Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ សេវាកម្ម​ទេសចរណ៍ នៅ​បណ្តា​ខេត្ត​ជាប់​មាត់សមុទ្រ ត្រូវ​មាន​អាង​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់ បង្គន់​អនាម័យ​

spot_img

​ភ្នំពេញ​៖ ក្រសួង​ទេសចរណ៍​បាន​ចេញ​សេចក្តីណែនាំ ការរៀបចំ​ឲ្យមាន​អាងប្រព្រឹត្តិក​ម្ម​ទឹកក​ខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​បណ្តាញ​លូ នៅតាម​បណ្តា​មូលដ្ឋាន​អាជីវកម្ម​សេវា​ទេសចរណ៍​នៅ​ខេត្ត​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ។ ការចេញ​សេចក្តីណែនាំ​នេះ ដើម្បី​ធានា​ឱ្យបាន​នូវ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅតាម​តំបន់ឆ្នេរ​ប្រកបដោយ​និរន្តរភាព និង​គុណភាព​នៅ​តាម​បណ្តា​មូលដ្ឋាន អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ នៅតាម​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ឱ្យបាន​ល្អ​ប្រសើរ ឱ្យ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ដែល​នៅ​បណ្តា​ខេត្ត​ជាប់​មាត់សមុទ្រ ស្រប​ទៅ​តាម​មុខងារ​ប្រើប្រាស់​នៃ​អាជីវកម្ម​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​។​

​បើ​យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​ទេសចរណ៍ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នេះ បានឱ្យដឹងថា ដើម្បី​ធានា​ឲ្យបាន​ការ​អភិវឌ្ឍវិ​ស័យទេស​ច​រណ៍នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ប្រកបដោយ​និរន្តរភាព និង​គុណភាព នៅតាម​បណ្តា​មូលដ្ឋា​អាជីវកម្ម​ទេស​ច​រណ៍ នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ “​ឆ្នេរ សមុទ្រ​កម្ពុជា​៖ តារា​រះ​នា​ទិសនិរតី​” និង​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ស្អាត​ជាងគេ​បំផុត​លើ​ពិភពលោក ក្រសួងទេសចរណ៍​សូម​ធ្វើការ​ណែនាំ​វិធានការ​អនុវត្ត​មួយចំនួន​ដូចជា​៖ ទី​១៖ រាល់​ការស្នើសុំ​អាជ្ញាប័ណ្ណ​ទេសចរណ៍​ថ្មី ឬ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍ ប្រតិបត្តិ​ករ​ជា​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​នៅតាម​តំបន់ឆ្នេរ​កម្ពុជា ត្រូវ​រៀបចំ​ឱ្យ​មាន​អាង​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់ បង្គន់​អនាម័យ បណ្តាញ​លូ ស្រប​ទៅ​តាម​មុខងារ ប្រើប្រាស់​នៃ​អាជីវកម្ម និង​បទដ្ឋាន​បច្ចេកទេស​សំណង់​។ ទី​២៖ សម្រាប់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ដែល​ពុំ​មាន​អាង​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់ បង្គន់​អនាម័យ បណ្តាញ​លូ ត្រូវ​រួសរាន់​សុំ​កិច្ចសហប្រតិបត្តិកា​រណ៍ ពិគ្រោះ​យោបល់​ជាមួយ មន្ទី​ទេសចរណ៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ឬ​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម ស្នាក់​នៅ​ទេសចរណ៍ និង​ម្ហូបអាហារ ដើម្បី​រៀបចំ​ឱ្យ​មាន​អាង​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់ បង្គន់​អនាម័យ និង​បណ្តាញ​លូ យ៉ាងយូរ​ត្រឹម​ដំណាច់ឆ្នាំ​២០១៨៕ ​ដោយ​៖​កូឡាប​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​ក្រសួង​ទេសចរណ៍​៖

 

spot_img
×