Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់ដឹង​សាក​ល៎​មើល​! តុបតែង​គូស្នេហ៍​ទើប​រៀបការ ពេល​ឈាន​ចូល​វ័យ ៥០​ឆ្នាំ ៧០​ឆ្នាំ ៩០​ឆ្នាំ រួច​រង់ចាំ​មើល​ប្រតិកម្ម (​វីដេអូ​)

spot_img

​មិន​ប្រុស ឬ​ស្រី សុទ្ធតែ​ត្រូវ​មានប្តី មាន​ប្រពន្ធ ហើយ​អ្នក​ទាំងអស់​ប៉ងប្រាថ្នា អាច​រួមរស់​ជាមួយ​គ្នា​ដល់​ចាស់​កោង​ខ្នង ។​

​ប៉ុន្តែ​លើ​លោក​អ្វីៗ​តែង​ប្រែប្រួល​ទៅតាម​ពេលវេលា ។ គ្មាន​អ្នកណា​ប្រឆាំង​បាន​ឡើយ ។ ហេតុនេះ​ប្រាកដ​ទេ​ថា សម្បថ​រួមរ​ស់លុះ​ក្ស័យ​ពេល​រៀបការ នឹង​ក្លាយជា​ការពិត​ពេល​អ្នក​មាន​អាយុ ៥០​ឆ្នាំ ៧០​ឆ្នាំ ឬ ៩០​ឆ្នាំ !? ។​

​គូស្នេហ៍​២​នាក់​នេះ ពិតជា​ចង់ដឹងថា ពេល​ចាស់​ទៅ​ខ្លួន​មានមុខមាត់​យ៉ាងម៉េច​ដែរ !

​ដំបូង​ពួកគេ អង្គុយ​បញ្ច្រាស់​បែរខ្នង​ដាកគ្នា រួច​ឲ្យ​ក្រុម​ជំនាញ​តុបតែង “​ប្រែក្លាយ​” ពួកគេ ទៅ​ជា​វ័យ​… ៥០​ឆ្នាំ ។​

​ពេល​ងាក​មើលគ្នា​ក្រោយ “​បង្កើន​អាយុ រួច​ពួកគេ​ពិតជា​ស្រឡាំងកាំង ហើយ​នៅ​បន្តុះបង្អាប់​គ្នា​លេង ។ ពួក​គេ​ពោល “Hi” ដូច​អ្នក​ពុំ​ធ្លាប់​ស្គាល់ ។ រួច​បន្ត​ទៀត ។​

​បុរស​ជា​ស្វាមី​និយាយថា ៖ បង​សង្ឃឹមថា​អូន​នឹង​ក្លាយទៅជា​បែបនេះ មើល​ទៅ​អូន​ស្រស់​ស្អាត​ណាស់​តើ​! ។​

​ពួកគេ​សន្ទនា​គ្នា​ពី​គ្រា​នោះ​នឹង​មាន​កូនតូចៗ ។ អាយុ ៥០​ឆ្នាំ កូន​ក៏​ធំៗ​អស់ ។ ហើយ​ពួកគេ​ក៏​ផ្ទុះសំណើច ។​

​បន្ទាប់​មក​ឈាន​ចូល​វ័យ ៧០​ឆ្នាំ​ម្តង ។ ក្រុម​តុបតែង​ចាប់ផ្តើម​ការងារ ។​

​លើ​ផ្ទៃមុខ​មាន​ស្នាម​ជ្រីវជ្រួញ សក់ស្កូវ​ខ្លះ ។ ពួកគេ​ពិតជា​ស្រឡាំងកាំង ៖ ពុ​ទ្ធោ​! អាយុ ៧០​ឆ្នាំ គឺ​ដូច្នេះ​ឬ​?

​ពួកគេ​ចាប់​កាន់​ដៃ​គ្នា សំឡឹង​គ្នា​បណ្តើរ​សើច​បណ្តើរ ៖ “​ហាក់ដូចជា ចាស់​ជាង​អ្វីៗ ដែល​យើង​ធ្លាប់​គិត​មែន​ទេ​?” ។ និយាយ​ចប់ ភ្នែក​ពួកគេ​ឡើង​ក្រហម ។ ផ្ទុះសំណើច​រួច​តំណក់ទឹកភ្នែក​រមៀល​ធ្លាក់ចុះ​ពុំ​ដឹង​មក​ពី​ហេតុអ្វី ។ “​សុខៗ​គិតថា ប៉ុន្មាន​សិប​ឆ្នាំ​រួមរស់​ជាមួយគ្នា រួម​គ្នា​រំលង​រឿងរ៉ាវ​រាប់មិនអស់​” ។ វ័យ ៧០​ឆ្នាំ ពិតជា​មាន​ឥទ្ធិពល​ដល់​ឥរិយាបថ​របស់​ពួកយើង​ណាស់ ! ។​

​ឈាន​ចូល​វ័យ ៩០​ឆ្នាំ ស​ក់ស បិទ​ភ្នែក​ក៏​ដឹង​ថា វ័យ​ជរា​មកដល់​ដែរ​! ។​

…​វេលា​បើកភ្នែក​សំឡឹង​មើល​គ្នា​ភ្លាម ទឹកភ្នែក​ហូរ​ធ្លាក់​ពុំ​ឈប់ឈរ ឃ្លា​ដំបូង​ដែល​ស្វាមី​ពោល​នៅតែ ៖ “​មើល​អូន​ទៅ​នៅតែ​អស្ចារ្យ​ដដែល​!!!” ។​

​ភរិយា​តប “​ឆ្លងកាត់​មួយជីវិត​បែបនេះ ទើប​អូន​ដឹង​ប្រាកដថា បង​គឺជា​មនុស្ស​ដែល​រួម​ដំណើរ​ជាមួយ​អូន​ពេញ​១​ជីវិត​!!! ។​

​ជីវិត​ខ្លី​ណាស់ គប្បី​រស់នៅ​ឲ្យបាន​រីករាយ នាំ​សុភមង្គល​ដល់​មនុស្ស​ដែល​ស្រឡាញ់​ទាំងអស់ !!!

​នេះ​ហើយ​ជា​សុភមង្គល​របស់​អ្នក !!!

​ស្រឡាញ់​មនុស្ស​ងាយ​ទេ តែ​ស្រឡាញ់​អ្នក​ទាំងនោះ​ពេញ​មួយជីវិត​ទើប​ពិបាក ។ ក្នុង​ឆាកជីវិត ពុំ​មាន​វេលា​សម្រាប់​អ្នក​ស្តាយក្រោយ​ទេ​! ៕

​ចន្ទ្រា​

spot_img
×