Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​បុរស​ល្មោភកាម​ម្នាក់ រំលោភ​ក្មេង​អាយុ​៩​ឆ្នាំ រក​សុទ្ធតែ​ថ្នាំសម្រើប និង​ស្រោមអនាម័យ លាក់​នៅ​ក្នុងឃ្លុប​ម៉ូតូ​

spot_img

​កំពង់ឆ្នាំង​៖ ជនសង្ស័យ​ម្នាក់ ដែល​ចាប់រំលោភ​ក្មេង​អាយុ​៩​ឆ្នាំ ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​
​តែ​ទោះបីយ៉ាងណា ក្នុងពេល​ឃាត់​ជន​ល្មោភកាម​រូបនោះ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ដកហូត​បាន វត្ថុតាង​មាន ថ្នាំសម្រើប ជា​ច្រើន​បន្ទះ និង​ស្រោមអនាម័យ ដែល​លាក់​ទុក​នៅ​ក្នុង​ម៉ូតូ​ឃ្លុប​ក្រោម​កែបម៉ូតូ​របស់ខ្លួន​។ តែ​ទោះ​យ៉ាងណា ក្នុង​ដំណាក់​សមត្ថកិច្ច ជនសង្ស័យ​បាន​បដិសេធថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​នោះ​ទេ តែ​យោងតាម​ចម្លើយ​របស់​ជនរងគ្រោះ​និង​ភស្តុតាង សមត្ថកិច្ច​បាន​កសាង​ឯកសារ បញ្ជូនបន្ត​ទៅ​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់​ថា ហេតុការណ៍​រំលោភ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ នៅ​ចំណុច​ដីចំការ​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​ជំ​ពារ ឃុំ​ព្រៃគ្រី ស្រុក​ជល​គី​រី ។ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច នគ​បាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត បានឲ្យដឹងថា ក្មេងស្រី​រងគ្រោះ ឈ្មោះ ណ​.​ម​.​យ អាយុ​៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ ។​

ចំណែក​ជនសង្ស័យ ឈ្មោះ វង វឿន អាយុ​៤៧​ឆ្នាំ រស់នៅក្នុង ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់លែង ។ ក្មេងស្រី​រងគ្រោះ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃកើតហេតុ នាង​និង​មិត្ត​ភក្កិ​ម្នាក់​ឈ្មោះ ស្រី​តូច បាន​ទៅ​ឃ្វាល​ពពែ នៅ​ចំណុច​ភ្នំ​បូក ក្នុងភូមិ​ជំ​ពារ ឃុំ​ព្រៃគ្រី រួច​បាន​ដេញ​ពពែ​ឲ្យទៅ​ស៊ី​ស្មៅ នៅលើ​ភ្នំ ហើយ​ពួកនាង​បាន​អង្គុយ​ក្បែរ​ដើម​ស្វាយ​មួយ ក្នុង​ដី​ចំការ ឈ្មោះ ឈុំ ឈីន ។​

ស្រាប់តែ​ឃើញ​ពូ​ម្នាក់ បាន​ជិះ​ម៉ូតូ មិន​ស្គាល់​ម៉ាក ពណ៌​ក្រហម មក​ឈប់​នៅ​មាត់​ផ្លូវ ហើយ​បាន​ដើរ​មក​សួរ នាង​និង​ស្រី​តូច ថា ចង់​បាន​លុយ​ចាយ​អត់ បើ​ចង់បាន ពូ​ឲ្យ ២០០០​រៀល រួច​ជនសង្ស័យ​ចាប់ដៃ​នាង​ជាប់ ទាញ​ចូល​ក្នុង​ព្រៃ​ជើងភ្នំ ពេល​នោះ​មិត្ត​ភក្កិ​ឈ្មោះ​ស្រី តូច ភ័យ​ពេក រត់​ទៅ​ផ្ទះ​របស់​គេ​បាត់​។ ពេល​នោះ​ជនសង្ស័យ បាន​ចាប់​នាង​រំលោភ​សេពសន្ថវៈ ដោយ​ឈឺ​ពេក នាង​ស្រែក​ប្រាប់​ថា ឈឺ​នោម ជនសង្ស័យ ក៏​លែងដៃ​នាង ពេល​មាន​ឱ​កា​ល្អ​នោះ នាង​ក៏​បាន​រត់​ទៅ​ផ្ទះ​អ្នកជិតខាង​ឲ្យជួយ​។ អ្នកជិតខាង ក៏​បាន​នាំគ្នា​មក​តាម​រក​ជនសង្ស័យ​ដែរ ប៉ុន្តែ​មិនឃើញ ទើប​ទៅ​ប្រាប់​ម្តាយ​។ ម្ដាយ​របស់​នាង បាន​ទៅ ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្និ៍នគបាល​រដ្ឋបាល រហូត​ឈានដល់​ចាប់​ខ្លួន​សង្ស័យ​បាន​តែ​ម្ដង ។ តែ​ឈ្មោះ វង វឿន នៅក្នុង​ដំណាក់កាល​សមត្ថកិច្ច​នគរបាល បាន​ឆ្លើយ​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​នេះ​ទេ​។

តែ​ទោះបីយ៉ាងណា សមត្ថកិច្ច ដកហូត​បាន វត្ថុតាង​មាន ថ្នាំសម្រើប ជា​ច្រើន​គ្រាប់ ស្រោម​អនាម័យ នៅ​ក្នុង​ម៉ូតូ របស់​ជនសង្ស័យ​។​ជនសង្ស័យ​និង​វត្ថុតាង ដែល​សមត្ថកិច្ច​រកឃើញ នៅក្នុង​ឃ្លុប​ក្រោម​កែបម៉ូតូ ត្រូវបាន​កសាង ឯកសារ បញ្ជូនបន្ត​ទៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×