Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិព័រណ៍ការ​ងារ​ជួយ​ដល់​និសិត្ស​មាន​ឱកាស​ច្រើន​ក្នុង​ការសម្រេច​ចិត្រ​ជ្រើសរើស​យក​ការងារ​ដែល​ខ្លួន​ពេញចិត្ត​

spot_img

​តាកែវ​៖ ក្រុម​និស្សិត​ជា​ច្រើន​នៅក្នុង​ខេត្ត​តាកែវ​បាននាំគ្នា​សម្រុក​មក​ដាក់​ពាក្យ​ធ្វើការ​នៅ​ក្នុង​ការតាំង​ពិ​ព័រណ៍​ការងា​ររបស់​សកលវិទ្យាល័យ​បៀល​ប្រាយ​សាខាខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ សៅរ៍ ទី ២០ ខែ តុលា ឆ្នាំ ២០១៨​នេះ ដោយ​មាន​ក្រុមហ៊ុន​ឯកជន​និង​គ្រិះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ខេត្តតាកែវ​ប្រមាណ​២០​ស្ថាប័ន​បាន​មក​ជ្រើ​រើស​និស្សិត​ផ្ទាល់​នៅក្នុង​ការតាំង​​ពិ​ព័រណ៍​ការ​ងារ​នេះ​។​

លោក ញ៉ែម សាមុត នាយក​សាខា​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​តាកែវ​បាន​ថ្លែងឲ្យដឹងថា សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​តាកែវ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​និង​គ្រិះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ខេត្ត​ដើម្បី​រៀបចំ​តាំង​​ពិ​ព័រណ៍​ការងារ​ជូន​និស្សិត​និង​មហាជ​ន​ដែល​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ឲ្យមក​ដាក់ពាក្យ​និង​ផ្ដល់ឱ​កាសល​ដល់​និស្សិត​បាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ស្ថាប័ន​ដើម្បី​ដឹង​ពី​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។​

លោកនាយក​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តតាកែវ បាន​មា​បន​ប្រសា​ស​ន៍បន្តថា សាកលវិទ្យាល័យ​បាន​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​និស្សិត​ប្រកបដោយ​គុណភាព​ចំណេះដឹង ដោយ​ធ្វើយ៉ាងណា​ឲ្យ​និស្សិ​តដែល​រៀន​ចប់​ក្លាយ​ជា​ធនធានមនុស្ស​ប្រកប​ដោយ​សិលធម៌​វិជ្ជាជីវៈ​។ នៅក្នុង​ការស្ទង់មតិរ​បស់​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​តាកែវ​បានបង្ហាញ​ថា​អាត្រា​និស្សិត​ក​ម្រឹត​បរិញ្ញាប័ត​រង​ដែលបា​ន​បញ្ច​ប់កាសិក្សា​មាន​ការងារ​ធ្វើ​ប្រមាណ​៨២,៨​ផាគ​រយ និស្សិត​ក​ម្រឹត​បរិញ្ញាប័ត្រ​មាន​ការងារ​ធ្វើ​ចំនួន​៩៤,២​ភាគរយ និង​និស្សិត​ក​ម្រឹត​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​មាន​ការងារ​ធ្វើ​ចំនួន​១០០​ភាគរយ​។​«​សំលេង​សម្ភាស​ន៏​លោកនាយក​សាកលវិទ្យាល័យ​បៀ​ល​ប្រា​យ​»​និស្សិត​ផ្នែក​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ខេត្តតាកែវ កញ្ញា នៃ សម្ភស្សន៍ ដែល​បាន​ដាក់ពាក្យ​ធ្វើការ​នៅ​ក្នុង​ការតាំង​​ពិ​ព័រណ៍​ ​ការងារ​បាន​ចាត់ទុក​នេះ​ជា​ឱកាស់​ល្អ​សម្រាប់​ឲ្យ​និស្សិ​តអាច​ប្រាស្រ័យ​ទាក់ទង​និង​ដាក់ពាក្យ​ដោយផ្ទាល់​ចំពោះ​ក្រុមហ៊ុន​ដែល​និស្សិត​ចង់​ធ្វើការ ហើយ​កញ្ញា​សង្ឃឹម​៧០​ភាគរយ​ថា​ខ្លួន​និង​អាច​ធ្វើ​តេស្ត​ជាប់​សម្រាប់​បំរើ​ការងារ​ជា​អ្នក​លក់​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ដែល​មក​ជ្រើ​រើស​បុគ្គលិក​នៅ​ក្នុង​ការ​តាំង​​ពិ​ព័រណ៍​ការ​ងារ​នេះ​ ៕ ដោយ ៖ តាកែវ​

    

spot_img
×