Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ចិត្តសាស្ត្រ​ប្រាប់ថា​៖ ចូរ​ជ្រើស​រើសយក​រូបភាព​មួយ​ខាងក្រោម​ដែល​អ្នក​គិតថា​មាន​សុភមង្គល​បំផុត​នោះ គេ​នឹង​បរិយាយ​ប្រាប់​អំពី​ច​រតិ​របស់​អ្នក​ក្នុង​រឿង​ស្នេហា​

spot_img

​តាម​អ្នក​ចិត្តសាស្ត្រ​នោះ ការគិត​នាំឱ្យមាន​ទ​ងើ្វ ទង្វើ​ក្លាយជា​ទម្លាប់ ។ ទម្លាប់​ស្តែងចេញ​មួយផ្នែក​ណា​នោះ​នៃ​ចំណងទាក់ទង​បច្ចុប្បន្ន​។​ចូរ​អ្នក​សាកល្បង​ជ្រើសរើស​រូបភាព​មួយ ដែល​តាម​អ្នក​ពួកគេ​មាន​សុភមង្គល​បំផុត​។ ចរិត​របស់​អ្នក​ក្នុង​ស្នេហា​យ៉ាងម៉េច​ដែរ​?

​ចូរ​អ្នកអាន​ចម្លើយ​ខាងក្រោម តើ​ត្រឹមត្រូវ​ដែរឬទេ​។ ជ្រើស​រើសយក​រូបភាព​ទី​១៖

​ប្រសិនបើ​អ្នកជា​ស្រី​៖

នោះ​ចំពោះ​រឿង​ស្នេហា អ្នក​​តែង​លើកតម្កើង​វា​មិន​ខ្លាច​បង្ហាញ​មោទនភាព​របស់ខ្លួន​ចំពោះ​សង្សារ​។ ​អ្នកជា​នារី​ឯករាជ្យ អាច​មើលថែ​ខ្លួនឯងបាន ពុំ​ចាំបាច​អ្នកដទៃ ពិសេស​អ្នក​ពុំ​រវល់​នឹង​ការគិត​របស់​អ្នកដទៃ​ចំពោះ​ខ្លួន​។​

​ប្រសិនបើ​អ្នកជា​មនុស្ស​ប្រុស​៖

អ្នក​គឺជា​ប្រភេទ​បុរស​នឹងន ហើយ​ម៉ឺងម៉ាត់​ចំពោះ​រឿង​ស្នេហា​។ អ្នក​ពុំ​ចេះ​មើលស្រាល​ទំនាក់ទំនង​មនោសញ្ចេតនា​របស់ខ្លួន​និង​ហ៊ាន​ពលិកម្ម​អ្វីៗ​ដើម្បី​គូ​ស្នហ៍ ។​ អ្នក​ប្រាកដជា​ចូលចិត្ត​ពាក្យស្លោក​មួយ​ថា៖ «ស្នេហា​គឺជា​ការដែល​អ្នក​ទាំងសងខាង​ត្រូវ​ហ៊ាន​បើកចំហ ​និង​ចែករំលែក​គ្រប់​រឿងរ៉ាវ​ជាមួយគ្នា​»​។​

​ប្រសិនបើ​អ្នក​ជ្រើសរើស​រូបភាព​ទី​២៖

​ប្រសិនបើ​អ្នកជា​ស្រី​៖​

«ខាងក្រោយ​ជោគជ័យ​របស់​មនុស្ស​ប្រុស តែងមាន​ស្រមោល​របស់​មនុស្ស​ស្រី​ម្នាក់» ​នេះ​គឺជា​ពាក្យ​ពណ៌នា​សុក្រឹត​បំផុត​សម្រាប់​អ្នក​។ អ្នក​ពិតជា​ប៉ិនប្រសប់​រ៉ាប់រង​ការងារ​បាន​គ្រប់មុខ ពូកែ​សង្កេត​ ហើយ​ល្អិតល្អន់​ណាស់​។ អ្នក​ក៏​ដឹង​ពី​របៀប​ជួយ​លើកទឹកចិត្ត​ដល់​គូស្នេហ៍​ខ្លួន​ដើម្បី​គាត់​អាច​បង្ហាញឡើង​បាន​នូវ​គុណ​ស​ម្ប​តិ្ត​លេចធ្លោ​។​ តាមរយៈ​នោះ គេ​នឹងមាន​ជោគជ័យ​ក្នុង​ជីវិត និង​ក្នុង​បុព្វហេតុ​។​

​ប្រសិនបើ​អ្នកជា​មនុស្ស​ប្រុស​៖

​អ្នក​គឺជា​បុរស​ទន់ភ្លន់ សម្បូរ​មនោសញ្ចេតនា ហើយ​បែប​ងប់​ង​ល់​នឹង​រឿង​ស្ន​ហា​បន្តិច​។​ ក្នុង​ចិត្ត​ អ្នក​តែង​ចង់​ធ្វើ​នូវ​រឿង​រ៉ូ​មែន​ទិ​ក​ និង​ពញ្ញាក់​អារម្មណ៍​ដល់ សង្សារ​ខ្លួន​។ ​ប៉ុន្តែ​អាស្រ័យ​ដោយ​ចរិត​មាន​បេះដូង​ «​ទន់ជ្រាយ​​» ធ្វើឱ្យ​អ្នក​ងាយ​អស់សង្ឃឹម​ពេល​ជួបនឹង​ការលំបាក​ឬ​ការបរាជ័យ​។​ ប្រសិនបើ​មាន​ប្រទះ​នឹង​រឿង​បែបនេះ អ្នកត្រូវការ​ឱ្យ​សង្សារ ក្រុមគ្រួសារ​ និង​មិត្តភក្តិ​ជួយ​លើកទឹកចិត្ត​។​

​ប្រសិនបើ​អ្នក​ជ្រើសរើស​រូបភាព​ទី​៣៖

​អ្នក​គឺជា​នារី​ម្នាក់​ដែល​ទន់ភ្លន់ ងាយ​សម្រប​ខ្លួន​នឹង​អ្នកដទៃ​។ អ្នក​តែង​ដើរតួនាទី​ធ្វើឱ្យ​អ្វីៗ​មាន​តុល្យភាព ​ហើយក៏​ជា​អ្នកសម្របសម្រួល​ក្នុង​គ្រប់​ការងារ រួមទាំង​រឿង​ស្នហ​ហា​។​ អ្នក​មិន​ចូលចិត្ត​ការប៉ះទង្គិច​ និង​ឈ្លោះប្រកែក​គ្នា​ ។ ​ក្នុង​រឿង​ស្នេហា​របស់ខ្លួន​អ្នក​គឺជា​មនុស្សដែល​អត់ធ្មត់​ ទុកឱ្យ​សង្សារ​អ្នកដើរ​តួនាទី​ម្ចាស់ការ​។​

​ប្រសិន​អ្នកជា​មនុស្ស​ប្រុស​៖

​អ្នក​ពិតជា​ចូលចិត្ត​ក្តោប​ក្តាប់​សិទ្ធិ​ដឹកនាំ​ក្នុង​គ្រប់​រឿង​​។ អ្នកជា​បុរស​ដែល​ក្លៀវក្លា រឹងប៉ឹង តែ​ក៏មាន​ចិត្ត​អភិ​ក្ស ​និង​ចង់​ត្រួតត្រា​គេ។ អ្នកមាន​ការទទួលខុសត្រូវ​ចំពោះ​គ្រួសារ ហើយ​និង​សង្សារ​របស់ខ្លួន ។ អ្នក​តែង​ប្រឹងប្រែង​ការពារ ហើយខិតខំ​​នាំមក​នូវ​រឿង​ល្អ​សម្រាប់​ពួកគេ​។​ ប៉ុន្តែ​ អ្នក​ងាយ​ច្រឡោតខ្វះ​ការអត់ធ្មត់​។​

​ប្រសិនបើ​អ្នក​ជ្រើសរើស​រូបភាព​ទី​៤ ៖

​ប្រសិន​អ្នកជា​មនុស្ស​ស្រី​៖

​អ្នកជា​មនុស្ស​ឆ្លាត​វៃ​ចេះ​ទំនាក់ទំនង ហើយ​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ប៉ិនប្រសប់​។ ដោយសារ​មាន​លក្ខណៈ​ខាងលើ ធ្វើឱ្យ​អ្នកមាន​ចំណងទាក់ទង​ល្អជា​ច្រើន​ជាមួយសង្គមខាងក្រៅ​។​ ក្នុង​រឿង​ស្នេហា អ្នក​គឺជា​មនុស្ស​ដែល​ចេះ​បត់បែន ដឹង​ពេលដែល​គប្បី​ទៅមុខ គេចចេញ ឬ​ដើរ​ថយក្រោយ​។

​ប្រសិន​អ្នកជា​មនុស្ស​ប្រុស​៖

​អ្នកជា​មនុស្សនិយម​ភាពកក់ក្តៅ គិតគូរ​ដល់​គ្រួសារ ហើយ​ហ៊ាន​យក​ជីវិត​ការពារ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​។ ប៉ុន្តែ ​អ្នក​ពុំមែន​ជា​ប្រភេទ​មនុស្ស​ចូលចិត្ត​បង្គាប់បញ្ជា​ឲ្យគេធ្វើតាម​ខ្លួន​ឡើយ ។ ​អ្នក​តែង​គោរព​យោបល់​របស់​ម្ខាង​ទៀត គាំទ្រ​ និង​លើកទឹកចិត្ត​នាង​ឱ្យធ្វើ​នូវ​អ្វីដែល​ខ្លួន​ចូលចិត្ត​។​ អ្នក​ពិតជា​គំរូ​មនុស្ស​ដែល​ស្រី​គ្រប់រូប​ចង់បានជាគូ ​។​

​ប្រសិនបើ​អ្នក​ជ្រើសរើស​រូបភាព​ទី​៥៖

​មិន​ថា​ជា​បុរស​នារីទេ អ្នក​និង​គូស្នេហ៍​រស់នៅ​ចុះសម្រុង​គ្នា​ និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ជីវិត​ឯកជន ឬមួយ​ក្នុង​ការងារ​។ អ្នក​ចូលចិត្ត​ផ្តល់​ឱកាស​ឱ្យ​គ្នា យកចិត្ត​ទុ​ដាក់​ដល់​គ្នា​គ្រប់ពេលវេលា​ ។ ពួក​អ្នក​មិន​ចូលចិត្ត​នៅ​ឆ្ងាយ​ពីគ្នា​ទេ​ ។​

​ប្រសិនបើអ្នកជ្រើសរើសរូបភាព​ទី​៦៖

​មិន​ថា​ប្រុស​ឬ​ស្រី អ្នក​សុទ្ធសឹង​ជា​គំរូ​មនុស្ស ​«​ក្នុង​ក្តៅ ក្រៅ​ត្រជាក់​» ​មិន​ចូលចិត្ត​បង្ហាញ​មនោ​ស​ញ្ចេ​ត​នៅ​ទីកន្លែង​មាន​មនុស្ស​ច្រើន​។ អ្នក​គោរព​ចំណូលចិត្តការគិតគូរ​របស់​គូស្នេហ៍​ ចូលចិត្ត​កន្លែង​ដែល​ស្ងប់ស្ងាត់ ហើយ​ស្អប់​ភាព​អ៊ូអរ​ប្រជែង​ដណ្ដើម​គ្នា​។​ អ្នក​ប្រាកដជា​ពុំមែន​ប្រភេទ​មនុស្សចូលចិត្តបង្ហោះ​រូបភាព​គូស្នេហ៍​ខ្លួន​បង្អួត​លើ​បណ្ដាញ​សង្គម​ឡើយ​។ មើល​ពី​ក្រៅ​ អ្នក​ដូចជា​​មនុស្ស​តឹងរ៉ឹង ប៉ុន្តែ​ការពិតទៅ​អ្នកជា​មនុស្ស​រ៉ូ​មែន​ទិ​ក​ និង​មនោសញ្ចេតនា​ណាស់ ដោយ​គ្រាន់តែ​អ្នក​មិន​ចង់បង្ហាញ​រឿងនេះ​នៅមុខ​គេ​ឯងប៉ុណ្ណោះ​។​

​ប្រសិនបើ​អ្នក​ជ្រើសរើស​រូបភាព​ទី​៧៖

​អ្នកគឺជា​មនុស្ស​ចូលចិត្ត​សង្គម​អ៊ូអរ​។ អ្នក​មិន​ខ្លាចក្រែង​ក្នុងការ​បង្ហាញ​អារម្មណ៍​ និង​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម អំពីរឿងរ៉ាវ និងរូបភាពគូស្នេហ៍របស់អ្នក ​។ ​ចំពោះ​អ្នក សុភមង្គល​គឺ​ត្រូវ​បង្ហាញ​ និង​ចែករំលែក​ឱ្យគេ​ដឹង​៕ ចន្ទ្រា​

spot_img
×