Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត​កណ្តាល ចាប់​រថយន្ត​ដឹកទំនិញ​ធុន​ធំ​៤​គ្រឿង​ដឹក​មី​និង​ប្រេងឆា គេច​ពន្ធ​នាំចូល​ពី​វៀតណាម តាម​ច្រក​ព្រែក​ចាក​និង​ភ្នំ​ដិន​

spot_img

​ខេត្ត​កណ្តាល​៖ មន្ត្រី​នគរ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កណ្តាល បានឲ្យដឹងថា បាន​ចាប់​រថយន្ត​ធុន​ធំ​ចំនួន​៤​គ្រឿង ដែល​ដឹក​ទំនិញ​ម​សន មី និង​ប្រេងឆា គេច​ពន្ធ​ចេញពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា តាម​ច្រក​ព្រែក​ចាក និង​ច្រក​ភ្នំ​ដិន ដោយ​ទំនងជា​អាច​មាន​ការឃុបឃិត ជាមួយ​មន្ត្រី​មួយចំនួន ប្រចាំការ​នៅ​ច្រក​ទាំង​២​ខាងលើនេះ​។​

ប្រភព​មិន​បង្ហាញ​អត្តសញ្ញាណ បានឲ្យដឹង​ទៀតថា អំឡុងពេល ដែល​សមត្ថកិច្ច បាន​ចាប់​រថយន្ត​ដឹក​ទំនិញ​ទាំង​៤​គ្រឿង​នោះ ក៏​មាន​មន្ត្រី​មាន​ឥទ្ធិពល​មួយចំនួន បាន​ចេញ​អន្តរាគមន៍ ដើម្បី​ឲ្យមាន​ការដោះលែង​រថយន្តដឹក​ទំនិញ​ទាំង​វិញ​។​

ប្រភព​បញ្ជាក់ថា រថយន្ត​ដឹកទំនិញ​ទាំង ៤​គ្រឿង​ខាងលើ​នេះ គឺជា​កម្មសិទ្ធិ របស់​ក្រុមហ៊ុន​សួន សុភា អ៊ី​ម​ផ​ត អ៊ិ​ចផត​។​

​ការឃាត់​រថយន្ត​ដឹកទំនិញ​ទាំង ៤​គ្រឿង​នេះ នៅ​ម៉ោង​ជាង ២​យប់ ឈានចូល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រៃទទឹង និង​ភូមិ​ព្រែក​អង្គុ​ញ ឃុំ​សៀមរាប និង​ឃុំ​វាលវែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា សកម្មភាព​ចុះ​ចាប់ រថយន្ដ​ដឹក​ទំនិញ​គេច​ពន្ធ​ខាងលើនេះ គឺ​បាន​កើតឡើង​បន្ទាប់​ពី សមត្ថកិច្ច​បាន​ទទួលព័ត៌​មក​មាន​ថា មាន​រថយន្ត​ធុន​ធំ​ជា​ច្រើន​គ្រឿង បាន​សម្រុក​ដឹកទំនិញ តាម​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ ទើប​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ស្ទាក់ចាប់ ដោយ​បាន​ឃាត់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ទាំង​នោះ ដោយ​សង្ស័យ​បង់ពន្ធ​មិន​គ្រប់ ឬ​នាំចូល​ទំនិញ​គេច​ពន្ធ​។​

​ប្រភព​ព័ត៌មាន​ដដែល បានបញ្ជាក់​ថា រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់​ទុក​មានដូចជា​៖ រថយន្ត​ម៉ាក Mitsubishi Fuso ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A.2375 រកឃើញ បង្កាន់ដៃ​លេខ R 1243 ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ បញ្ជិការ​ប្រតិវេទ i 1227 ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ នាំ​ចូល​តាម​ច្រក​ភ្នំ​ដិន​។​រថយន្ត​ម៉ាក Hyundai ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3B.0088 រកឃើញ​បង្កាន់ដៃ​ពន្ធ R.127 និង​បញ្ជិកា​ប្រតិវេទ​លេខ 1225 ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ នាំ​ចូល​តាម​ច្រក​ព្រែក​ចាក​។ រថយន្ត​ម៉ាក Hyundai ពណ៌​បៃតងខ្ចី ពាក់​ស្លាក​លេខ ភ្នំពេញ 3B.1395 រកឃើញ​បង្កាន់ដៃ R.127 និង​បញ្ជិការ​ប្រតិវេទ​លេខ i 125 នាំ​ចូល​តាម​ច្រក​ព្រែក​ចាក និង​រថយន្ត​ម៉ាក Hyundai ពាក់​ស្លាក​លេខ ពណ៌​ស ពាក់​ស្លាក​លេខ 3A.1830 រកឃើញ​បង្កាន់ដៃ​ពន្ធ R.1242 និង​បញ្ជិការ​ប្រតិវេទ​លេខ i.1226 នាំ​ចូល​តាម​ច្រក​ភ្នំ​ឌិន ដោយ​រថយន្ត​ទាំងអស់នោះ បាន​ដឹក​មី និង​ប្រេងឆារ​។​

​បច្ចុប្បន្ន​រថយន្ត​ដឹកទំនិញ​ទាំង​៤​គ្រឿង ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កណ្តាល បាន​ធ្វើ​កំណត់ហេតុ ប្រគល់​ទទួល ទៅ​ឲ្យ​ខាង​ស្ថាប័ន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កណ្តាល ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​។​

ប្រភព​បាន​បង្ហើប​ថា ការចាប់​រថយន្ត​ដឹក​ទំនិញ​ខាងលើនេះ គឺ​មាន​មន្ត្រី​មាន​តួនាទី​ខ្ពស់​មួយ​ចំនួន (​សុំ​លាក់​ឈ្មោះ​សិន​) បាន​ទូរស័ព្ទ​ខ្វាត់ខ្វែង​ដើម្បី​អន្តរាគមន៍​ដោះ​រថយន្ត​ដឹកទំនិញ​ទាំង​៤​គ្រឿង​នោះ​។​

​ផ្តើម​ពី​បញ្ហា​នេះ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កណ្តាល ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) គួរ​ចុះ​អង្គេត​ស្រាវជ្រាវ ទៅលើ​សកម្មភាព របស់​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន ដែល​ប្រចាំការ​​នៅ​ច្រក​ព្រំដែន​ព្រែក​ចាក និង​ច្រក​ភ្នំ​ដិន ដែល​ទំនងជា​អាច មាន​ការឃុបឃិត​គ្នា បើកដៃ​ឲ្យ​ឈ្មួញ អាច​នាំ​ទំនិញ​គេច​ពន្ធ​ដឹក​តាម​រថយន្ត​ធុន​ធំ​ចំនួន​៤​គ្រឿង ដឹកទំនិញ មី និង​ប្រេងឆា គេច​ពន្ធ​ចេញពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា ដែល​នាំឲ្យ​បាត់បង់​ប្រាក់​ចំណូល​ពន្ធរ​ដ្ឋ​ច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់ឆ្នាំ​៕​ ដោយ ៖ ដែន សីមា

spot_img
×