Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពល​របស់​វិសម្ពាធ ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី ឥទ្ធិពល​របស់​វិសម្ពាធ (TD) មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា នៅវេលា​ម៉ោង​១​យប់ រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​២០​ខែ​តុលា​នេះ មាន​វិសម្ពាធ (TD) មួយ​បាន​កើតឡើង នៅក្នុង​ឈូង​សមុទ្រ​ថៃ ។ វិ​សម្ពាធនេះ ​បាន​និង​កំពុង​ធ្វើដំណើ​រ​ឆ្ពោះ​ទៅកាន់​ប្រទេស​ថៃ​។​

​យោង​តាម​ការព្យាករណ៍ វិសម្ពាធ​ខាងលើ នឹង​មាន​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បង្ក​ឲ្យ​តំបន់​មាត់សមុទ្រ​ផ្ទៃមេឃ​មាន​សភាព​អាប់អួ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ខ្យល់​បក់​មាន​ល្បឿន​ពី​១៧-១៩ ម៉ែត្រ​ក្នុង​មួយ​វិនាទី​។ តំបន់​មាត់សមុទ្រ គឺ រលក​សមុទ្រ មាន​កម្ពស់​ខ្ពស់ៗ ពិសេស​ថ្ងៃទី​២០ និង​ថ្ងៃ​ទី​២១ ខែតុលា​។ តំបន់​ទំនាប​កណ្តាល គឺ បណ្តា​ខេត្ត​ដែល​ស្ថិត​នៅតាម​បណ្តោយ​ព្រំដែន កម្ពុជា -​វៀតណាម អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។ តំបន់​ខ្ពង់រាប គឺ មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​។

​ក្រសួង​ជំនាញ សូម​ប្រុងប្រយ័ត្ន បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​ ៕ ដោយ​៖​កូឡាប​

 

spot_img
×