Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជួយ​ខ្ញុំ​ផងៗ ប្រពន្ធ​ខ្ញុំ “​ជ្រុះ​” ទៅណា​បាត់​ហើយ​!

spot_img

​នេះ​ជា​រឿង​ពិត​របស់​បងប្អូន​ជនជាតិ មឿង រស់នៅ​ប្រទេស​វៀតណាម ហើយ​ត្រូវបាន Facebook C.C.O បង្ហោះ​ផ្សាយ ព្រោះ​វា​រំភើប និង​គួរឲ្យ​អស់សំណើច ។ មកទល់​ពេល​នេះ​មាន​អ្នក​ចូលចិត្ត (Likes) ដល់​ទៅ​ជាង ២​លាន​នាក់​ឯណោះ ។​

​វា​គឺជា​រឿង​របស់​ប្តី​ប្រពន្ធ​ចំណាស់ ៦០​ប្លាយ ជា​ជនជាតិ​មឿង​រស់នៅ​តំបន់​ខ្ទង់​រាប​ភាគ​កណ្តាល​វៀតណាម ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ១៧ ថ្ងៃទី ៤ ខែ​ឧសភា ឆ្នាំ ២០១៨ ខណៈពេល​ដែល​ម្ចាស់​គណនី​ខាងលើ និង​បងប្រុស​កំពុង​ដើរចេញ​ពី​ឃុំ​វ៉ាន់​ម៉ី​វ ក៏​ជួប​អ៊ំ​ប្រុស​ម្នាក់​អាយុ​ប្រមាណ ៦៥​ឆ្នាំ កំពុង​មាន​សភាព​ស្លន់ស្លោរ បែកញើស​ជោគ កែវភ្នែក​របស់​គាត់​បង្ហាញ​ពី​ទុក្ខ​កង្វល់​១​យ៉ាង​ធំធេង ។ គាត់​បាន​ទុក​ម៉ូតូ​នៅ​ម្ខាង​ផ្លូវ ហើយ​រត់​មក​សួរ​ថា ៖ “​ក្មួយៗ​ឲ្យ​ខ្ញុំ​សុំ​សួរ​… ខ្ញុំ​នឹង​ប្រពន្ធ​បាន​ទៅសួរសុខទុក្ខ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ (​ស្រុក​មួយ​ផ្សេង​) ។ តាមផ្លូវ​មក​ដល់​ម្តុំ​ឃុំ ឡុង​កុក ស្រាប់តែ​ប្រពន្ធ​ខ្ញុំ​ជ្រុះ​បាត់​ពី​លើ​ម៉ូតូ មិនដឹង​ពី​ពេលណា​មក ។ ខ្ញុំ​ស្វែងរក​តាមផ្លូវ​អស់ ២​ឃុំ​ហើយ តែ​ពុំ​ឃើញ​សោះ ។ ក្មួយៗ​មាន​ឃើញ​ប្រពន្ធ​ខ្ញុំ​នៅ​ឯ​ណា​ទេ ជួយ​ចង្អុល​ប្រាប់​ខ្ញុំ​ផង (​គាត់​និយាយ​ដូច​ពួក​ខ្ញុំ​ស្គាល់​ប្រពន្ធ​គាត់​អីចឹង​) ។​

​បងប្អូន​ខ្ញុំ​ទាំង​២​នាក់ ពេល​ឮ​គាត់​និយាយថា “​ប្រពន្ធ​ជ្រុះ​បាត់​ពី​លើ​ម៉ូតូ​” ក៏​ខ្ញុំ​ខំ​ទប់​សំណើច ហើយ​សួរ​គាត់​វិញ​ថា “​អ៊ំ​ទៅណា​បានជា​ធ្វើឲ្យ​ជ្រុះ​ប្រពន្ធ​បាត់​បែបនេះ​។ ក្រោយពី​គាត់​រៀបរាប់​ពី​រាងរៅ​សម្បុរ ។​ល​។ ពួក​ខ្ញុំ​ក៏​សុំ​លេខ​ទូរស័ព្ទ ថត​រូបគាត់ ២-៣ ប៉ុស្តិ៍ ហើយ​នាំគ្នា​ជិះ​ម៉ូតូ​ជួយ​រក ។​

​ពួក​ខ្ញុំ​បាន​ទៅ​ដល់​ម្តុំ​ឡុង​កុក ក៏​ចាប់ផ្តើម​ចុះសាកសួរ​គេ​ហែរៗ​… ក្រោយ​មក​ជួប​អ្នក​លក់​ទំនិញ​ក្បែរ​ផ្លូវ​មួយ គេ​ក៏​ចង្អុល​ទៅ​ចំ​អ៊ំស្រី​ម្នាក់​អាយុប្រមាណ ៦៣​ឆ្នាំ កំពុង​អង្គុយ ហើយ​ក្បែរ​ខ្លួន​គាត់ មាន​កញ្ចប់​របស់រប​រ និង​មួកសុវត្ថិភាព ។​

​ក្រោយពេល​សាកសួរ​បញ្ជាក់​ដឹង​ច្បាស់​ថា ជា​អ៊ំស្រី ត្រូវបាន “​ជ្រុះ​តាមផ្លូវ​” ពួក​យើង​ក៏​ទូរស័ព្ទ​ទៅ​ប្រាប់​អ៊ំ​ប្រុស​ឲ្យមក​ទទួលយក ។​

​ពុទ្ធោ​អើយ​! ពិតជា​រំភើប​ណាស់ ខណៈពេល​ដែល​គាត់​ទាំង​២ ជួបគ្នា ។ ពួកគាត់​មាន​អកប្បកិរិយា​ដូច​បែក​គ្នា​យូរ​ណាស់​អីចឹង ។ អ៊ំ​ប្រុស​ស្ទុះ​មក​ចាប់ដៃ​អ៊ំស្រី ហើយ​និយាយ​ទាំង​ដង្ហក់​ថា ៖ “​បង​ស្មានថា វង្វេង​បាត់​អូន​ហើយ​ណា៎ ។ តាមរក​អស់​២​ឃុំ​ហើយ​តែ​មិនឃើញ​សោះ​! ភ័យ​ខ្លាំងណាស់​! ។​

​បងប្អូន​ទាំង ២ ដែល​ជួយ​រក​នោះ​និយាយថា ៖ ពេល​សំឡឹង​ឃើញ​ប្តី​ប្រពន្ធវ័​យ​ចំណាស់​ទាំង​២ ទើប​រកឃើញ​គ្នា​ក្រោយ “​ជ្រុះ​បាត់​” វង្វេងគ្នា​នោះ អ្នកណាៗ​ក៏​ជួយ​អរ ហើយ​រំភើប​ពី​ការយកចិត្តទុកដាក់​នឹង​គ្នា ពិសេស​កែវភ្នែក​ពួកគាត់​ពេល​សំឡឹង​មើល​គ្នា ។ ពួក​ខ្ញុំ​ក៏​ជម្រាបលា​ពួកគាត់ គាត់​ពោល​ខ្លាំងៗ​ថា “​ថ្ងៃ​ណា​ទៅដល់​វិញ​ទៀង (​លំនៅដ្ឋាន​គាត់​) កុំ​ភ្លេច​ចូល​ផ្ទះ​អ៊ំ​ពិសារ​ស្រា អរគុណ​ណា៎​!” ។​

​តាមពិត​ទៅ​អ៊ំស្រី​និយាយប្រាប់​ទើប​ច្បាស់ គឺ​គាត់​បាន​ឈប់​ម៉ូតូ​ចាក់​សាំង រួច​ក៏​ឡើង​ម៉ូតូ​បើក​ទៅ​តែម្តង ពុំមាន “​ជ្រុះ​អ្វី​ទេ​” ។ ប៉ុន្តែ​ប្រហែល​គាត់​ភ្លេចភ្លាំង ហើយ​ភ័យ​ផង ទើប​ទៅ​ជា​បែបនេះ ។​

​អ្នក​ខ​មិន​ម្នាក់ បាន​និយាយ​បែប​កំប្លែង​ថា ៖ “​រឿង​ភ្លេចភ្លាំង​ពុំមែន​ទាល់តែ​ចាស់​ទើប​ភ្លេច​ទេ​! ។ តាំងពី​ជំនាន់​ពុំទាន់​មាន​ទូរស័ព្ទ​ចល័ត ឪពុក​ខ្ញុំ​បាន​ឌុប​ម្តាយ​ខ្ញុំ ហើយ​ក៏​ចូល​ចាក់​សាំង រួច​ឡើង​ម៉ូតូ​ទៅ​ចោល​បាត់ ។ ម្តាយ​ខ្ញុំ​ប្រញាប់ “​តោង​ម៉ូតូឌុប​” ១​ក្បែរ​នេះ​ប្រដេញ​តាម ។ ឪពុក​ខ្ញុំ​បើក​លឿន​ណាស់ ទម្រាំ​តាម​ទាន់ គឺ​ត្រូវ​បើក​ដល់ ២០ Km ឯណោះ ។​

​ប៉ុន្តែ​គ្មាន​រឿង​រំភើប​អ្វី​ទេ​! ពេល​តាម​ទាន់​ម្តាយ​របស់​ខ្ញុំ​បាន​ច្រៀង “​ចម្រៀង​” ២-៣​បទ ឲ្យ​ឪពុក​ខ្ញុំ​ស្តាប់ រហូត​… ផ្អើល​គេឯង​!” ៕ លី​សា​

 

spot_img
×