Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​កំណាញ់​ស្វិត​ម្នាក់​ចាប់​ប្រពន្ធ​ឱ្យ​ស្បថ ខណៈពេល​ខ្លួន​កំពុង​ឈឺ​ធ្ងន់​ថា​នឹង​យកលុយ​សន្សំទុក​បាន​ទាំងអស់ បញ្ចុះ​ក្នុង​ផ្នូរ​ជាមួយ​ខ្លួន​នៅពេល​ខ្លួន​ស្លាប់ ប៉ុន្តែ​…

spot_img

​បុរស​ម្នាក់​បានធ្វើការ​យ៉ាង​ប្រឹងប្រែង​ពេញ​មួយជីវិត ហើយ​សន្សំ​បាន​លុយ​យ៉ាងច្រើន​។ ប៉ុន្តែ​គាត់​ពិតជា​មនុស្សម្នា​ក់មាន​ចរិត​កំណាញ់​ស្វិត​សូម្បី​មួយ​កាក់​មួយ​សេន ។ គាត់​ស្រឡាញ់​លុយ​ជាង​អ្វីៗ​ទាំងអស់ ហេតុនេះ​ទើប​គាត់​ផ្តែផ្តាំ​បង្ខំ​ប្រពន្ធ​គាត់​ថា បើ​គាត់​ស្លាប់​ត្រូវ យកលុយ​ទាំងនោះ​ដាក់​បញ្ចុះ​ក្នុង​មឈូស​ជាមួយ​ខ្លួន​។​

​ភរិយា​របស់លោក​បាន​ស្បថសច្ចា​ថា​អ្វី​ដែលជា​បំណងប្រាថ្នា​របស់លោក គាត់​នឹង​ធ្វើតាម​ជាដាច់ខាត​។​មួយរយៈ​ក្រោយមក បុរស​នោះបាន​លាចាក​លោក​។ នៅពេល​គេ​រៀបចំ​លើកសព​លោក​ដាក់​ក្នុង​មឈូស ប្រពន្ធ​គាត់​ដែល​ស្លៀកពាក់​ស​ស្ថិតនៅ​ជិត​នោះ ហើយ​មាន​មិត្តភក្តិ​ជិតស្និទ្ធ​របស់គាត់​ម្នាក់​អង្គុយ​កំដរ​។​នៅពេលដែល​គេ​បម្រុង​បិទ​គម្រប​មឈូស ស្ត្រី​ជា​ភរិយា​ស្រែកថា «​ចាំ​មួយ​ភ្លែត​សិនៗ​»​។​


​គាត់​បាន​ស្ទុះ​ចូលទៅក្នុង​បន្ទប់ ហើយ​កាន់​ប្រអប់​ក្រដាស​មួយ​យក​វា​មក​ដាក់​ក្នុង​មឈូស​ក្បែរ​សព​ប្តី ហើយ​ពោលថា​ខ្ញុំ​បានធ្វើ​តាម​បំណង​លោក​ហើយ​។​

​ក្រោយពេល​រៀបចំ​ទុកដាក់​ធ្វើបុណ្យ​រួចរាល់ មិត្តភក្តិ​ជិតស្និទ្ធ​របស់គាត់​សួរថា ខ្ញុំ​មិន​ជឿថា​ឯង​ឆ្កួត​ដល់​ថ្នាក់ យកលុយ​ទៅ​កប់​ជាមួយ​ប្តី​មហា​កំណាញ់​របស់​ឯង​ឡើយ​។

​ស្ត្រី​រូបនេះ​ឆ្លើយថា​៖ ខ្ញុំ​បាន​សន្យា​និង​សច្ចា​ជាមួយ​គាត់ ខ្ញុំ​មិនចេះ​និយាយ​កុហក​ហើយក៏​មិន​ក្បត់​ពាក្យសម្បថ​ដែរ​។​

«​ពុទ្ធោ​! អ៊ីចឹង​ឯង​ចង់​និយាយថា​ឯង​បាន​យកលុយ​ទាំងអស់​ទៅ​ដាក់​ក្នុង​មឈូស​»​។​

​ប្រាកដ​ណាស់​»! ស្ត្រី​រូបនេះ​ឆ្លើយតប​។ ខ្ញុំ​បាន​ប្រមូល​លុយ​ទាំងអស់​ដែលមាន​យកទៅដាក់​នៅ​ធនាគារ រួច​ខ្ញុំ​បាន​ចុះហត្ថលេខា​លើស​ក្រដាស​មួយ​សន្លឹក​ផ្ទេរ​លុយ​ទាំងអស់​ទៅឱ្យ​គាត់ រួច​ដាក់​ក្នុង​ប្រអប់​ក្រដាស​ហើយ ពេលនេះ​វា​កំពុង​នៅក្នុង​មឈូស​ជាមួយ​គាត់​៕​សូ​យ​ន​

spot_img
×