Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចាស់ជរា ជនពិកា គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ចំនួន ៣២០ គ្រួសារ​ទទួល​អំណោយ​សង្គ្រោះបន្ទាន់​ពី​សាខា​កាកបាទ​ក្រហម​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១១​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨​បាន​នាំយក​អំណោយ​មនុស្សធម៌​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ បណ្តាលឲ្យ​ខូចខាត​ផ្ទះ​ទាំង​ស្រុង ៣០ គ្រួសារ មធ្យម ២៧ គ្រួសារ ចាស់ជរា ៧៤ គ្រួសារ ពិការ ១១ នាក់ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ១៧៨ គ្រួសារ សរុប ៣២០ គ្រួសារ មកពី ៦ ឃុំ ក្នុង​ស្រុក​ចន្ទ្រា ៥ សង្កាត់​ក្នុង​ក្រុង​បាវិត និង ៩ ឃុំ​ក្នុងស្រុក​ស្វាយទាប​ដែល​ត្រូវ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ។​

​ពិធី​ប្រគល់​និង​ទទួល​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​បាន​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ចន្ទ្រា ក្រុង​បាវិត និង​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយទាប​។

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ពិសេស​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម​ដែល​ជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា និង​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថែរក្សា​សុខភាព មាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ បិទ​ទូរទស្សន៍ ទូរស័ព្ទ ពេល​មាន​ភ្លៀង​ផ្គរ មើលថែទាំ​កូនចៅ​កុំ​ឱ្យ​លេង​ទឹក ប្រុងប្រយ័ត្ន​អគ្គីភ័យ និង​ជា​ពិសេស​ត្រូវ​ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន អំណោយ​បាន​ចែកជូន ២៦៣ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បទ ១ ឃី​ត​១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា​ធ្វើដំណើរ ៤០,០០០ រៀល ។

​ដោយឡែក​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​មធ្យម ២៧ គ្រួសារ​ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បទ ១ ឃី​ត​១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា​ធ្វើដំណើរ ៥០,០០០ រៀល ។ គ្រួសារ​ខូចខាត​ទាំងស្រុង ៣០ គ្រួសារ​ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ ក្រណាត់​កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បទ ១ ឃី​ត​១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា​ធ្វើដំណើរ ២០០,០០០ រៀល​ផង​ដែរ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×