Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​ខូច​តាម​ផ្លូវជាតិ​លេខ​៤​ខេត្ត​ព្រះសីហនុ ចាប់ផ្តើម​ស្ថាបនា​អ៊ុត​កៅស៊ូ ត្រង់​ចំណុច​ទី​ប្រជុំជន​ផ្សារ​វាលរេញ​ស្រុក​ព្រៃនប់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​ដំណើរការ​ស្ថាបនា​កំណាត់​ផ្លូវ​សំខាន់ៗ​នានា ដេល​បាន​ខូច ដោយ​ជំ​នន់​ទឹកភ្លៀង ក្នុង​ប៉ុន្មាន​ខែ​មក​នេះ​ជា​បណ្តើរៗ​ហើយ ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​នេះ បាន​ចាប់ផ្តើម​ស្ថាបនា​ផ្លូវ​អ៊ុត​កៅស៊ូ នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច ទីប្រជុំជន​ផ្សារ​វាលរេញ ស្ថិតក្នុង​ស្រុក​ព្រៃនប់​។​

ទាក់ទិន​បញ្ហា​នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​អញ្ជើញ​ចុះ​ពិនិត្យ ដោយផ្ទាល់​សកម្មភាព​ស្ថាបនា​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ខូច តាម​ផ្លូវជាតិ​លេខ​៤ កាលពី​ព្រឹក​មិញ​នេះ មានប្រសាសន៍ថា គម្រោង​ជួសជុល​ស្ថាបនា​ផ្លូវ​ខូច​មួយចំនួន នា​ខេត្ត​ព្រះសីហនុ នឹង​ផ្តើម​ធ្វើ​ជា​បន្តបន្ទាប់ ក្រោយពេល​ធាតុអាកាស​រាំង ឬ​អស់​ទឹកភ្លៀង​។​

ឯកឧត្តម​បន្តថា ការស្ថាបនា​ផ្លូវ​ខូច​នាឱកាស​នេះ គឺ​ក្រៅ​តែ​អំពី​ការចាក់​អ៊ុត​កៅស៊ូ នៅ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ទីប្រជុំ​ផ្សារ​វាលរេញ កំណាត់​ផ្លូវ​មួយចំនួន​ទៀត​ក្នុង​ស្រុក​ព្រៃនប់ ស្រុក​ស្ទឹង​ហាវ និង​ក្រុងព្រះសីហនុ ដែល​បាន​ឈូសឆាយ​កន្លងមក រដ្ឋបាល​ខេត្ត​ក៏​នឹង​ធ្វើ​បន្ត​ស្ថាបនា​ផ្លូវ​ខូច​ជា​ច្រើន​ខ្សែ​ទៀត នៅក្នុង​ខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់​តាម​ការជាក់ស្តែង​។​

ព្រម​ជាមួយគ្នានេះ លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ក៏​បានឲ្យ​ដឹង​ដែរថា ចំពោះ​ផ្លូវ​ឯករាជ្យ នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ​ឯណោះ​វិញ ក៏​នឹង​ត្រូវ​ស្ថាបនា​ចាក់​អ៊ុត​កៅស៊ូ ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ​ដែរ គឺ​បន្ទាប់ពី​ក្រុម​មន្ត្រី​ជំនាញ​បច្ចេកទេស​រៀប​សម្រួល ឬ​សំអាត​បាត​ផ្លូវ និង​ប្រព័ន្ធ​លូបង្ហូរទឹក​រួចរាល់​។​

ទោះជា​បែប​នេះ​ក្តី ជា​បន្តបន្ទាប់​មក​នេះ មាន​ប្រជាពលរដ្ឋ និង​សាធារណៈជន​មួយចំនួន បាន​រិះគន់​រដ្ឋបាលខេត្ត​ព្រះសីហនុ តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ចំពោះ​ផ្លូវ​ខូច​ពិបាក​ធ្វើ​ដំណើរ​។ ទន្ទឹមគ្នានេះ ពួកគេ​ក៏​បាន​ទទូច​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ក្រសួង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យជួយ​ពន្លឿ​ន ស្ថាបនា​ផ្លូវ ដែល​ខូច ហើយ​ពិបាក​ក្នុងការ​ធ្វើ​ដំណើ​រនា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យបាន​ឆាប់​។ ជា​ពិសេស​ផ្លូវ ចាប់ពី​អូរ​១ រហូត​ដល់​ផ្លូវ​អូរ​៥ ដែល​ខូចខាត​ធ្ងន់ធ្ងរ​កន្លងមក​។​

ត្រង់​ចំណុច​នេះ ឯ​កត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា នឹង​ខំ​ពន្លឿន​ការស្ថាបនា​ផ្លូវ ដែល​ខូច​នៅក្នុង​ទីប្រជុំជន​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ ឲ្យបាន​ឆាប់ ប្រយោជន៍​ដើម្បី​ឆាប់ និង​ដាក់ជូន​ប្រពល​រដ្ឋ​ប្រើប្រាស់ ឲ្យបាន​ងាយស្រួល​ឡើងវិញ​។​

ឆ្លៀត​ឱកាស​នេះ​ដែរ ឯកឧត្តម យន្ត មីន ក្នុង​នាម​រដ្ឋបាល​ខេត្ត ក៏​សូម​ការយោគយល់​ពី​ប្រជាពលរដ្ឋ ដែល​កន្លងមក ផ្លូវ​នៅ​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ ពិបាក​ក្នុង​ធ្វើដំណើរ និង​មាន​សភាព​ហុយ​ជាដើម ដែល​បណ្តាល​មក​ពី​ជំនន់​ទឹកភ្លៀង ហើយ​បាន​ប៉ះពាល់​ដល់​ការរស់នៅ និង​ការប្រកប​របរ​ទទួល​ទាន របស់​ប្រជាពលរដ្ឋ​ជាដើម​៕ ដោយ​៖ ដែន សីមា​

  

spot_img
×