Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្អូនថ្លៃ កាប់​បងថ្លៃ មួយ​កាំបិ​តបិះ​ដាច់​ក​ស្លាប់ ខឹង​រឿង​ជម្លោះ​មិន​បើកទ្វារ​ឲ្យចូល​ផ្ទះ​

spot_img

​ខេត្ត​ក្រចេះ ​៖ កំហឹង​របស់​ប្អូនថ្លៃ បាន​យក​កាំបិតផ្គាក​កាប់​បងថ្លៃ​មួយ​កាំបិត​ពី​ក្រោយ​ចំ​កញ្ចឹងក បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារ​តែ​ជម្លោះ រឿង​បងថ្លៃ​មិន​បើកទ្វារ​ឲ្យចូល​ផ្ទះ​កាលពី​យប់ លុះ​ព្រឹក​ឡើង​ប្អូនថ្លៃ​មក​ជម្រះបញ្ជី​តែម្តង ស្ថិតក្នុង​ភូមិ​ស្នួល​កើ​ត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​ជិត​៨​ព្រឹក​ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ផន យ៉​ត ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ របួស​ដាច់​កញ្ចឹងក​ខាងស្ដាំ​។​ ​ឯ​ជន​សង្ស័យ​ឈ្មោះ ឃាន ណា​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។​ ​អ្នក​ទាំងនេះ​នឹង​រស់នៅ នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លេីជា​មួយគ្នា ក្រោយ​ពីធ្វេី​សកម្មភាព​រួច​ជនសង្ស័យក៏​បាន​រត់គេចខ្លួន​បាត់​។​

​មន្ត្រី​អាវុធហត្ថ​បានបញ្ជាក់​ថា ជនសង្ស័យ បាន​យក​កាំ​ផ្គាក់​កាប់​ទៅលេី​ជនរងគ្រោះ ត្រូវ​ជា​បងថ្លៃ ខណៈពេល​ដែល​ជនរងគ្រោះ​កំពុង​អង្គុយ​កិន​ម្សៅ​នៅលើ​គ្រែ​ផ្ទះបាយ ។ ក្រោយ​ពីធ្វេី​សកម្មភាព​រួច​ហើយ​ជនសង្ស័យ បាន​យក​កាំបិតផ្គាក​ជិះ​ម៉ូតូ​ទៅ​ទិស​ខាងជើង​រត់គេចខ្លួន​បាត់​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ឈ្លោះ​គ្នា ជាមួយ​ជនរងគ្រោះ យ៉ាងខ្លាំង ដោយសារ​មិន​បើក​ទ្វា​ឲ្យចូល​ផ្ទះ​។ លុះដល់​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​នេះ ជនសង្ស័យ​បាន​យក​កាំបិត កាប់​ជនរងគ្រោះ ពីក្រោយ​ចំ​កញ្ចឹងក​បណ្ដាលឲ្យ​ស្លាប់​តែ​ម្ដង​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×