Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ រីកចម្រើន​ល្អ ថ្នាក់លើ និង​អ្នក​រួម​ការងារ​ជួយ​គាំទ្រ ។ លុយកាក់ ធូរធារ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អ​បំផុត​ដោយ​ការ​ខំ​ប្រឹងប្រែង​របស់​ខ្លួនឯង គួបផ្សំ​នឹង​សំណាងល្អ ។ លុយកាក់ កើនឡើង ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​មុននេះ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូជីវិតរ​បស់​អ្នក ។​

​ឆ្នាំ​ខាល ៖ ការងារ ពង្រីក​បាន​សមត្ថភាព​របស់ខ្លួន ដោយ​ទទួល​ជោគជ័យ​គួរ​ស្ញប់ស្ញែង ។ លុយកាក់ ល្អ បណ្តា​ទំនាក់ទំនង​សង្គម​អាច​នាំមក​នូវ​ប្រភព​ប្រាក់​ចំណូល​យ៉ាង​ក្រាស់ក្រែល ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ថោះ ៖ ការងារ ការត្រៀម​រៀបចំ​ល្អិតល្អន់​នាំមក​នូវ​ប្រសិទ្ធភាព​ការងារ​យ៉ាង​ល្អ ។ លុយកាក់ រីកចម្រើន អាច​ចំណាយ​ប្រាក់​ទិញ​របស់​ដែល​ខ្លួន​ប្រាថ្នា ។ មនោសញ្ចេតនា រលូន​ល្អ ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​ធ្វើការ​ហួសកម្លាំង​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព ។ លុយកាក់ មាន​អ្នក​ចង់​បោកប្រាស់ មិន​ត្រូវ​ស្តាប់​សម្តី​លួងលោម​ពី​មនុស្ស ទើប​នឹង​ស្គាល់គ្នា ។ មនោសញ្ចេតនា មិនគួរ​ទាមទារ​ច្រើន​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ​លេចចេញ​ឱកាស​មាន​ប្រយោជន៍​ច្រើន ។ លុយកាក់ មិន​ស្ថិរភាព ត្រូវ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា ល្អប្រសើរ តែ​ក៏​គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​មុន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​នឹងនរ​ដោះស្រាយ​បញ្ហា​ក្នុង​ការងារ ត្រូវ​មាន​ជម្រើស​ម៉ត់ចត់​ពេល​ចងមិត្តភាព ។ លុយកាក់ ត្រូវ​រក្សា​ប្រាក់កាស របស់រ​បរឲ្យប្រយ័ត្ន​ប្រយែ​ង បញ្ចៀស​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​អំណោយផល​ល្អ ។ លុយកាក់ មាន​រឿង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ។ មនោសញ្ចេតនា អាក្រក់ ងាយ​កើត​ការឈ្លោះប្រកែក​មើលងាយ​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ ដំណើរការ​ដោយ​ជោគជ័យ​ពុំ​ជួប​ការលំបាក ឬ​ឧបសគ្គ​ណា​ឡើយ ។ លុយកាក់ ៖ ចំណូល​កើនឡើង ស្ថានភាព​វិនិយោគ​ខ្ពស់​ត្រដែត ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ឲ្យបាន​ច្រើន​ថែមទៀត ។​

​ឆ្នាំ​រកា ៖ ការងារ មិនល្អ មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ថ្ងៃនេះ​មាន​បញ្ហា​នាំ​ឲ្យ​ខាតបង់​ទ្រព្យ​របស់ ។ មនោសញ្ចេតនា គួរ​មាន​ការផ្លាស់ប្តូរ​យោបល់​គ្នា​ត្រង់ៗ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ប្រយ័ត្ន​ក្នុង​ការសហការ​រកស៊ី ដើម្បី​បញ្ចៀស​កើត​មាន​ការ​ប្រទាញប្រទង់ ។ លុយកាក់ ត្រូវ​ចេះ​សន្សំសំចៃ មិនគួរ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​កុរ ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង​យក​អាសា ថ្ងៃ​នេះ​អំណោយផល​ល្អ​សម្រាប់​ការសុំ​ការងារ​ធ្វើ ។ លុយកាក់ ជួប​សំណាង​តិចតួច​អំពី​លុយកាក់ ៖ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕

spot_img
×