Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាយមានជ័យ​រីករាយ​បាន​ពានរង្វាន់​រមនីយដ្ឋាន​ទេសចរណ៍​គំរូ ២​កន្លែង ៖ ប្រាសាទ​បន្ទាយឆ្មារ និង​សួន​ស្នេហ៍​

spot_img

បន្ទាយមានជ័យ ៖ ការដែល​ខេត្ត​បន្ទាយមានជ័យ បាន​ពានរង្វាន់​រមនីយដ្ឋាន​ទេសចរណ៍​គំរូ ២​កន្លែង ក្នុង​ពី​ធី​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​លើក​ទី​១ កាលពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​២០១៧ នៅ​រាជធានី​ភ្នំពេញ នាំ​អោយ​មន្ត្រី​និង​ពលរដ្ឋ​ខេត្ត​សប្បាយរីករាយ ។​

លោក ឈឿន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា​: រមណីយដ្ឋាន​ទេសចរណ៍​ដែល​ទទួលបាន​ពានរង្វាន់​រមណីយដ្ឋាន​ទេសចរណ៍ ទាំងនោះ​មាន​: ប្រាសាទបន្ទាយឆ្មារ​ស្ថិត​ផ្លូវជាតិ​លេខ​៥៦B ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​
​និង​សួន​ស្នេហ៍​ជនបទ​ស្ថិត​វិថី​៧​មករា ភូមិ​ខ្លា​កូន​ថ្មី​សង្កាត់​កំពង់ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​។​

​ការទទួលស្គាល់​និង​ប្រគល់​ពានរង្វាន់​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​បូកសរុប​ការងារ ” ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើកទី​១ ” ធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​២០១៧ ។​

​លោក អ៊ុុំ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា​: នេះ​ជា​មោទនភាព​របស់​យើង​ទាំងអស់គ្នា​នៅ​ខេត្ត​បន្ទាយមានជ័យ​។​យើង​រីករាយ សប្បាយ​និង​សូម​អបអរ​។​

គួរបញ្ជាក់​ថា រម្មណីយដ្ឋាន​ប្រាសាទប​ន្ទាយ​ឆ្មារ ត្រូវបាន​គេ​រៀបចំ កែលម្អ​អោយ​ប្រសើរ​ឡើង​ដូចជា​ជះ​ស​ជុល​ដោយ​ថវិកា​រដ្ឋ​និង​ថវិកា​អង្គការ​ដៃគូ​អភិវឌ្ឍន៍ ,​បាន​សម្អាត​ស្តារ​ពើក ត្រឹប កាប់ឆ្កា​ព្រៃ បន្លា ពង្រាប់​ដី រៀបចំ​ដាំ​បង្គោល​ភ្លើង​បំភ្លឺ​ដោយ​ប្រើ​សូ​ឡា បាន​រៀបចំ​ចាក់ដី​បំពេញ​ផ្លូវ​ក្នុង​ប្រាសាទ បាន​រៀបចំ​ក្តារក្រាល ក្តារ​សម្រាប់​ទស្សនា គោរព​សក្ការ​:​នៅត្រង់​រូប​អវតា​លោ​កិ​ស្វរ​:(​ជញ្ជាំង​ខាងលិច​) បាន​រៀបចំ​ព្រឹត្តិការណ៍ ការ​បោះជំរំ ក្បួន​ទស្សនកិច្ច​សិក្សា ពិធីបួងសួង​នានា ពិធីបុណ្យ​អុំ​ទូល​រាល់ថ្ងៃ​, ជាដើម​។​​នេះ​ជ​ការ​បង្កលក្ខណៈ​ងាយស្រួល​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ​។​

​ឯ​សួន​ស្នេហ៍​ជនបទ​វិញ ផ្នែក​ឯកជន​បាន​កែលម្អ​អភិវឌ្ឍន៍​អោយ​ស្រស់ស្អាត ទាក់ទាញ​ភ្ញៀវ​ជាតិ​ក្នុង​នុង​ក្រៅ​ខេត្ត​ជា​បន្តបន្ទាប់​។​
​លោក​ម៉ៅ ស៊ី អនុប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទ​បន្ទាយឆ្មារ​អោយដឹងថា​: លោក​សប្បាយ​រំភើប ហើយ​រឹតតែ​អក​យ​គ្រប់​គ្នា​រួម​គ្នា​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ប្រាសាទបន្ទាយឆ្មារ​បន្ថែម​ទៀត​។​

លោក​និយាយ​បន្តថា រមណីយដ្ឋាន​វ​ប្បធ​ម៍​នេះ​ក៏​មាន​សេវា​កំសាន្ត ផ្ទះ​ស្នាក់​សហគមន៍ អាហារ ការ​បោះជំរំ ការ​ជិះ​រទេះគោ ជិះទូក​ជាដើម​។​

​អ្នកស្រី អិន លាភ តំណាង​លោក​ឱក ប៊ុនលី ម្ចាស់​សួន​ស្នេហ៍​ជនបទ​បាន​ទទួលពាន​រង្វាន់​ប្រលងប្រណាំង​រមណីយដ្ឋាន​ទេសចរ​គំ​រូ​នោះ មាន​ក្តីរំភើប​រីករាយ​ជា​ខ្លាំង ហើយ​ថ្លែងអំណរគុណ​ដល់​គណកម្មកា​រ​និង​ក្រសួង​មន្ទិរី អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​ទទួលស្គាល់ការប្រឹងប្រែង​នេះ​។​

​ឯ​យុវជន សុខ ជឿន មេការ​របស់លោក​ឱក ប៊ុនលី និយាយថា សួន​ស្នេហ័​ជនបទ​នេះ​បាន​បណ្តាក់ទុន និង​បើក​ដំណើរការ​តាំងពី​ឆ្នាំ​២០០៤-០៥​មកនេះ បាន​ព្រ​ង្រី​ក​ផ្ទៃ​ដី​ដល់​ជាង​៥​ហិច​តា​នៅ​ខ្ពង់រាប​កូនភ្នំ​ខ្លា​កូន ហើយ​តុបតែង​ចម្រុះ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ពិសេស​ទេសចរ​ជាតិ​។​

​យុវជន​បន្តថា ជា​មធ្យម​ភ្ញៀវ​មក​កំសាន្ត​ទីនេះ​មាន​ពី​៣០០​ទៅ​៤០០​នាក់​នៅ​ចុង​សប្តាហ៍​និង​ថ្ងៃបុណ្យុ​។​ភ្ញៀវ​ចូល​ទស្សនា មិន​គិតលុយ​ទេ ។​គឺ​កម្រែ​បាន​តែ​ពី​ការលក់​ម្ហូបអាហារ​ប៉ុណ្ណោះ ហើយ​តម្លៃ​ក៏​ថោក​សមរម្យ​ដូច​តែ​ចំណីអាហារ​លក់​តាម​ផ្សារ​។​

​សូម​រំលឹក​ថា សួន​នេះ​ត្រូវបាន​រៀបចំ​របៀប​សួន​ល្បីៗ​នៅក្នុង​និង​ក្រៅប្រទេស ដូចជា​សួ​បន​ង​នុត​នៅ​សា​តា​ហ៊ី​ត​, ក្រុង​ប៉ា​តាយ៉ា​ខេត្ត​ឈុន​បូរូប្រទេស​ថៃ​ជាដើម​។​ ​ចំណែក​ភ្ញៀវ​វិញ ប្រាប់​​ដើម្បី​វាយតម្លៃ​ក្នុង​ចលនា​ប្រលងប្រណាំង​រមណីយដ្ឋាន​ទេសចរ​គំរូ បេក្ខភាព​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ ត្រូវ​គោរព​តាម​សូចនាករ​គោល​ចំនួន​៣ រួមមាន ៖ ១- ការគ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍​៖ ត្រូវ​រៀបចំ​ក្រុមការងារ​ទទួលបន្ទុក​គ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍ និង​ត្រូវមាន​ផែនការអភិវឌ្ឍន៍ សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍​។ ២- ការគិតគូរ​ពី​បរិស្ថាន​៖ ត្រូវ​គោរព​តាម​បទដ្ឋាន​គតិយុត្ត និង​បទ​ប្បញ្ញត្តិ​ស្ដី​ពី​បរិស្ថាន ត្រូវ​មាន​ភាព​ស្អាត​នៅ​ទី​សាធារណៈ និង​ទីកន្លែង​ទទួល​សាធារណជន និង​ការគ្រប់គ្រង​សំណល់ ព្រមទាំង​ត្រូវ​មាន​បង្គន់​សាធារណៈ ស្របតាម​ស្ដង់ដារ​បង្គន់​សាធារណៈ​កម្ពុជា​។​ ៣- ព័ត៌មាន សុវត្ថិភាព និង​ការពេញចិត្ត​របស់​ភ្ញៀវទេសចរ​៖ បង្ហាញ​ព័ត៌មាន​ជាក់ស្ដែង និង​ការអនុវត្ត​ល្អៗ​នៃ​បទ​ប្បញ្ញត្តិ គិតគូរ​ពី​សន្តិសុខ សុវត្ថិភាព គិតគូរ​ពី​អនាម័យ​ចំណីអាហារ គិតគូរ​ពី​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ការពេញចិត្ត​របស់​ភ្ញៀវទេសចរ​៕ ដោយ ៖ បន្ទាយ​

 

spot_img
×