Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​នៅ​កម្ពុជា ក្រោម​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​

spot_img

​រដ្ឋធម្មនុញ្ញ​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បានទទួល​ស្គាល់​នូវ​សមភាព​របស់​ជនជាតិ​ភាគតិច ទាំងឡាយ និង​សិទ្ធិ​ថែរក្សា​វប្បធម៌ អក្សរសាស្ត្រ និង​ភាសា​របស់ខ្លួន​។ ទោះជា​យ៉ាងណាក៏ដោយ ដោយសារតែ​ភាពខុសគ្នា​នៃ​គំនិត​នយោបាយ​តាម​តំបន់​ភូមិសាស្ត្រ និង​របៀបវារៈ​គោលនយោបាយ​ការបរទេស ជាមួយនឹង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ ដូចជា​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បានធ្វើការ​គាបសង្កត់​មិនឱ្យ​ជនជាតិ​ចិន​បង្ហាញ​អត្តសញ្ញាណ​របស់ខ្លួន​ឡើយ ហើយ​បាន​ជំរុញឱ្យមាន​គំនិត​ប្រឆាំងនឹង​ជនជាតិ​ចិន​។

​នៅក្នុង​គោលនយោបាយ​និង​ការឃោសនា​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ប្រជាជន​ចិន​ដែល​បាន​នៅ​រស់រានមានជីវិត ត្រូវបាន​គេ​រៀបចំ​ឱ្យ​រស់នៅក្នុង​តំបន់​មួយ​ផ្សេង ដែល​ត្រូវបាន​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ចាត់ទុកថា​ជា​ប្រជាជន​ក្រុមទី​៥ សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​យ៉ាងហោចណាស់​ក៏មាន​អត្ថបទ​សិក្សា​មួយ​នៅក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បានបង្ហាញ​ពី​ការឃោសនា​បែបនេះ រួមមាន​ទាំង​កំណាព្យ​ប្រាប់​អ្នកអាន​ជំនាន់​ក្រោយ​ឱ្យដឹងថា ចិន​ចង់បាន​ទឹកដី​កម្ពុជា​។ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​គាំទ្រ​នូវ​យុទ្ធសាស្ត្រ​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ហើយ​ប្រើប្រាស់​ជនជាតិ​ចិន​ជា​កូនអុក​នយោបាយ​ប្រឆាំងនឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​ជា​ទណ្ឌកម្ម​ដល់​គោលនយោបាយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​ការគាំទ្រ​ចំពោះ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែលជា​នយោបាយ​មួយ ជន​ជាតិចិន​ជាច្រើន​បានទទួល​រងគ្រោះ​ក្រោម​របប​ប៉ុលពត​ហើយ​នោះ បែរជា​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​យកមក​អនុវត្តន៍​ដូចគ្នា​ដែរ​សម្រាប់​ដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់​លើ​ជន​ជាតិចិន​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅ​ខណៈពេល​ដែលមាន​ការជំរុញ​អំពី​ការបញ្ជាក់​អំពី​អត្តសញ្ញាណ​ជា​សាធារណៈ នៃ​ក្រុម​ជនជាតិ​ចាម របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បង្ខំ​ឱ្យមាន​ប្រតិ​ប​តិ្ត​ការហាមឃាត់​ជាទូទៅ​លើ​ការបើក សាលារៀន និង​សមាគម​វប្បធម៌​របស់​ជនជាតិ​ចិន​ទាំងឡាយ​នៅ​កម្ពុជា​។​

ក្រោម របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ជនជាតិ​ចិន​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវបាន​គេ​ហាមឃាត់​មិន​ឱ្យមាន​សេរីភាព ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ធ្វើការ​គោរពបូជា​ចំពោះ​បុព្វបុរស ឬ​ទី​សក្ការ​នានា​របស់ខ្លួន​។ គោលនយោបាយ​នេះ មាន​ឥទ្ធិពល​យ៉ាង​ធំធេង ពីព្រោះ​វា​បានធ្វើឱ្យ​ជនជាតិ​ចិន​ជាច្រើន​គ្មាន​សេរីភាព​និយាយ​ភាសា​ចិន ឬ​ប្រើ​ឈ្មោះ​ជា​ភាសា​ចិន ។​តាមពិត​គ្មាន​ក្រឹត្យ​ណាមួយ​ប្រកាស​ជា​សាធារណៈ​ហាមឃាត់​មិនឱ្យ​ជនជាតិ​ចិន​ធ្វើ​ដូច្នោះ​ឡើយ ប៉ុន្តែ​ការបង្គាប់បញ្ជា​ផ្ទៃក្នុង​នៃ​របប​គ្រប់គ្រង​នេះ មាន​លក្ខណៈ​ប្រកាន់​ជាតិ​សាសន៍ ប្រឆាំងនឹង​ក្រុម​មួយ​ឈ្មោះ «​ក្រុម​៣៥១»​។​

​ចាប់ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨៥ ជាពិសេស​បន្ទាប់ពី​ការចេញ​សារាចរ​លេខ ៣៥១ នៅ​ឆ្នាំ​១៩៨៣ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បានធ្វើការ​ចុះឈ្មោះ​ជនជាតិ​ចិន​តាម​ផ្ទះ​នីមួយៗ​នៅ​ទូទាំងប្រទេស​។ ការស៊ើបអង្កេត​នេះ យកចិត្តទុកដាក់​ជាពិសេស​លើ​អ្នក​ដែលមាន​សែស្រឡាយ​ជា​ជន​ជាតិចិន​ពីមុនមក​។ អ្នក​ដែល​បានផ្តល់​បទ​សម្ភាស​ម្នាក់​បានឱ្យដឹងថា «​គេ​ចាំបាច់​ត្រូវតែ​ត្រឡប់​ទៅ​គិត​អំពី​ជនជាតិ​ចិន​ជំនា​ន់ទី​៤ វិញ ដើម្បី​បង្កើត​គ្រួសារ​ជនជាតិ​ចិន​ដែលមាន​ឈាមជ័រ​ដើម​ជា​ចិន​»​។

​តាម​ការប្រើប្រាស់​ជាក់ស្តែង សារាចរ​លេខ ៣៥១ ដែល​គេ​ប្រើ​សម្រាប់​ជា​យុទ្ធនាការ​ចុះឈ្មោះ​ជនជាតិ​ចិន​តែងតែ​ត្រូវបាន​គេ​យកទៅអនុវត្ត​ន៍​ដោយ​ផ្អែកលើ ពណ៌​សម្បុរ​(​នៃ​ស្បែក​) ការបញ្ចេញ​សំឡេង​ភាសា​ខ្មែរ​បានច្បាស់លាស់ ឬ​ការបង្ហាញ​ពី​វត្ថុ​វប្បធម៌​ផ្សេងៗ​ដូចជា ពាក្យ​និយាយ​ចុង​ជួន ឬ​ទីកន្លែង​សក្ការបូជា​ដូនតា​) នៅតាម​ផ្ទះ​ជាដើម​។ ទោះជា​យ៉ាងណាក៏ដោយ ដោយ​ខ្លាច​មាន​បញ្ហា​(​ទោះ​អាចជា​រឿង​ពិត ឬក៏​ជា​រឿង​ចចាមអារ៉ាម​) កាលណា​គេ​ហៅ​ឈ្មោះ​ខ្លួន​ថា​ជា​ជន​ក្រុម ៣៥១ ជន​ជាតិចិន​ជាច្រើន​នៅពេល​នោះបាន​សន្មត​យក​អត្តសញ្ញាណ​របស់ខ្លួន​ជា​ជនជាតិខ្មែរ​។ កត្តា​ទាំងនោះ បង្កឱ្យមាន​ការ​សូកប៉ាន់​ដើម្បី​រក​មធ្យោបាយ​ធ្វើឱ្យ​ខ្លួន​ទទួលបាន​នូវ​ការ​ទទួលស្គាល់ថា​ជា​អ្នក​ដែលមាន​ដើមកំណើត​ជា​ខ្មែរ ហើយ​ជនជាតិ​ចិន​ខ្លះទៀត​ខិតខំ​ធ្វើឱ្យ​ស្បែក​របស់ខ្លួន​មាន​ពណ៌​ខ្មៅ ឬ​ឈប់​និយាយ​ភាសា​ចិន​នៅ តាម​តី​សាធារណៈ ចំណែកឯ​អ្នកខ្លះ​ទៀត​បាន​រត់គេច​ចេញពី​ប្រទេស​ទាំង​ភ័យ​ស្លន់ស្លោ​។ ជនជាតិខ្មែរ​បាន​យកពាក្យ​«៣៥១» មក​និយាយ​លេង​ថា​៖ ឈើចាក់ធ្មេញ​ឥឡូវនេះ​ត្រូវប៉ាន់​ណាស់ ពីព្រោះ​ជនជាតិ​ចិន​ត្រូវការ​វា​ច្រើន​ដើម្បី​យកទៅ​ទល់ភ្នែក​របស់ខ្លួន​(​ឱ្យឃើញ​ធំៗ​)​។​

​ជនជាតិខ្មែរ​ម្នាក់​បាន​រំលឹក​ឱ្យដឹង​រឿង​មួយ​ដែលថា​៖ គ្មាន​នរណាម្នាក់​ដែលមាន​មុខ​ពណ៌​ស អា​ចរក​ការងារ​ធ្វើ បានឡើយ​។ ប្រសិនបើ​ពួកគេ​ចង់រក​ការងារ​ធ្វើ ពួកគេ​ត្រូវ​លាក់​មុខ​នៅ​ពីក្រោយ​ជនជាតិខ្មែរ​៕​លីសា

spot_img
×