Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​មិនទាន់​បាត់​ទេ​! រថយន្ត​១​គ្រឿង បើក​បុក និង​អូស​នាំយក​ស្ត្រី​ម្នាក់កំពុង​ដើរ​​យ៉ាង​សាហាវ ស្ថិតក្នុង​កន្លែង​ចត​រថយន្ត​… (​វីដេអូ​)

spot_img

​អ្នកលេង​អ៊ិនធើរណេត​ជាច្រើន នៅតែ​មិន​ទាន់​រំសាយ​បាត់​ពី​អារម្មណ៍​​ដ៏​សែន​តក់ស្លុត ជាមួយ​ទិដ្ឋភាព​នៃ​វីដេអូ​លេច​ធ្លាយ​មួយ ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​ ត្រូវបាន​បុក និង​អូស​នាំយកទៅ​យ៉ាង​សាហាវ ដោយ​រថយន្ត​១​គ្រឿង ស្ថិតក្នុង​បរិវេណ​នៃ​តំបន់​ដ៏​ពេញនិយម Shaftsbury នៃ​ទីក្រុង Cyberjaya ប្រទេស​ម៉ាឡេស៊ី ។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក Cyberjaya Community បាន​ចែករំលែក​ឃ្លី​ប​ខ្លី​មួយ និង​បាន​ព្រមាន​ដល់​អ្នក​ទាំងអស់គ្នា ដែល​បានឃើញ​ទិដ្ឋភាព​ដ៏​រន្ធត់​នេះហើយ សូមមេត្តា​មានការ​ប្រុងប្រយ័ត្ន​ខ្លួន​គ្រប់​វេលា ខណៈ​ស្ថិតនៅលើ​ដងផ្លូវ ឬ ទីកន្លែង​សាធារណៈ​ដទៃទៀត ។​

​ដោយបាន​ឲ្យ​ដឹង​ដឹងថា ហេតុការណ៍​ដ៏​សាហាវ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៧ និង ៥៣ នាទី​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨, ផេ​ក​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ​ក៏បាន​និយាយថា ស្ត្រី​រងគ្រោះ​ដែល​នៅតែ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​អូស​បី​បួន​ម៉ែត្រ ហើយ​ត្រូវ​ជាប់​ក្រោម​រថយន្ត​បង្ក​នោះ​ផងដែរ ។​

​នាង​ត្រូវបាន​គេ​នាំយកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ជាបន្ទាន់ ស្ថិតក្នុង​ស្ថានភាព​សន្ល​ប់​ធំ ។ ទោះយ៉ាងណា នាង​បាន​បាត់បង់​ជីវិត​នៅ​ព្រឹក​មិញ​នេះ ។​

​តាមរយៈ​ព័ត៌មាន update នៅលើ Twitter ដំបូង​បាន​និយាយថា អ្នកបើកបរ​រថយន្ត​បង្ក​នោះ គឺជា​ជនបរទេស ប៉ុន្តែ រហូតមកទល់​ពេលនេះ ប៉ូលីស​នៅ​ពុំទាន់​អ​ធិ​ត្ថា​ប្បាយ​លម្អិត​បន្ថែម​អំពី​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​នោះទេ ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ិន​ធើរ​ណែ​ត​ជាច្រើន លើកឡើង​អំពី​ភាពខ្វះ​ការគោរព​ច្បាប់​ចរាចរណ៍ របស់​អ្នកបើកបរ​ជាច្រើន​នៅក្នុង​ទីក្រុង Cyberjaya ទីកន្លែង​សម្រាប់​ទាំង​និស្សិត និង​អ្នក​ដែល​ធ្វើការ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា ។ ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ិន​ធើរ​ណែ​ត ក៏បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​លោក Anthony Loke ប្រញាប់​ពិនិត្យមើល​ចំពោះ​បញ្ហា​នេះ​ឲ្យ​លឿន​ផង និង​ហៅថា វា​ជា​ស្ថានភាព​គំរាមកំហែង​បង្ក​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​មួយ​នៅពេល​អនាគត ៕

ដោយ​៖ ចន្ទី

ប្រភព​៖ Coconuts​

spot_img
×