Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ច្រកទ្វារ ណាំ​លៀ មិន​សហការ​​ពេល​ចុះ​សួរ​អំពី​ករណី ទប់ស្កាត់​បទល្មើស​ព្រៃឈើ​

spot_img

​បទល្មើស​ព្រៃឈើ​កំពុងតែ​ផ្ទុះ​កក្រើក នៅ​ច្រក​ដាក់​ដាំ​និង​ច្រក​ណា​ម​លៀរ ឬ​ច្រក​បុ​ស្តិ៍​៧ ខេត្ត​មណ្ឌល​គី​រី​។​

​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង កាលពី​ថ្ងៃ សុក្រ ទី​១៩ ខែ តុលា ឆ្នាំ ២០១៨ នេះ បាន​លើកឡើងថា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក បាន​ចុះ​សិក្សា​ផ្ទាល់ និង​តាមដាន​ការអនុវត្តន៍​ច្បាប់​នៅ​ខេត្ត​មណ្ឌល​គី​រី​ចំពោះ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើទ្រង់ទ្រាយ​ធំ បន្ទាប់ពី​លេច​ធ្លាយ​ដំណឹង​ថា​មាន​ករណី​ត្រៀម​ដឹក​ឈើ ចេញពី​ឃ្លាំង​ស្តុក​ឈើនៅ​កោះ​ញ៉ែ​ក​រាប់ម៉ឺន​ម៉ែត្រ​គីប​ក្រោម​ទឹក​លុយ ១២០០០០០​ដុល្លា​និង​៣៥០០០០​ដុល្លារ ​ជា​ប្រាក់​រត់ការ​បញ្ជូន​ឈើចេញ តាម​ច្រករបៀង ប៉ុ​ស​ច្រកទ្វា​ទ្វេភាគី​ណាំ​លៀ ហៅ​ប៉ុស្តិ៍​អំពិល ជាពិសេស​គឺ​ច្រក​ដាក់​ដាំ ដែលមាន​ឈ្មួញ​វៀតណាម ឈ្មោះ​ទិន ជា​អ្នក​រង់ចាំ​ប្រមូល​ផល និង​មាន​ពាក់ព័ន្ធ​អំពើពុករលួយ​ជា​ប្រព័ន្ធ​ជា​អ្នក​បើកដៃ​។

បេសកកម្ម​ចុះ​តាមដាន​ការអនុវត្តន៍​ច្បាប់​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មានការ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ​ហ៊ុនសែន និង សម្ដេច​ក្រឡាហោម សខេង ដែល​បញ្ជា​អោយ​អាជ្ញាធរខេត្ត​ពាក់ព័ន្ធ​ទប់ស្កាត់ និង​បង្ក្រាប​អោយបាន​ចំពោះ​បទ​ល្មើ​សព្រៃ​ឈើ ដែល​ប្រកាស​ដោយ សជណ លេខ ១៤៤៨ ចុះ​ថ្ងៃទី​១១ ខែ សីហា ឆ្នាំ ២០១៨ របស់​ក្រសួងមហាផ្ទៃ ដើម​ឈានដល់​ការរក​ឃើញ​តំរុយ និង​ជា​មូលដ្ឋាន​ឈានដល់​ការរៀបចំ​របាយការណ៍​ផ្ដល់យោបល់​ជា​អទិភាព​ដើម្បី​ការពារ​ធនធាន​ព្រៃ​ឈើកម្ពុជា​ជូន​រាជរដ្ឋាភិបាល​។​

​ចំពោះ​ករណីនេះ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​យោបល់​ក្នុងនាម​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល បាន​ចុះ​ទៅដល់​ប៉ុស្តិ៍​ច្រកទ្វា​ទ្វេរ​ភាគី​ណា​ម​លៀ ហៅ ប៉ុស្តិ៍​អំពិល និង​ច្រក​ដាក់​ដាំ និង​បាន​ទាក់ទង​ជួប​សួរដេញដោល​ទាញហេតុផល​ផ្ទាល់មាត់​ជាមួយ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​គី​រី លោក ស្វាយ​សំ​អ៊ាង ដើម្បី​ប្រមូល​ព័ត៌មាន​រៀបចំ​របាយការណ៍​ដាក់ជូន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ តែ​លេខ​ទំនាក់ទំនង​របស់លោក​ស្វាយ សំ​អ៊ាង គ្រប់​ប្រព័ន្ធ​បិទ​មិន​ដំណើរការ មិនអាច​ទាក់ទង​បាន​ក្នុង​ម៉ោង​រដ្ឋបាល ។ ចំណែក​នាយ​ប៉ុ​ស​ច្រកទ្វា​ទ្វេរ​ភាគី​មិន​ហ៊ាន​សហការ​ផ្ដល់​ការសួរនាំ​និង​របាយការណ៍​ពាក់ព័ន្ធ​ដោយហេតុថា​គ្មាន​បញ្ជា​ពី​ថ្នាក់​លើ។​

​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក សូម​សម្ដែង​ការខកចិត្ត​ចំពោះ​រដ្ឋបាល​ពាក់ព័ន្ធ​នៃ​ខេត្ត​មណ្ឌល​គី​រី​ដែល​គ្មាន​ឆន្ទៈ​ចូលរួម​សហការ​ការងា​រ​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ក្នុង​បេសកកម្ម​បំពេញ​តួនាទី​យោងទៅតាម​អំណាច​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​និង​តាម​ការ​ស្នើរតែង​តាំង​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​នេះ​ជា​មុខ​ឈ្មួញ​ឈើ​យួន​ដ៏​ធំ​មួយ​ដែល​ទទួលយក​អនុផល​ព្រៃ​ឈើខ្មែរ​យ៉ាង​ច្រេ​ី​ន​មក​ហើយ តាម​ព័ត៌មានរ​សើប​និង​ច្បាស់ការ​បំផុត​បានអោយដឹងថា ឈ្មួញ​ឈើ​ដ៏​មាន​ឥទ្ធិពល​នេះ​ឈ្មោះ អា ទិន «A TÍNH» ដែលមាន​ទីលំនៅ​ឯ​ក្រុង​ព្រៃនគរ «Ho Chi Minh» ឈ្មួញ​ឈើម្នាក់នេះ​កំពុង​រង់ចាំ​ទទួល​ទិញ​ឈើចេញពី​ប្រទេស​កម្ពុជា​តាម​ច្រក​ល្បៀ​ង «​ដាក់​ដាំ​» ដែលមាន​ទំហំ​ប្រមាណ​ជា ១០០០០​មែត្រ​គីប ហើយ​ករណីនេះ​ក៏មាន​ការចូល​ដៃ​ជើង​ពី​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ក្នុង​ថ្នាក់​ខេត្ត​មណ្ឌល​គី​រី​ផងដែរ ។​

​តាម​ព័ត៌មាន​បែកធ្លាយ​និង​ច្បាស់ការ​បានបង្ហាញ​ថា ខណៈ​នេះ​ម៉ោង​នេះ​មេ​ឈ្មួញ​ឈើ​នេះ កំពុង​ធ្វើពិធីជប់លាង​ជាមួយ​ក្រុម​អ្នកធំ​មួយចំនួន​ក្នុង​ខេត្តមណ្ឌលគិរី​ផងដែរ ដែល​កំពុង​បង្ហាញ​ពី​ភាពសប្បាយ​រីករាយ​តម្កើង​ទ្រូង​អាង​ឬ​ទ្ធិ​អំណាច​ផ្គើន​និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន យ៉ាង​ង​ងើល​បំផុត ដែល​លោក​បាន​ថ្លែងថា​លោក​ស្អប់​ណាស់​ពួក​អាចោរ​កាប់​ឈើ ។​

​ហើ​យ​នេះ​ជា​ព័ត៌មាន​បឋម ទុកជា​ការ​ឆ្លើយ​តប ចំពោះ​ការបង្ហាញ​របស់ អភិបាលខេត្ត ដែល​បាន​ថ្លែង​ពីថ្ងៃ​មុន​ថា គ្មានទេ​ករណី​ដឹក​ឈើកាប់​ឈើក្នុង​ខេត្ត​មណ្ឌល​គី​រី ។​

សូមបញ្ជាក់​ផងដែរ​ថា ច្រក​ដាក់​ដាំ គឺ​ស្ថិតនៅ​ក្នុងភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី រីឯ​ច្រក​ណា​ម​លៀរ​ឬ​ហៅថា​ច្រក​បុ​ស្តិ៍​ប្រាំពីរ គឺ​ស្ថិតនៅ​ក្នុងភូមិ​ពូ​ទឹ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រ​ដា ខេត្ត​មណ្ឌល​គី​រី​៕​ ដោយ​៖​រចនា​

 

spot_img
×