Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្ត​ស្រួល​បែបនេះ​រក​ឯណា​បាន​! ប្តី​​បង្ហាញ​មុខមាត់​ស្រី​ថ្មី​ បញ្ឈឺចិត្ត​ប៉ុណ្ណឹង​ហើយ ដឹងថា​ប្រពន្ធ​ម្នាក់នេះ​ឆ្លើយតប​វិញ​យ៉ាងម៉េច​អត់​…?

spot_img

​ការ​ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ​កូន បងប្អូន​សាច់ញាតិ និង មិត្តភក្តិ គឺជា​វេលា​ដ៏​ជូរចត់​មួយ សម្រាប់​ពលករ​ចំណាកស្រុក​នៅឯ​ប្រទេស​គេ ។ ប៉ុន្តែ ឆ្លៀត​ក្នុងឱកាស​នោះ ក៏មាន​មនុស្ស​ប្រុស​ស្រី​មួយចំនួន​បែរជា​មានចិត្ត​ផិតក្បត់ លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃគូ​ខាងក្រៅ តាមរយៈ​បណ្តាញ​សង្គម ឬ ដោយផ្ទាល់ នៅឯ​ទីកន្លែង​ធ្វើការ​របស់​ពួកគេ ។​

​ជាក់ស្តែង បុរស​ជា​ពលករ​ជនជាតិ​ហ្វីលីពីន​ម្នាក់នេះ បាន​ហ៊ាន​ក្បត់ចិត្ត​ប្រពន្ធ​កូន​ដែល​ខំ​នឹក​រលឹក​​យ៉ាង​​ខ្លាំង​ ទៅ​មាន​ស្រី​ថ្មី​នៅឯ​ទឹកដី​ប្រទេស​ដែល​ខ្លួន​កំពុងធ្វើការ ហើយ​ថែមទាំង​បង្ហោះ​រូបថត​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ឥត​លាក់លៀម បញ្ឈឺចិត្ត​ប្រពន្ធ​ទៀត នៅលើ​បណ្តាញ​សង្គម ។ ប៉ុន្តែ បើទោះជា​បានឃើញ​ស្តែង​នឹង​ភ្នែក​យ៉ាងនេះ​ក្តី ក៏​ប្រពន្ធ​របស់គាត់​ពុំ​សម្តែង​ការខឹង​សម្បារ យកទោស​ពៃ​នោះទេ និង​សូម្បី​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​តាមចិត្ត​សប្បាយ​ជាមួយ​ស្រី​ថ្មី​ជា​ជនបរទេស​នោះ​ចុះ​ទៀតផង ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​ឈ្មោះ Maica Tidoy និង​ប្តី​របស់​នាង​ដែល​ពុំ​ត្រូវ​បញ្ចេញ​ឈ្មោះ ពួកគេ​មានកូន​តូច​២​នាក់ ហើយ​ម្នាក់​ក្នុងចំណោម​ពួកគេ នៅ​ពុំទាន់​ដឹងក្តី​នៅឡើយ​ទេ នៅពេល​ប្តី​របស់​នាង​ចាកចោល​ទៅធ្វើ​ការ​នៅឯ​ប្រទេស​ចិន ។

​យោងតាម​ការ​បង្ហោះ​រប​ស់ Maica នោះ​នាង​ពុំបាន​សម្តែង​ការ​អាក់អន់ចិត្ត​ចំពោះ​ប្តី​របស់​នាង​ទេ ។ នាង​អាច​អភ័យទោស​ដល់​គាត់​គ្រប់បែបយ៉ាង និង​សូម្បី​អនុញ្ញាត​ធ្វើ​អ្វីៗ​សប្បាយចិត្ត ។ នាង​ក៏បាន​បញ្ជាក់ថា នេះ​ចាត់ទុកជា​ផ្នែក​ដ៏​ឈឺចាប់​បំផុត​មួយ ក្នុងចំណោម​រឿង​រាប់​ភ្លេច​ផ្សេងៗ​ទៀត ខណៈដែល​ពួកគេ​ទាំងពីរ​បានរួម​រស់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​អស់​រយៈពេល ៧ ឆ្នាំ មកនេះ មុនពេល​រស់នៅ​ដាច់​ឆ្ងាយ​ពីគ្នា​បែបនេះ ។​

​ប្តី​របស់​នាង​បាន​ប្តូរ​រូប profile របស់គាត់​ជាមួយ​មិត្តស្រី​បរទេស​ថ្មី ដោយ​សរសេរ​ចំណងជើង​ថា​៖ «​សូម​ឲ្យ​ពួកយើង​ក្លាយជា​ប្តី​ប្រពន្ធ​ដ៏​ល្អ​នឹង​គ្នា ដែល​មនុស្ស​គ្រប់គ្នា​ស្អប់​ទៅ​ចុះ​» ។​

​តាមរយៈ​នេះ អ្នកលេង​អ៊ិន​ធើរ​ណែ​ត​ជាច្រើន​បាន​កោតសរសើរ​ចំពោះ​ភាពក្លាហាន និង​ភាព​ឯករាជ្យ​របស់ Maica យ៉ាងខ្លាំង ។ ព្រោះថា កម្រ​មាន​មនុស្ស​ណា​ដែល​អាចធ្វើ​ចិត្តធ្ងន់ និង​បណ្តែតបណ្តោយ​ប្តី​ឲ្យ​ធ្វើ​រឿង​ដ៏​ឈឺចាប់​នេះ​ដាក់​ពួកគេ​ដោយ​ស្រួលៗ​បែបនេះ​ឡើយ ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ nobledrift

spot_img
×