Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះ​ណាស់​! ឃើញ​ប្អូនស្រី​ធ្វើ​រឿងនេះ​ពុំបាន បងប្រុស​តូច​ម្នាក់​ចូលមក​លួងចិត្ត និង​ជួយ​ធ្វើ​រហូតនាងបាត់យំ​គួរ​ឲ្យ​សរសើរ​យ៉ាងខ្លាំង (​វីដេអូ​)

spot_img

​ទំនាក់ទំនង​រវាង​បងប្អូន​បង្កើត គឺ​បង្ហាញឡើង​ក្នុង​ទម្រង់​ជាច្រើន ។ អ្នកខ្លះ​ក៏បាន​បង្ហាញ​ភាពខុស​ឆ្គង ពុំ​សូវ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​របស់​ពួកគេ​នោះទេ នៅពេល​ខ្លះ រីឯ​អ្នក​ខ្លះទៀត ក៏បាន​បង្ហាញ​ក្តី​ស្រលាញ់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បងប្អូន ។ ទោះយ៉ាងណា​ក៏ដោយ ក៏​ពួកគេ​បាន​បង្កប់​នូវ​ក្តី​ស្រលាញ់គ្នា​យ៉ាងខ្លាំង និង​ចេះ​ជួយ​គ្នា​នៅពេល​មាន​តម្រូវការ​អ្វីមួយ​នោះ ។​

​តួយ៉ាង ដូចជា​ក្មេងប្រុស​ម្នាក់នេះ​អីចឹង បាន​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ទឹកចិត្ត​នៃ​ក្តី​ស្រលាញ់​ដ៏​ធំធេង​របស់គេ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ដែលជា​ការចង់បាន​រប​ស់​ប្អូនស្រី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជាមួយ​កាយវិការ​លួងចិត្ត និង​ផ្តល់​ក្តី​ស្រលាញ់​គួរ​ឲ្យ​សរសើរ​មែនទែន ។​

​ជាការ​ពិតណាស់ ខណៈ​ឃើញ​ប្អូនស្រី​របស់ខ្លួន ពុំ​អាច​ឈោង​ដៃដល់​កន្ត្រ​បាល់បោះ​បាន ហើយ​នាង​ក៏​ង​យំ ភ្លាមៗ​នោះ បងប្រុស​តូច​ម្នាក់នេះ​ក៏បាន​ចូល​ទៅ​លួងចិត្ត និង​ផ្តល់​ការ​ថើប​មួយ​សិន មុនពេល​លើក​ប្អូនស្រី​ឡើង​ឲ្យ​ដល់​កន្ត្រក​ដើម្បី​ទម្លាក់​បាល់​ចូល​ដោយ​ជោគជ័យ ដែល​ធ្វើ​ឲ្យ​នាង​ត្រេកអរ​រំភើបចិត្ត​យ៉ាងខ្លាំង ។​

​នេះ​ជា​វីដេអូ​បង្ហាញ​ពី​ការអប់រំ​ ដែល​ឪពុកម្តាយ​មួយ​បាន​ថត ដើម្បី​ឲ្យ​បងប្អូន​ទាំងអស់​នៅលើ​បណ្តាញ​សង្គម​បាន​ឃើញពី​ទំហំ​នៃ​ក្តី​ស្រលាញ់ និង​ការយល់​ចិត្ត​គ្នា​រវាង​កូនៗ​ប្រុស​ស្រី​របស់​ពួកគេ​ដែលមាន​ចំពោះ​គ្នា​ប៉ុណ្ណា​!! ៕

ដោយ​៖ ចន្ទី

ប្រភព៖ nobledrift

spot_img
×