀមរាប​៖ បុគ្គល​ម្នាក់ មានឈ្មោះ​ថា K01 ដែល​ពឹកផ្អែក លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ធ្វើ​ជា​មុខរបរ ផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​អន​ឡា​ញ ដើម្បី​ចង់​បាន​ភាព​ល្បី ដោយ​បាន​ទៅ​ថត​ផ្សាយ​ផ្ទាល់ នៅ​ទីតាំង ដែល​គេ​ដាក់​ខ្មោច​ទីង​មោង សម្រាប់​ថតកុន ធ្វើ​ដូចជា​ខ្មោច​មែនទែន ធ្វើឲ្យ​ល្បី​ពេញ​ទូទាំង​ប្រទេស​។ ការ​បាន​ផ្សាយ​របស់ K01​ថា មាន​ករណី​គ្រូ​រំលោភ​សិស្ស​ខ្លួនឯង ហើយ​សម្លាប់​ព្យួរ នៅក្នុង​ព្រៃ​គុប​កំពង់​ភ្លុក​។ បន្ទាប់​ពី​ការផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត និង​ប្រឌិត​ក្នុងន័យ​ល្បី​អន​ឡាញ​របស់ខ្លួនោះ ពេលនេះ អាជ្ញាធរ​ឃុំ​កំពង់​ភ្លុក បាន​ធ្វើ​ការបដិសេធ​ទាំងស្រុង នូវ​ព័ត៌មាន​ដែល លោក k01 បាន​ផ្សាយ​នេះ ដោយ​អាជ្ញាធរ​ឃុំ កំពង់​ភ្លុក បាន​ស្នើ​ឲ្យ​លោក K01 និង​ផលិតកម្ម​ថោ​ន ចេញមុខ​បកស្រាយ​។ ហើយ​រឿង​នេះ បាន​ល្បី​ទៅដល់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ធ្វើឲ្យ​លោក​រដ្ឋមន្ត្រី ដាក់បទបញ្ជា​ទៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង​ផ្ទាល់ និង​ជួយ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​កំពង់​ភ្លុក ដោយ​បាន​បកស្រាយ​ថា មិនមែន​ជា​រឿង​ពិត​នោះទេ​។​

​បណ្តាញ​សង្គម​នានា បាន​បញ្ចេញ​មតិ​ថា លោក k01 យក​រឿង​គេ​ថតកុន​សោះ មក​បំពុល​ព័ត៌មាន​លើ​អន​ឡាញ​របស់ខ្លួន ដោយ​ចង់​ល្បី ប៉ុន្តែ​ធាតុពិត គឺ​មាន​ផលិតកម្ម​មួយ គេ​ដាក់​ខ្មោច​សិប្បនិមិ្មត​សម្រាប់​ថតកុន ដែល​បញ្ជាក់​ពី​អតីតកាល​ដែល​ខ្មែរ យក​សព​ទៅ​ដាក់​ទុក​លើ​ដើមឈើ ក្នុង​រដូវ​ទឹក​ឡើង ហើយ​ដល់​ទឹក​ស្រក ទើប​គេ​យក​សព​ទៅ​បញ្ចុះ​តាម​ប្រពៃណី​សាសនា​។ រឿង​ថតកុន​សោះ លោក k01 យក​និយាយ​និង​ឡាយ ធ្វើ​ដូន​មែនទែន​អីចឹង ។ ចប់​ហើយ​ស្រុក​ខ្មែរ បើ​មាន​អ្នករកស៊ី​លើ​អន​ឡាញ​បែបនេះ តើ​ក្រសួង​ព័ត៌មាន​គិត​ចាប់​វិធានការ​បែប​ណា​ទៅ​?

​តាមរ​យៈផេក​ហ្វេស​ប៊ុក​របស់​ឈ្មោះ គុជ​ស៊ាក់ សិរី​វត្ថា​នា ដែល​ជា​អាជ្ញាធរ​ឃុំ​កំពង់​ភ្លុក កាលពី​ថ្ងៃ​ទី​១៨​ខែតុលា បាន​សរសេរ​រៀបរាបថា ” យើងខ្ញុំ​ក្នុងនាម​ជា​អជ្ញាធរ​ឃុំ កំពង់​ភ្លុក សូមបញ្ជាក់​ថា រូបភាព​ដែល​បងប្អូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ឃើញ​សាកសព​ក្លែងក្លាយ ដែល​ក្រុម​ថត​កុន របស់​ផលិតកម្ម ថោ​ន យក​មក​ចង់​ព្យួរ​ក្នុងព្រៃ​គុប​កំពង់​ភ្លុក គ្រាន់តែ​ជា​រូបភាព ក្នុង​ការសម្តែង​ទេ សូម​កុំ​យល់ច្រឡំ ។ ហើយ​សូម​ឲ្យ​ផលិតកម្ម​ថោ​ន និង លោក k01 ចេញមុខ​បកស្រាយ​ជាបន្ទាន់ ។ សូម​បងប្អូន​ដែល​ស្រឡាញ់​តំបន់ កំពង់​ភ្លុក ជួយ share ឲ្យដល់​ផលិតកម្ម ថោ​ន និង លោក K01 ឃើញ​ផង​”​។ ផេក​ដដែល បានបញ្ជាក់​ថា “​ផ្តាំ​ទៅអា​ឆ្កួត​មី​ឆ្កួត​ដែល post និង​comment ហ្នឹង​ផង គេ​ថតកុន​ទេ កុំ​បង្ខូច តំបន់​កំពង់​ភ្លុក សាច់​រឿង​មកពី​អា​ឆ្កួត k01″​។​

​ករណី​នេះ​នេះ តាមរ​យៈផេក​ហ្វេស​ប៊ុក ផ្លូវការ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា “​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សូម​គោរព​ឯកឧត្តម សូម​រាយការណ៍ កាល​ពី​ថ្ង​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​កន្លង នៅ​ទូរទស្សន៍​អន​ឡាញ​ឈ្មោះ​TV K01 បាន​ធ្វើ​ការផ្សាយ​ផ្ទាល់ អំពី​ព័ត៌មាន​ថា សាកសព​ក្មេងស្រី​គរ ត្រូវ​គ្រូ​របស់ខ្លួន​រំលោភ ហើយ​យក​ទៅ​ចង​ព្យួរ​ក្នុងព្រៃ ដោយ​គ្មាន​អ្នកណា​ស្រាយ​ទម្លាក់ ។ មន្ត្រី​ព័ត៌មាន​បាន​ទៅ​ទំនាក់ទំនង សួរ​លោក​នឹង នី មេឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង លោក​ឆ្លើយ​ប្រាប់ថា មិន​មាន​រឿង​ដូច​ដែល​ទូរទស្សន៍ ខេ 01 បាន​ផ្សាយ​នោះឡើយ ។ លោក បាន​បន្តថា ក្រុមហ៊ុន​TV នោះ​ចូល​មក​ថត មិន​បាន​សុំច្បាប់ ឬ​ប្រាប់​អាជ្ញាធរ​បាន​ដឹង​ទេ លោក​បន្ថែមថា គេ​ថត​ជា​រឿងប្រឌិត ដោយ​យក​តាម​សង្គម រស់នៅ​កាលពី​សម័យ​សង្គមរាស្ត្រនិយម (​សាកសព​ស្លាប់​ហើយ​ត្រូវ​យក​ដាក់​ក្នុង​ក្តារ​មឈូស ហើយ​យកទៅ​ដាក់​ទើរ លើ​ដើមឈើ​សិន ទម្រាំ​ទឹក​ស្រ​ក បាន​គេ​យក​ទៅ​បញ្ចុះ​) ការពិត គឺ​មិន​មាន​ហេតុការណ៍​នោះ​ឡើយ ក្នុង​ឃុំ​របស់​គាត់ ប៉ុន្តែ​លោក​មេឃុំ បាន​ប្រាប់ថា វា​ដូចជា​ចៃដន្យ​ដែរ កាលពី​ថ្ងៃ​ទី​៩ តុលា (​ថ្ងៃ​ភ្ជុំ​ធំ​) មាន​ក្មេងស្រី​ម្នាក់ អាយុ​៩​ឆ្នាំ​ស្លាប់ ដោយសារ​លង់ទឹក នៅពេល​ជិះទូក​ស្មាច់​តូច មាន​គ្នា​៤​នាក់ ឳ​ពុក ម្តាយ និង​កូន ២​នាក់ ដើរលេង​ថ្ងៃបុណ្យ កុមារី​នោះ​ធ្លាក់​ពីលើ​ទូក ចូល​ទៅក្នុង​ទឹក​ដោយ​ឳ​ពុក និង​ម្តាយ មិន​បាន​ដឹង​ភ្លាមៗ​ទេ (​មិនដឹង​ថា​រយៈពេល​យូរ​ប៉ុណ្ណា​ទេ នេះ​ជា​ប្រសាសន៍​លោក​មេឃុំ​) ដល់​ពេល​ងាក​រកមើល​កូន​បាត់​ពីលើ​ទូក ក៏​ផ្អើលឆោឡោ នាំ​គ្នីគ្នា​ជួយ​រក តែ​រក​មិនឃើញ​ឡើយ លុះ​ថ្ងៃស្អែក​ឡើង​ទី​១០ តុលា ទើប​សាកសព​អណ្តែត​ឡើង ទើរ​ជាប់​នឹង​មែកឈើ ហើយក៏​បាន​យក​សព​នោះ មក​ធ្វើបុណ្យ​តែម្តង ប៉ុន្តែ​មិន​បាន​យក​ទៅ​ចង​ព្យូរ​លើ​ដើមឈើ​ឡើយ ។ របាយការណ៍​លោក​គឿន វេ​ត មន្ត្រី​ព័ត៌មាន របស់​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ។ សូម​ឯកឧត្តម​មេត្តា​ជ្រាប សូម​អរគុណ “​។​

​ចំណែក​ប្រិយមិត្ត​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក បាន​សរសេរ​ផងដែរ​ថា “​ខ្ញុំ​នៅតែ​បញ្ចេញមតិ​ដដែលៗ​ថា សកម្មភាព​របស់​លោក​K01 គឺ​ពិតជា​ចង់​ល្បី ចង់បាន​មុខមាត់ ចង់​បាន​ប្រយោជន៍ ជាជាង​ចង់​ធ្វើ​ការងារ​សង្គម និង​ចង់​ជួយ​មនុស្ស​ពិតប្រាកដ “៕​ ដោយ​៖​រចនា​

 

spot_img
×