Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​បំរើការ​នៅ​កន្លែង​ដាក់​សព ត្រូវ​គេ​ច្រឡំ​យក​ទៅ​បូជា ខណៈពេល​កំពុង​ដេកលក់​

spot_img

​បុគ្គលិក​ម្នាក់ ដែល​បំរើការ​នៅ​កន្លែង​រក្សា​សព ស្ថិតក្នុង​តំបន់ Jefferson County នៃ​រដ្ឋ​តិច​សាស សហរដ្ឋ​អា​មេ​រិច ត្រូវបាន​បុគ្គលិក​ដូចគ្នា ច្រឡំ​ដឹក​គាត់​យក​ទៅ​បូជា ខណៈ​ពេល​គាត់​កំពុងតែ​ដេក​លង់លក់​។​

​ប៉ូលីស​បញ្ជាក់ថា លោក Henri Paul Johnson អាយុ ៤៨​ឆ្នាំ បាន​ដេកលក់​នៅ​លើ​រទេះរុញ សម្រាប់​ឲ្យ​អ្នក​ជំងឺដេក ដោយសារ​តែ​អស់កម្លាំង​ពេក បន្ទាប់​ពី​ធ្វើការ​អស់​រយៈពេល ៦​ម៉ោង​ជាប់​​គ្នា​។​

​ខណៈ​ពេល​គាត់​កំពុង​ដេកលក់ មាន​បុគ្គលិក​ម្នាក់ទៀត យល់ច្រឡំ​ថា គាត់​ជា​សាកសព​របស់​បុរស​​វ័យ ៥២​ឆ្នាំ​ម្នាក់​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រួច​ក៏​បាន​រុញ​គាត់​ទៅ​កន្លែង​បូជា​។​

​តែ​ជា​អកុសល មុន​ពេល​ដឹង​ថា ជា​រឿង​ច្រឡំ​សាកសព គាត់​ត្រូវបាន​គេ​រុញ​ដាក់ចូល​ក្នុង​ឈាបនដ្ឋាន​ទៅហើយ និង​បាន​តម្លើង​កម្តៅ​ខ្លាំង​រហូត​ដល់ ១.៨០០​អង្សារ ហើយ​ខ្លួន​គាត់​ក៏​បាន​ក្លាយទៅជា​ផេះ​ទៅហើយ​។​

​ស្ត្រី​ម្នាក់​ឈ្មោះ Jenna Davis ដែល​ជា​បុគ្គលិក​ធ្វើការ​ជាមួយនឹង​លោក Henri Paul Johnson បាន​និយាយថា គាត់​បានលឺ​សម្លេង​ស្រែកយំ​ប្រហែល ១៥​វិនាទី បន្ទាប់ពី​គេ​ដំណើរការ​ឈាបនដ្ឋាន​។​

​អ្នកស្រី​បញ្ជាក់ថា “​ដំបូង ពួក​យើង​មិនដឹង​សោះ​ថា សម្លេង​ចេញមក​ពី​ខាង​ណា ប៉ុន្តែ​នៅពេល​​ពួក​យើង​ដឹង វា​យឺត​ពេល​បាត់​ទៅ​ហើយ​។ ពួក​យើង​បាន​បិទ​បន្ថយកម្តៅ ប៉ុន្តែ​គាត់​បាន​ស្លាប់​​បាត់ទៅហើយ​”​។​

​អ្នកស្រី​បន្ថែមថា បុគ្គលិក​ដែល​ធ្វើការ​ច្រឡំ​នោះ ជា​បុគ្គលិក​ថ្មី ដែល​ភ្លេច​ពិនិត្យ​មើល​សាកសព​​ឲ្យបាន​ច្បាស់លាស់​។​

​បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង ប៉ូលីស​បាន​ធ្វើ​ការស៊ើបអង្កេត ដើម្បី​ដឹង​ពី​មូលហេតុ​​នៃ​ការច្រឡំ​ដុត​លោក Henri Paul Johnson។​

​បុរស​វ័យក្មេង ដែល​ធ្វើការ​មិន​ប្រយ័ត្ន​នោះ អាច​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport

spot_img
×