Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង​បោះពួយ​ចំ​ហ្វូងមនុស្ស​នៅ​ឥណ្ឌា បណ្តាលឱ្យមាន​អ្នកស្លាប់​និង​របួស​យ៉ាងច្រើន​(មានវីដេអូ)

spot_img

​មនុស្ស​យ៉ាងតិច ៥០ នាក់​បាន​ស្លាប់ ខណៈពេលដែល​រថភ្លើង​មួយ​បាន​បើក​ចំ​ហ្វូងមនុស្ស​កំពុង​ចូលរួម​ពិធីបុណ្យ​Dusshera កាលពី​យប់មិញ​នេះ​(១៩​ខែតុលា​) នៅ​ទីក្រុង​Amritsar រដ្ឋ Punjab របស់​ឥណ្ឌា​។

តាម​កាសែត India Today ហេតុការណ៍​កើតឡើង​នៅ Joda Phatak ខណៈពេល​រថភ្លើង​បាន​បើក​បុក​ចំ​រូប​ទីងមោង​បិសាច Ravana ដែល​ពលរដ្ឋ​កំពុង​ដុត​នៅក្បែរ​ផ្លូវ​រថភ្លើង​។​រថភ្លើង​នេះ​កំពុងធ្វើដំណើរ​ពី​Pathankot ទៅកាន់​Amritsar​ហើយ​ស្នូរ​សំឡេង​រថភ្លើង​បាន​ត្រូវ​សំ​ឡង​ភ្លេង​នៃ​ពិធី​នេះ​លុប​បាត់ ធ្វើ​មិនឱ្យ​អ្នកចូលរួម​បុណ្យ​ឮសូរ​ឡើយ​។​

​មាន​មនុស្ស​ប្រមាណ​៧០០​នាក់​កំពុងមាន​វត្ត​មាននៅ​កន្លែងកើតហេតុ​។ សាក្សី​មួយចំនួន​ឱ្យដឹងថា អ្នកស្លាប់​ភាគច្រើន​ជា​កូនក្មេង ហើយ​អ្នករងរបួស​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅក្បែរនោះ​៕​សូ​យ​ន​

spot_img
×