Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ខ្មែរ​ម្នាក់ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោសដាក់គុក​២​ឆ្នាំ​កន្លះ និង​សង​សំណង​ទៅ​ដើមបណ្តឹង ១៨​ម៉ឺន​ដុល្លារ រឿង​លួច​លក់​ដី​ក្រុមហ៊ុន នៅ​ស្រុក​ភ្នំស្រួច​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ខ្មែរ​ស្រស់​ស្អាត​ម្នាក់ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បើក​សវនាការ​ជាច្រើនលើក ដោយ​ដាក់​គុក​កំណត់​រយៈពេល ២ ឆ្នាំ និង​៦​ខែ ព្រមទាំង​តម្រូវ​ឲ្យ​សង​សំណង ទៅ​ដើមបណ្តឹង​ចំនួន ១៨​ម៉ឺន​ដុល្លារ ពាក់ព័ន្ធ​រឿង​លួច​ដី​ក្រុមហ៊ុន ដែល​តា ដា​ប់បែល​យូ ត្រេ​ឌី​ង (Delta W Trading Co., Ltd) ទំហំ ១១០០​ហិកតា នៅ​ស្រុក​ភ្នំស្រួច​។​

​លោក សេង លាង ចៅក្រម​ជំនុំជម្រះ និង​លោកស្រី ស៊ឺ វណ្ណ​នី ជា​តំណាង​អយ្យការ បាន​បើក​សវនាការ​ប្រកាស​សាលក្រម សំណុំរឿង ក្លែង​ឯកសារ ប្រើប្រាស់​ឯកសារ និង​លួច​លក់​អចលនទ្រព្យ​មិនមែន​ជា​របស់​ខ្លួន ដែល​មាន​ជនជាប់ចោទ​ឈ្មោះ នួន ច័ន្ទ​មក​រា ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ជា ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិរ​កា​ធំ ឃុំ​អង្គ​សេរី ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​ប​ច្ច​ប្បន្ន​ស្នាក់នៅ​ផ្ទះ​លេខ 98C, ផ្លូវ​លេខ 608, សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​ជនជាប់ចោទ​ឈ្មោះ នួន ច័ន្ទ​មក​រា ធ្លាប់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ចាប់ខ្លួន​បញ្ជូន​ទៅ ឲ្យ​តុលាការ​ក្រុងភ្នំពេញ ចាត់ការ​តាមច្បាប់ និង​ឃុំខ្លួន​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ ពាក់ព័ន្ធ​រឿង​លួច​ដី​ក្រុមហ៊ុន ដែល​តា ដា​ប់បែល​យូ ត្រេ​ឌី​ង (Delta W Trading Co., Ltd) ទំហំ ១១០០​ហិកតា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទឹកល្អក់ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​

​ក្រោយ​ពី​មក ជនជាប់ចោទ​ឈ្មោះ នួន ច័ន្ទ​មក​រា ត្រូវបាន​សភា​ស៊ើបសួរ សាលាឧទ្ធរណ៍ សម្រេច​ដោះលែង​នាង​ចេញពី​គុក​ព្រៃ​ស វិញ​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧​។ ក្រោយពី​បាន​ចេញពី​គុក​វិញ ជនជាប់ចោទ​ឈ្មោះ នួន ច័ន្ទ​មក​រា បាន​រៀបចំ​ឯកសារ​ថ្មីៗ ដើម្បី​បន្ត​លួច​លក់​ដី​របស់​ក្រុមហ៊ុន នៅក្នុង​ឆ្នាំ​២០១៨​ដដែល​។ នៅក្នុង​សវនាការ​ជាច្រើន​លើក​កន្លងមក ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី តែងតែ​បដិសេធចោល​នូវ​រាល់​ការចោទប្រកាន់ និង​ច្រានចោល ការចោទប្រកាន់​របស់​តុលាការ​។​

​ជនជាប់ចោទ ថែមទាំង​បាន​ធ្វើ​ការបដិសេធ មិន​ទទួលស្គាល់​នូវ​លទ្ធផល​កោសល្យវិច័យ ចុងក្រោយ ដោយ​ក្រសួង​មហាផ្ទៃ ទៅ​លើ​ទម្រង់​បែបបទ ឃ្លោង​ឃ្លា និង​ខ្លឹមសារ​ទាំងមូល នៃ​ឯកសារ ដែល​មាន​ការចោទប្រកាន់​ថា ជា​ឯកសារ​ក្លែងក្លាយ​នោះ​ទេ​។​
​ជនជាប់ចោទ​ឈ្មោះ នួន ច័ន្ទ​មក​រា បាន​ព្យាយាម​ពន្យល់ និង​លើក​ឡើង ជា​ញឹកញយ​ថា រឿងនេះ គឺជា​រឿង​ប្តី​ប្រពន្ធ​របស់​ខ្លួន គឺ​មិនមែន​ជា​ករណី​ព្រហ្មទណ្ឌ​នោះ​ទេ ហេតុ​អី​បានជា​មាន​ការចោទប្រកាន់ ហើយ​ចាប់​ដាក់គុក​ជា​រឿង​ព្រហ្មទណ្ឌ​ទៅ​វិញ​។​

​ជនជាប់ចោទ​បាន ប្រើ​សិទ្ធិ​មិន​ឆ្លើយ​សំនួរ​មួយចំនួន ដែល​ពាក់ព័ន្ធ ឯកសារ​ភស្តុតាង​ថ្មី ដែល​ជនរងគ្រោះ​ទើបតែ​រកឃើញថា ជនជាប់ចោទ បាន​បន្ត​លួច​លក់​ដី ១១០០​ហិកតា​ក្នុង​ឆ្នាំ​២០១៨ (​ឯកសារ​មោឃភាព​របស់​មេឃុំ​ផង​) ក្រោយពេល​សាលាឧទ្ធរណ៍ បាន​សម្រេច​ឲ្យ​ជន​ត្រូវ​ចោទ បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។​

​ពាក់ព័ន្ធ​សំណុំរឿង​នេះ មេធាវី​ការពារ​សិទ្ធិ​របស់​ជនរងគ្រោះ ឈ្មោះ រ៉ៃ​ន័រ ម៉ា​រា វ៉ូ​ល​នី (Rainer Maria Wollny) ធ្លាប់បាន​លើកឡើង នៅក្នុង​សវនាការ​នា​ពេលកន្លងមក​ថា ប្រសិន​បើ​តុលាការ​សម្រេច​ផ្តន្ទាទោស ដោយ​មិន​ចេញ​ដីកា​បង្គាប់ ឲ្យ​ចាប់ និង​ឃុំខ្លួន​ជនជាប់ចោទ អាច​ជា​ឱកាស​ឲ្យ​ជនជាប់ចោទ អាច​បន្ត​នូវ​សកម្មភាព ល្មើសច្បាប់ (​លួច​ដី​ក្រុមហ៊ុន​លក់​) ដដែល​។​

​ពីព្រោះ​តែ​កន្លងមក ក្រោយ​ពី​ក្រុមហ៊ុន​ដឹង​រឿង និង​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ ជនជាប់ចោទ​ដាក់គុក ក៏​ជនជាប់ចោទ មាន​គ្នីគ្នា​ជា​សាច់ញាតិ​នៅក្រៅ​គុក លួច​ទៅ​រៀបចំ​ឯកសារ លក់​ដី​ក្រុមហ៊ុន​បាន រហូន​ដល់​នាង​បាន​ចេញពី​គុក​បណ្តោះអាសន្ន ក៏​នាង​នៅតែ អាច​ឃុបឃិត​ជាមួយ​អាជ្ញាធរ ដែនដី រៀបចំ​ឯកសារ​ផ្សេងៗ ដើម្បី លួច​លក់​ដី​ក្រុមហ៊ុន​បាន​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×