Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​ណា​ក៏​ដាំបាយ ហើយ​ចាក់​ទឹក​លាង​អង្ករ​ចោល មិនដឹងថា វា​អាច​ជួយ​សម្អាត​សាច់មាន​ខ្លាញ់ និង​ប្រយោជន៍​ដ៏​ច្រើន​ផ្សេងទៀត​

spot_img

​តើ​អ្នក​លាង​សាច់ជ្រូក សាច់គោ​ជាប់​ខ្លាញ់​ដោយ​វិធី​ណា​? ប្រហែល​ជា​យក​វា​មក​ដាក់​ក្រោម​ទុយោ​ទឹក​រួច​ប្រើ​ដៃ​ឈ្លី​វា​ហើយ​មែន​ទេ​! បន្ទាប់​មក​ដៃ​អ្នក​មាន​អារម្មណ៍​ជាប់​ខ្លាញ់​ឡើង​រអិលៗ​… ។ ធ្វើតាម​អ្នកឯកទេស​នោះ​ធានា​ថា សាច់​ក៏​ស្អាត ដៃ​អ្នក​ក៏​ពុំ​មាន​រអិល​នឹង​សារធាតុ​ខ្លាញ់​ដែរ ។​

​តាម​នោះ​សាច់​ដែល​អ្នក​ត្រូវ​លាង យក​វា​មក​ត្រាំ​ទឹក​អង្ករ ដែល​អ្នក​ច្រើន​ចាក់ចោល​នោះ ប្រហែល​៥​នាទី (​អ្នកនឹង​ឃើញ​មាន​ខ្លាញ់​កាកសំណល់​កខ្វក់​អណ្តែត​ឡើង ។ បន្ទាប់​មក​អ្នក​ចាប់​យក​សាច់​នេះ​ចេញ មក​លាង​នឹង​ទឹក​ធម្មតា​ជាការ​ស្រេច ។​

​គប្បី​ដឹង​បន្ថែមថា ទឹក​លាង​អង្ករ​ដាំ​បាយ​ដែល​ភាគច្រើន អាច​ហៅថា​វា​ជា​ទឹក​លាង​សម្អាត​ធម្មជាតិ​សុទ្ធសាធ អាច​ជួយ​ដល់​រឿង​មួយ​ចំនួន​ទៀត ។ ជាអាទិ៍ ៖

-​អ្នក​យក​វា​ទៅ​កម្តៅ​ឲ្យ​ក្តៅ​ឧណ្ហៗ រួច​លាង​សម្អាត​ផ្ទៃមុខ ព្រោះ​វា​សម្បូរ​ទៅដោយ Kali ។ វា​កប​ល្អ​ចំពោះ​អ្នក​ដែល​ស្បែក​មាន​សារធាតុ​ខ្លាញ់​ច្រើន ងាយ​កើតមុន ពិសេស​មុន​អង្កា​ម ។​

-​ទឹក​អង្ករ​សម្បូរ​ដោយ​វីតាមីន B ហេតុនេះ​វា​មាន​ប្រសិទ្ធភាព​ជួយ​រក្សា​សុខ​ភាព​សក់​បាន​យ៉ាង​ល្អ ជួយ​ឲ្យ​សក់​មិន​បែក​ចុង ហើយ​ទន់​ល្អ ។ ដើម្បី​ឲ្យ​ប្រសិទ្ធភាព ។​

​វា​កាន់តែ​កើន​ឡើង​អ្នក​អាច​បន្ថែម​ចូល​ទឹក​អង្គរ នូវ​ទឹក​ក្រូចឆ្មារ ២-៣ តំណក់ រួច​យក​ទឹក​នេះ មក​ម៉ាស្សា​សក់​ឲ្យបាន​សើម​ជាប់​ប្រមាណ​ពី ៥-១០​នាទី ហើយ​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា ។​

-​លើ​ផ្ទៃ​ក្រៅ​នៃ​បន្លែ ផ្លែឈើ តែង​មាន​ជាប់​នូវ​ថ្នាំ​សម្លាប់​សត្វល្អិត អ្នក​យក​វា​ទៅ​ត្រាំ​មួយសន្ទុះ​ក្នុង​ទឹក​អង្ករ រួច​លាង​ជាមួយ​ទឹក​ធម្មតា​នោះ​វា​ជួយ​បំបាត់​ចោល​សារធាតុពុល​ទាំង បាន​យ៉ាង​ល្អ ។​

-​ចាន​ឆ្នាំង​ជាប់​ខ្លាញ់ ក៏​អ្នក​អាច​យក​ទឹក​អង្ករ មក​លាង​វា​នឹង​ស្អាត​ដូចជា​ទឹក​ថ្នាំ​លាង ដែល​ជា​សារធាតុ​គីមី អាច​បង្ក​បញ្ហា​ចំពោះ​ដៃ​អ្នក ក៏ដូចជា​ផលវិបាក ប្រសិនបើ​អ្នក​ជម្រះ​ទឹក​ធម្មតា ពុំ​បាន​ជ្រះ​ល្អ​នោះ ។​

-​ក្លិន​ផ្ទះ​ដែល​ទើប​លាប​រួច នឹង​លែង​ជា​បញ្ហា ដោយ​អ្នក​គ្រាន់តែ​យក​ទឹក​អង្ករ​មក​ជូត​លាងៗ​ឲ្យបាន 3-4​ដង ។ ពុំ​ត្រឹម​ជួយ​បំបាត់​ក្លិន​ទេ វា​នៅ​ជួយ​ឲ្យ​ពណ៌ ដែល​អ្នក​លាប មិន​ងាយ​ហើរ​ទៀត ។​

-​ក្លិន​ជ្រុញ កាំបិត ក្រោយពេល​ធ្វើ​ត្រី​ពិតជា​ឆ្អាប អ្នក​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​អង្ករ រួច​ថែម​អំបិល​បន្តិច​ចូល​ទុក​មួយ​សន្ទុះ សឹម​លាង​ទឹក​ធម្មតា​ជាការ​ស្រេច ។ ក្លិនឆ្អាប​នឹង​លែង​មាន​ក្នុង​ចង្ក្រាន ។​

-​សូម្បី​ត្រី​ធ្វើ​រួចហើយ តែ​ចង់​ឲ្យ​បន្ថយ​ការ​ឆ្អាប​នោះ យក​វា​ត្រាំ​ក្នុង​ទឹក​អង្ករ ប្រហែល ១៥​នាទី យ៉ាងយូរ រួច​យក​ចេញ​ដាក់​ឲ្យ​សម្ងួត​ទឹកអស់ សឹម​យក​វា​ទៅ​ច្នៃ​ជា​អាហារ ។ ក្លិនឆ្អាប​ប្រាកដជា​អស់ ហើយ​ត្រី​នៅតែ​ស្រស់​ដដែល ។​

​វិធី​មួយ​ចំនួន​ជួយ​សម្រួល​ដល់​រឿង​កើតឡើង​ប្រចាំថ្ងៃ​

spot_img
×