Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បញ្ជូន​ខ្លួន​បុរស​ម្នាក់ ទៅឲ្យ​តុលាការ ព្រោះ​ហ៊ាន​យកឈ្មោះ ភរិយា សម្តេច​ក្រឡាហោម ទៅ​គំរាម​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចុះហត្ថលេខា លើ​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ដីធ្លី​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​នេះ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មន្ត្រីរាជការ ដែល​ជាប់​ពាក់ព័ន្ធ​បណ្តឹង​លើ​ករណី​គម្រាមកំហែង យក​កិត្តិនាម​របស់​លោក ជំទាវ ញ៉ែម សា​ខន ភរិយា សម្តេច​ក្រឡាហោម ស ខេង ទៅ​បង្ខំ​លោក​មេឃុំ​បិត​ត្រាំ​ង ឈ្មោះ មា​ច ចាន់ ឱ្យ​ចុះហត្ថលេខា លើ​ពាក្យ​ស្នើសុំ​ចុះបញ្ជី ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​បើ​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច ជនសង្ស័យ មានឈ្មោះ ម៉ើង លីដា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ មន្ត្រីរាជការ ស្នាក់​នៅ​ក្រុម​ទី​១១ ភូមិ​បន្ទាយប្រិយ៍ ឃុំ​អណ្ដូង​ថ្ម ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ សមត្ថកិច្ច បាន​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ​នៅក្នុង​ភោជនីយដ្ឋាន​តា​ឪ សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ការឃាត់ខ្លួន បាន​ធ្វើឡើង តាម​ដីកា​បញ្ជា​ឲ្យ ចូលខ្លួន លេខ ២៧២ អ​.​យ​.​ឋ ចុះ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ របស់លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ ក្នុងករណី យក​កិត្តិនាម របស់​លោកជំទាវ សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា នាយករដ្ឋមន្ត្រី​ស្តីទី ទៅ​បង្ខំ​ឲ្យ​លោក មា​ច ចាន់ មេឃុំ បិត​ត្រាំ​ង ចុះហត្ថលេខា​លើ​ពាក្យ​ស្នើសុំ​ចុះបញ្ជី ដី​។​

​ជនសង្ស័យ​ឈ្មោះ ម៉ើ ង លីដា បាន​សារភាព ថា ខ្លួន​ពិតជា​បាន​រត់ការ ធ្វើ​ពាក្យស្នើសុំ​ចុះបញ្ជី ក្បាលដី ចំនួន ១០០០០ ម៉ែត្រការ៉េ (១​ហិកតា​) ស្ថិតនៅ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត ព្រះសីហនុ ដោយ​យក​ពាក្យ​ស្នើសុំ​សិទ្ធិ​កាន់កាប់ ដី​ដែល​មានឈ្មោះ ញ៉ែម សា​ខន ជា​លោក ជំទាវ សម្តេច ក្រឡា​ហោម ស ខេង ដោយ ពុំ ទាន់​មាន​ស្នាម​មេដៃ លោក ជំទាវ ញ៉ែម សា​ខន ឲ្យ លោក​មេឃុំ​បិត​ត្រាំ​ង ចុះហត្ថលេខា និង ប្រថាប់ត្រា មែន​។​

នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ​ថា បុរស​ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ ទៅ​គំរាម​អាជ្ញាធរ​នេះ កំពុង​ស្ថិត​ក្នុង​ចំណាត់កា​របើក​ការសាកសួរ លោក វង់ ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលា​ដំ​បូ​រាជធានី​ភ្នំពេញ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×