Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​កម្មករ​រោងចក្រ​ម្នាក់ បាន​ស្លាប់ ពេល​ដើរកាត់​ទឹកភ្លៀង ក្បែរ​បង្គោល​ប្រអប់​ភ្លើង​របស់ អគ្គិសនី បណ្តាលឲ្យឆ​ក់​ស្លាប់​

spot_img

​ភ្នំពេញ​៖ នារី​កម្មករ​រោងចក្រ​ម្នាក់ បាន​ស្លាប់​បាត់បង់ ជីវិត​ភ្លាមៗ ខណៈ​ដើរ​កាត់​ទឹក​មេឃ​កំពុងតែ​ភ្លៀង ទឹក​លិច​ត្រឹម​ស្មងជើង ថា​ទៅ​លេង​ផ្ទះ​ម្តាយក្មេក ស្រាប់តែ​ដើរទៅ​ក្បែរ​បង្គោល​ប្រអប់​ភ្លើង​របស់ អគ្គិសនី (EDC) បណ្តាលឲ្យឆ​ក់​ស្លាប់​ភ្លាម​ក្នុង​ទឹក ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ នៅវេលា​ម៉ោង ១៨​និង​១០​នាទី ថ្ងៃទី​១៩ តុលា ២០១៨ ណុ​ច​ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សព​នារី​មានឈ្មោះ សូ ស៊ីណា ភេទ​ស្រី​អាយុ ២៩​ឆ្នាំ ស្នាក់នៅ​និង​ធ្វើការ​នៅ​ម្តុំ​ចំការ​រដូង ។ លុះដល់​ម៉ោង​កើត​ហេតុ ស្រាប់តែ​មាន​គេ​ភ្ញាក់ផ្អើល​ថា​មាន មនុស្ស​ស្រី​ឆក់​ខ្សែភ្លើង​ស្លាប់​នៅ ក្បែរ​បង្គោល​ភ្លើង ដែល​ជិត​និង​កន្លែង​គាត់​ស្នាក់ ភ្លាម​នោះ​គាត់​ក៏​ស្ទុះ​ទៅ​មើល ក្រែង​កូនប្រសា​ដែល​ថា​មក លុះ​គាត់ ចេញ​មក​មើល​គេ​ចោមរោម ពិត​ជា​កូនប្រសា​គាត់​ពិតមែន ។​

​បច្ចុប្បន្ន​សព​ត្រូវបាន​សមត​កិច្ច​ជំនាញ​កោសល្យវិច័យ រួច​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×