Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​យុវជន និង​កុមារ​ទាំងឡាយ ក្រោយពេល​ទស្សនា​រូបភាព ១៧​សន្លឹក​នេះហើយ យ៉ាងណា​ក៏​អ្នក​លែង​តូចចិត្ត​នឹង​វាសនា​ទៀតហើយ​!

spot_img

​ក្មេង​ម្នាក់​នេះ​ចង់​បាន​ត្រឹម​ស្បែកជើង​-​ខោអាវ គត់មត់​ប៉ុណ្ណោះ ។​

​គាត់​ពិការភ្នែក ផ្ញើរ​ក្តី​សង្ឃឹម​លើ​ភាពស្មោះត្រង់​របស់​អ្នក​វិញ​ប៉ុណ្ណោះ ។​

​ចំណាស់​ហ្នឹងហើយ នៅ​ប្រឹង​មិន​ថា​យប់​ថ្ងៃ ព្រោះ​ក្រពះ​វា​ទាមទារ ។​

​ស្នាមញញឹម​របស់​កុមារ​ជនបទ ពេល​ទទួលបាន​សៀវភៅ ទោះបី​វា​…​ចាស់​ហើយ​ក្តី​។​

​កុំ​ធ្វើ​ដូច​យុវជន លើ​រថយន្ត​នេះ ។ មន​ស្ស​ចំណាស់ ដែល​ឈរ​តោង នោះ​ប្រសិនជា​ឪពុក​របស់​គាត់​វិញ តើ​គាត់​យល់​យ៉ាង​ណា​ទៅ ។​

​អម្រែក​ជីវិត​ណា៎​!

​អ្នក​មាន​ឪពុក​ម្តាយ​ថែទាំ ចុះ​ពួកគេ​វិញ​? អនាគត​ពួកវា​ពិតជា “​ងងឹត​”​ណាស់ ។​

​អ្នក “​ស៊ី​ដេក​” ក្នុងផ្ទះ ចំណែក​ពួកគេ សូម្បី​ដំបូល​ជ្រក​ឲ្យបាន​ជិត​ក៏​គ្មាន​ដែរ ។​

​សុភមង្គល​ពុំ​គិត​វ័យ​ទេ ព្រោះ​វា​ស្ថិតក្នុង​បេះដូង​របស់​យើង ។​

​សុភមង្គល​ពី​ការចែករំលែក អ្វី​ចែក​បាន​គប្បី​ចែក​ទៅ ដោយ​ពុំ​គិត​ឲ្យសោះ​ថា​បាន​មក​វិញ​នោះ ។​

​មើល​ពួក​គេ​ទៅ ប្អូនៗ​នឹង​គិតថា ការ​ទៅ​សាលារៀន ប្អូន​ពិតជា​សំណាង​ណាស់​! ហេតុ​នេះ​ត្រូវ​ប្រឹងប្រែង ។​

​វ័យ​កុមារ គឺ​ការលេងកម្សាន្ត​យ៉ាងតិច​ជាមួយ​ក្មេង​ដទៃ​ក្នុងភូមិ តែ​ចំពោះ​ក្មេង​នេះ វា​គឺជា​ការងារ​ដើម្បី​… ក្រពះ ។​

​ពេលខ្លះ អ្នក​ទិញ​រួច​បោះចោល​វា​យ៉ាង​ខ្ជះខ្ជាយ ដោយ​មិនដឹងថា ទាំងនោះ​មាន​មនុស្ស​ច្រើន​ណាស់ ម្ង៉ៃៗ​ដើរ​រាប់​គី​ឡូ ដើម្បី​ស្វែងរក ។​

​កុំ​ខ្ជះខ្ជាយ​អាហារ មាន​មនុស្ស​ច្រើនណាស់​កំពុង​ស្រេកឃ្លាន ។​

​ពិការ​កាយ តែ​មិន​ពិការ​ចិត្ត​ទេ ។​

​នេះ​ជា​កន្លែង​សុំ​ប្រាក់ឧបត្ថម្ភ​គ្មាន​ការងារ​ធ្វើ ហេតុ​នេះ​មុន​ពេល​សម្រេច​ចិត្ត​បោះបង់​ការងារ​កំពុងមាន គប្បី​គិត​ឲ្យ​ច្បាស់​ណា៎​! ៕ លី​សា​

spot_img
×