Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប៉ូលីស​១​ក្រុម​បាន​រង​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​ទង្វើ​ធ្វើ​ប្រឆាំង​បាញ់ «Spray ម្រេច​» ដាក់​មុខ​ស្ត្រី​ម្នាក់ ខណៈ​នាង​រឹងទទឹង​នឹង​ការចាប់ខ្លួន (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅលើ​អ៊ិន​ធើរ​ណែ​ត បន្ទាប់​វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​នាង​បាន​ផ្ទុះ​កំហឹង​យ៉ាង​សាហាវ ទៅលើ​ប៉ូលីស​មួយក្រុម​ដែល​បាន​ចាប់ខ្លួន​នាង ។​

​តាមរយៈ​វីដេអូ​បញ្ចេញ​ដោយ Liveleak បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​សិច​ស៊ី ដែល​គេ​ជឿថា​ជា​អ្នក​សម្តែង​ម្នាក់​នៅក្នុង​ព្រឹត្តិការណ៍​មួយ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលីស​មួយក្រុម ។ ប៉ុន្តែ ខណៈពេល​នោះ នាង​បាន​បដិសេធ​ជាមួយ​ការចាប់ខ្លួន​របស់​នាង​យ៉ាង​ដាច់អហង្ការ​តែម្តង ដោយបាន​រឹងទទឹង​យក​ជើង​ធាក់​ទៅលើ​ប៉ូលីស​យ៉ាង​សាហាវ នៅពេល​ពួកគេ​បង្ខំ​រុញ​នាង​ចូលក្នុង​រថយន្ត ។

​ប៉ុន្តែ មនុស្ស​ជាច្រើន​បាន​សម្តែង​ការ​ពុំ​ពេញចិត្ត​នោះទេ ចំពោះ​វិធី​ប្រឆាំង​របស់​ប៉ូលីស ដែល​បាន​ប្រើប្រាស់ «Spray ម្រេច​» បាញ់​ដាក់​មុខ​របស់​នាង ខណៈ​នាង​ក្រាញ​ពុំ​ព្រម​ចូលក្នុង​រថយន្ត ។​

​ទោះជា​យ៉ាងណា យើង​ពុំទាន់​អាច​ស្វែង​រកឃើញ​ប្រភពព័ត៌មាន​ណាមួយ​បញ្ចេញ​ឲ្យ​ដឹង​ពី​មូលហេតុ នៃ​ហេតុការណ៍​នេះ​នៅឡើយ​នោះទេ ៕ ដោយ​៖ ចន្ទី​

spot_img
×