Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Saudi Arabia សារភាពថា អ្នកកាសែត​ប្រឆាំង​ពិតជា​បាន​ស្លាប់​ក្នុង​ស្ថាន​កុងស៊ុល​មែន​

spot_img

​មន្ត្រី Saudi Arabia នៅ​ថ្ងៃទី​១៩​តុលា បាន​ទទួលស្គាល់ថា អ្នកកាសែត​ប្រឆាំង Jamal Khashoggi បាន​ស្លាប់​ក្នុងការ​«​វាយ​ប្រវាយប្រតប់​គ្នា​មួយ​» ជាមួយ​បុគ្គល​មួយចំនួន​នៅក្នុង​ស្ថាន​កុងស៊ុល​Saudi Arabia នាទី​ក្រុង​Istanbul​កាលពី​ដើមខែ​នេះ ។​ទាក់ទិន​ដល់​ករណីនេះ Saudi Arabia បាន​ចាប់ខ្លួន​ជនសង្ស័យ​១៨​នាក់ និង​ដកហូត​តំណែង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​

អ្នក​កាសែត​ប្រឆាំង​Jamal Khashoggi

​​ប្រភពពី​RT​ឱ្យដឹងថា នៅ​ថ្ងៃទី​១៩​តុលា អយ្យការ​ម្នាក់​របស់ Saudi Arabia បានប្រកាស​លើ​ទូរទស្សន៍​ជាតិ​អំពី លទ្ធផល​ស៊ើបអង្កេត​ពី​ការបាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​របស់​អ្នកកាសែត​ខាងលើ ហើយ​ដឹងថា​លោក​បាន​ស្លាប់​ហើយ​។​តាម​អយ្យការ​រូបនេះ ដំបូង​ឡើយ​វា​គឺជា​ជម្លោះ​រវាង​បុគ្គលិក​មួយចំនួន​នៅក្នុង​ស្ថាន​កុងស៊ុល​ជាមួយ​អ្នកកាសែត ក្រោយមក​ក៏​ឈានដល់​ការ​វាយតប់​គ្នា​ជាមួយ​បុរស​មួយក្រុម​នោះ​បណ្តាលឱ្យ​លោក​ស្លាប់​តែម្តង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ Saudi Arabia​ក៏បាន​បញ្ជាក់ថា ឧ​ត្ត​ម​សេនីយ៍ Ahmad al-Asiri, អនុប្រធាន​ស្នងការ​ចារកម្ម​ប្រទេស​នេះ​បាន​ត្រូវ​ដកហូត​ពីមុខ​តំណែង មន្ត្រីជាន់ខ្ពស់​ម្នាក់ទៀត​គឺ​លោក al-Qahtani ដែល​ទទួលបន្ទុក​ផ្នែក​ឃោសនា​នៅ​បរទេស ក៏ត្រូវ​បាន​ដកហូត​មុខតំណែង​ដែរ​។​

​នេះ​ជាការ​ទទួលស្គាល់​របស់ Saudi Arabia ក្រោយ​ករណី​អ្នកកាសែត​Jamal Khashoggi បាន​ស្លាប់​ពីរ​សប្តាហ៍​មក ប៉ុន្តែ​តួ​ក​គី​និយាយថា លោក​Jamal Khashoggi បាន​រង​ទារុណកម្ម​យ៉ាង ព្រៃផ្សៃ​ប្រព្រឹត្ត​ទៅក្នុង​ស្ថាន​កុងស៊ុល ហើយ​ថា​ពួកគេ​មាន​ក្នុង​ដៃ​នូវ​ខ្សែអាត់​ថត​សំឡេង​និង​ខ្សែ​វីដេអូ​បង្ហាញថា​លោក​Khashoggi បាន​រង​ទារុណកម្ម រួច​ត្រូវគេ​បំបែក​សាកសព​ដោយ​មនុស្ស​១៥​នាក់ ក្នុងនោះ​ភាគច្រើន​មាន​ទាក់ទង​នឹង​រដ្ឋការ Saudi Arabia ៕​លី​សា​


spot_img
×