Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​សម្បូរ​ប្រេងកាត​ដ៏​ល្បីល្បាញ ឥឡូវ​ពលរដ្ឋ​ត្រូវ​ទិញ​សាច់​ស្អុយ​បរិភោគ គ្មាន​អគ្គិសនី ត្រូវ​ប្រើ​ភ្លើងទៀន​ជំនួស​… ពិតជា​ខ្លោចផ្សា​ណាស់​!

spot_img

Maracaibo ជា​ទីក្រុង​១​របស់ Venezuela ។ ទី​នេះ​ធ្លាប់​ត្រូវបាន​ផ្តល់​រហស្សនាម​ថា ជា Saudi Arambia របស់ Venezuela ព្រោះតែ​ប្រភព​ប្រេងកាត​សម្បូ​ហូរហៀរ ។ ប៉ុន្តែ​ពេល​នេះ ពលរដ្ឋ Maracaibo ត្រូវ​បិទ​ច្រមុះ​ប្រឹង​រស់​ដោយ​… សាច់​ស្អុយ ។ ពួក​គេ​គ្មាន​ជម្រើស​ច្រើន​ឡើយ ទោះបី​ពេលខ្លះ ហូប​ហើយ​ត្រូវ​ឈឺ​ក្តី ព្រោះ​វា​…​ថោក ។​

Yeudis Luna ជា​ឪពុក​របស់​ក្មេង​៣​នាក់ ទើប​ទិញ​សាច់​ស្អុយ​នៅ Venezuela ឲ្យដឹងថា ៖ “​សាច់​១​ដុំ​នេះ មាន​ក្លិនស្អុយ តែ​ខ្ញុំ​បាន​លាង​វា​ដោយ​ទឹក​ខ្មេះ និង​ក្រូចឆ្មារ​” ។​

​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ សាច់គោ​ស្អុយ​ក្លាយជា​… ជម្រើស​១ ។​

​បារម្ភ​ពី​រឿង​ហូរ​ចុក​ម្យ៉ាង​ទៅហើយ នៅឡើយ​អគ្គិសនី ទឹក ម្ង៉ៃកាត់ម្ង៉ៃកោរ ថែម​ទៀត ។ ក្នុងពេលនោះ លោក Omar Prieto – អភិបាលរដ្ឋ Zulia របស់ Maracaibo និយាយ​ក្ឌែងៗ​ថា “​វិបត្តិ​ត្រូវបាន​កាត់បន្ថយ​” ប៉ុន្តែ​ពុំ​ឃើញ​មាន​ស្ថានភាព​ប្រសើរឡើង បន្តិច​ទេ ។​

… មុន​នេះ​ទីក្រុង​កំពង់ផែ Maracaibo ធ្លាប់​ជា​មជ្ឈមណ្ឌល​ផលិត​ប្រេង​របស់ Venezuela របស់​ពិភពលោក (​ផលិតផល​ប្រេង​ឆៅ​ប្រមាណ​ពាក់កណ្តាល​លើ​ពិភពលោក​) ។ ៥ ទសវត្សរ៍​មុន ស្ពាន​ឆ្លង​បឹង Maracaibo នា​ពេល​រាត្រី ត្រូវបាន​លំអ​ដោយ​អំពូល​ភ្លើង​រាប់ពាន់​ម៉ឺន​… ត​ភ្ជាប់​ទីក្រុង​នេះ នឹង​ផ្នែក​ដទៃទៀត នៃ​ទឹកដី Venezuela ។ នៅទីនេះ គ្រា​នោះ មាន​ហាង​លក់ដូរ​ខ្នាត​អន្តរជាតិ​ទំនើបៗ​រាប់មិនអស់ ។​

​ភ្លើង ទឹក ម្ង៉ៃកាត់ម្ង៉ៃកោរ សាច់​ស្អុយ​ព្រោះ​គ្មាន​អ្វី​បង្ក​កវា ។​

​ឥឡូវនេះ​អំពូល​ភ្លើង​អម​តាម​ស្ពាន​លែង​ឆេះ​ហើយ ទឹកសមុទ្រ​ក្រោម​ស្ពាន​អណ្តែត​ត្រា​ដោយ​ប្រេង​សំណល់​ពី​… អតីតកាល ។ ហាង​លក់ដូរ បាន​ខូចខាត ប្រេះស្រាំ​អស់ ។ រោងចក្រ​បង្ក​កសាច់ ក៏​ស្ថិត​ក្នុង​វាសនា​ដូច​គ្នា​ដែរ ។​

Juhel Prieto ដែលជា​អ្នក​លក់​សាច់ បង្ហើប​ប្រាប់ថា គ្មាន​អគ្គិសនី ធ្វើឲ្យ​សាច់គោ​ត្រូវ​ខូច ។ គាត់​បាន​កិន​ហើយ​លាយ​បញ្ចូល​សាច់​ស្រស់​១​ដុំ ដើម្បី​… បិទបាំង តែ​នៅ​ក្លិន​របស់​វា ទោះ​យ៉ាងណា​ក៏​នៅ​មាន​អ្នកទិញ​ដែរ ។ គាត់​សង្កត់ធ្ងន់ថា “​អាហារ​របស់​អ្នកក្រ​គឺ​សាច់​ស្អុយ​” ។​

Jose Aguirre ដែលជា​បុគ្គលិក​លក់​សាច់​មាន់ “​ស្អុយ​” និយាយ​ត្រង់ៗ​ថា ៖ ឃើញ​ទេ​! ពួកគេ​កំពុង​ទិញ​វា ។​

​ពិតជា​ក្រ​បែកគំនិត​មែន​! Luna អាយុ ៥៥​ឆ្នាំ ដែល​មាន​កូន ៣​នាក់ ក្នុងបន្ទុក​ពោលថា ៖ ខ្ញុំ​បាន​យក​វា​មក​លាង​នឹង​ទឹក ហើយ​ត្រាំ​មួយ​យប់​ជាមួយ​ទឹកខ្មេះ ។ បន្ទាប់​មក​ខ្ញុំ​ច្របាច់​ក្រូចឆ្មារ​ឲ្យ​សព្វ​សាច់ រួច​យកមក​ស្ងោរ​ជាមួយ​ប៉េង​បោះ ខ្ទឹម​បារាំង​… ក្លាយ​ជា​ស៊ុប​ហូប​កំដរ​ជីវិត ។​

​ប្រាកដ​ណាស់​ដែល​ជា​ឪពុក ក្នុង​ចិត្ត​គាត់​បារម្ភ​ជានិច្ច​ខ្លាច​កូន​ឈឺ ព្រោះ​ពួក​វា​នៅ​តូចៗ ប៉ុន្តែ​… ។​

​ការគ្រប់គ្រង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ពុំ​ត្រឹមត្រូវ​គឺ​ដូច្នេះ​ឯង​! ៕ ចន្ទ្រា​

spot_img
×