Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិន​ស្ថិរភាព ត្រូវ​សម្រួល​អារម្មណ៍​ធ្វើការ ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​បាត់​កាបូប​ប្រាក់ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ធម្មតា គួរ​ព្យាយាម​ជាងនេះទៀត ។ លុយកាក់ គួរ​សម្រួល​រៀបចំ​ឡើង​វិញ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា បង្ការ​កុំឲ្យ​មាន​វត្តមាន “​ជន​ទី​៣” ។​

​ឆ្នាំ​ខាល ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន ពិសេស​ឱកាស​សហការ​រកស៊ី ។ លុយកាក់ មិត្តភក្តិ​នាំ​មក​ឲ្យ​ច្រើន​នូវ​ព័ត៌មាន​មាន​ប្រយោជន៍​អំពី​ការវិនិយោគ ។ មនោសញ្ចេតនា ត្រូវ​សកម្ម​ជាង​មុន​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ គួរ​បង្ហាញ​ឲ្យអស់​ពី​ខ្លួន​ក្នុង​ការងារ​នោះ​អ្នកនឹ​ង​ទទួលបាន​ការឆ្លើយតប​យ៉ាង​ពេញចិត្ត ។ លុយកាក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់​នៅ​នឹង​មុខ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​រោង ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ណែនាំ​ផ្លូវ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន ។ លុយកាក់ មាន​លាភ ឬ​ទទួល​បាន​កាដូ​មានតម្លៃ ។ មនោសញ្ចេតនា រីករាយ រឹងមាំ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ទោះបី​មាន​ឱកាសល្អ​ច្រើន តែ​ក៏​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ថ្ងៃ​នេះ​ល្អ​សម្រាប់​ការ​បោះទុន​វិនិយោគ ទិញ​ភាគហ៊ុន ។ មនោសញ្ចេតនា ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ភេទ​ខុសគ្នា ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ ដើម្បី​បញ្ចៀស​មាន​បញ្ហា​ស្មាន​មិន​ដល់ ។ លុយកាក់ មិន​ត្រូវ​លោភលន់​ជ្រុល​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា អាក្រក់ ងាយ​កើត​ជម្លោះ​តានតឹង ដោយ​ការ​មិន​ជឿជាក់​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ រីកចម្រើន គួរ​ជាទី​មោទនៈ មាន​ដំណឹង​រីករាយ​ច្រើន ត្រូវបាន​ថ្នាក់លើ មិត្តភក្តិ​ជួយ​គាំទ្រ ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​សម្រួល​រៀបចំ​ឡើង​វិញ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​វក ៖ ការងារ អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ មិត្តភក្តិ​វាយតម្លៃ​ខ្ពស់ លុយកាក់ ប្រភព​ចំណូល​កើនឡើង​ច្រើន ។ មនោសញ្ចេតនា ល្អ​បំផុត ថ្ងៃនេះ​សមស្រប​សម្រាប់​ការសុំ​រៀបការ ។​

​ឆ្នាំ​រកា ៖ ការងារ ជួប​រឿង​ស្មុគស្មាញ​ខ្លះ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​ធ្វើការ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មិនមាន​អ្វី​លេចធ្លោ ។ មនោសញ្ចេតនា ធ្លាក់ចុះ ងាយ​កើតរឿង​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសារ មាន​ដំណឹង​ល្អ​អំពី​ការឡើង​តំណែង ។ លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​កុរ ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន មានឱកាស​ឈានឡើង​ខ្ពស់ ។ លុយកាក់ គួរ​ជំរុញ​ខ្លាំង​ថែម​ទៀត​ក្នុង​ការវិនិយោគ ។ មនោសញ្ចេតនា អាច​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ៕​

spot_img
×