Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​កម្មករ​រោងចក្រ EVC ជាង​៥០០​ឈប់​បិទផ្លូ​វវេងស្រេង តែ​ឲ្យ​ថៅកែ​ទូទាត់​ប្រាក់​បំណាច់​និង​អតីតភាព​ការងារ ចាប់ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖​ក្រុមកម្មករ​-​កម្មការិនី​រោងចក្រ EVC ម៉េង​ដា​ហ្វូត​វៀរជាង​៥០០​នាក់​បាន​ប្រកាសថា ពួក​គេ​ឈប់​ធ្វើ​ការតវ៉ា​ដោយ​បិទផ្លូ​វវេងស្រេង​ទៀត​ហើយ​តាម​សំណូមពរ​អភិបាល​រាជធានី​ភ្នំពេញ​សុំ​កុំ​ឲ្យ​បិទ​ផ្លូវ​បន្តទៀត រង់ចាំ​មន្ត្រី​ក្រសួង​ការងារ ចុះមក​ធ្វើ​អធិការកិច្ច ក្នុង​រោងចក្រ នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​។​

នៅ​ព្រឹក​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ជួប​ផ្ទាល់​ជាមួយ​ក្រុម​កម្មករ​-​កម្មការិនី​រោងចក្រ EVC ម៉េង​ដា​ហ្វូត​វៀរ ស្ថិតនៅ​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ពន្យល់​ពី​ទិដ្ឋភាព​ច្បាប់​នានា​លើ​ការតវ៉ា​បិទផ្លូវ និង​ស្នើសុំ​ឲ្យ​ក្រុម​កម្មករ​ទាំងអស់ បញ្ឈប់​ការបិទផ្លូវ​តទៅទៀត ដោយ​រង់ចាំ​ក្រុម​មន្ត្រី​ក្រសួង​ការងារ ចុះមក​ធ្វើ​អធិការកិច្ច​ក្នុង​រោង​ក​ច្រ នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយនេះ​។​

​លោក ម៉េត មាស​ភ័ក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ក្រោយពី​ទទួលបាន​ព័ត៌មាន​ស្តីពី​ការតវ៉ា រហូត​បិទផ្លូ​វវេងស្រេង​ចំនួន​២​លើក ពេលព្រឹក និង​ពេល​រសៀល កាលពី​ថ្ងៃ​ទី​១​ខែ​ធ្នូ ពី​សំណាក់​ក្រុមកម្មករ​-​កម្មការិនី នៃ​រោងចក្រ EVC ម៉េង​ដា​ហ្វូត​វៀរ នាំឲ្យ​មាន​ការកកស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង​នោះ កាលពី​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​ទី​២​ខែ​ធ្នូ​ដដែល​នេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ទៅ​ជួប​ដោយផ្ទាល់​ជាមួយ​ពួក​គាត់ ដើម្បី​ស្នើសុំ​កុំឲ្យ​តវ៉ា​បិទ​ផ្លូវត​ទៅ​ទៀត ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​ធ្វើដំណើរ​តាម​ផ្លូវ​មួយ​នេះ​។​

​លោក​អ្នកនាំពាក្យ​បាន​បញ្ជាក់ទៀតថា ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ក្រុម​កម្មករ​-​កម្មការិនី​នោះ​ក្រៅពី​ដោះស្រាយ​រឿង​បិទ​ផ្លូវ​ចប់​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​សួរនាំ​ពី​និង​ការងារ​ប្រចាំ​របស់​កម្មករ​ហើយ​បន្ទាប់មក​លោក​បាន​ពន្យល់​ពី​ទិដ្ឋភាព​ច្បាប់ ចំពោះ​ការតវ៉ា​បិទផ្លូវ ដែល​ជា​លទ្ធផល​ក្រុមកម្មករ​-​កម្មការិនី បាន​យល់ព្រម មិន​ចុះ​ផ្លូវ​តវ៉ា​ទៀតឡើយ ដោយ​រង់ចាំ​ការដោះស្រាយ​បញ្ហា​បន្តទៀត នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ ពី​សំណាក់​អាជ្ញាធរ និង​មន្ត្រី​ក្រសួង​ការងារ ដែល​នឹង​ចុះ​មក​កាន់​រោងចក្រ​នេះ ដើម្បី​ធ្វើការ​អធិការកិច្ច​។​

​គួរបញ្ជាក់​ថា​៖ មូលហេតុ​ដែល​នាំឲ្យ​មាន​ការបិទផ្លូវ​ខាងលើនេះ​ដោយសារតែ​ពួកគេ​តវ៉ា​ពី​លក្ខខណ្ឌ​ការងារ​មួយ​៥​ចំណុច ពី​ថៅកែ​រោងចក្រ រួមមាន​៖ ទី​១៖ លុយ​៥​ភាគរយ ទី​២៖ លុយ​អតិ​អភាព​ការងារ​, ទី​៣៖ លុយ​បំណាប់​ឆ្នាំ ទី​៤៖ លុយ​ជូនដំណឹង និង​ទី​៥៖ លុយ​ជំងឺ​ចិត្ត​។​ចំពោះ​ការតវ៉ា​កាលពី​ថ្ងៃ​ទី​១​ធ្នូ​ទាំង​ព្រឹក​និង​ទាំង​រសៀល​ផង ក្រុមកម្មករ​-​កម្មការិនី​រោងចក្រ EVC ម៉េង​ដា​ហ្វូត​វៀរជាង​៥០០​នាក់ បាន​នាំគ្នា​ចុះ​ផ្លូវ​តវ៉ា និង​បិទ​ជិត​តែ​ម្តង ដែល​នាំឲ្យ​មាន​ការកកស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង រហូត​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ជាច្រើន​នាក់​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ដើម្បី​បើកផ្លូវ​ឡើងវិញ​។​

​កម្មករ​បាន​និយាយថា​៖​ការ​ដែល​ពួកគេ​ធ្វើបាតុកម្ម​បិទផ្លូវ​ខាងលើនេះ​បន្ទាប់ពី​បាន​ដឹងថា​រោងចក្រ​មួយ​នោះ​មាន​ការផ្លាស់ប្ដូរ ថៅកែ​ថ្មី ដោយ​មិន​បាន​ជូនដំណឹង​ឲ្យ​កម្មករ​បាន​ដឹង​ជា​មុន និង​មិន​បាន​ទូទាត់​ប្រាក់​អតីភាព​ការងារ និង​ប្រាក់​បំណាច់​ផ្សេងៗ​ឲ្យ​ពួក គេ​ទាំងអស់គ្នា​ឡើយ​។​នេះ​គឺជា​ការរំលោភច្បាប់​ពី​សំណាក់​ក្រុមហ៊ុន ដែល​តាម​ច្បាប់​មុន​និង​មាន​ការរុះរើ​ឬ​ផ្លាសើប្ដូរ​ថៅកែ​និង​ឈ្មោះ តោង​ចក្រ ក្រុមហ៊ុន​ត្រូវតែ​ជូនដំណឹង​ដល់​កម្មករ​ជា​មុន ឬ​ទូទាត់​ប្រាក់​បំណាច់​និង​ប្រាក់​អតីតភាព​ការងារ​ផ្សេងៗ ដែល​កម្មករ​ត្រូវ​ន​ទទួលបាន​ជា​មុន​សិន បើ​មិន​ដូច្នោះ​ទេ​មិន​បាន​ឡើយ​។​ចំណែក​រោងចក្រ​មួយ​នេះ​មិន​បាន​ធ្វើៗ​ទៅតាម​ច្បាប់ ការងារ​ដែល​បាន​ចែង​មក​ទេ ទើប​បណ្ដាលឲ្យ​ផ្ទុះ​ការតវ៉ា​ពី​សំណាក់​កម្ម​ក​រ​ទាំងអស់​បែបនេះ​តែ​ម្ដង​។​

​កម្មករ​បាន​បន្ត​ទៀត​ថា​៖ ពេលនេះ​ពួកគេ​បាន​ទារ​តែ​មួយ​ចំណុច​ទេ គឺ​ឲ្យ​ថៅកែ​ទូទាត់​ប្រាក់​បំណាច់​និង​អតីតភាព​ការងារ ចាប់ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ​២០១៨ ជូន​ដល់​ពួកគេ​ទាំងអស់គ្នា ទៅតាម​ច្បាប់​ការងារ​ដែល​រោងចក្រ​ផ្លាស់ប្ដូរ​ថៅកែ​ថ្មី​នេះ​។​ម្យ៉ាងទៀត ថៅកែ​បាន​ធ្វើ​ការគាបសង្កត់​ក​ម្មករ​គ្រប់បែបយ៉ាង​ថែមទៀត​ផង ហើយ​ត្រូវតែ​បញ្ឈប់​ការគាបសង្កត់​តទៅទៀត​៕ ដោយ​៖​កូឡាប​

 

spot_img
×