Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរ​ស្វែងរក MH 370 បានចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃទី ១៩/​តុលា នៅ​ច្រក​ល្អាង ខេត្តកំពង់ស្ពឺ​

spot_img

​ពេលនេះ Daily Star ដែលជា​សារព័ត៌មាន​តាមដាន​ជាប់​រឿងនេះ​ឲ្យ​ដឹងថា អ្នក​បច្ចេកវិទ្យា​អង់គ្លេស Ian Wilson និង​បងប្រុស Jack បាន​ទៅដល់​កម្ពុជា​តាំងពី​ថ្ងៃទី ១៦ តុលា ។​

Ian Wilson (​ស្តាំ​) និង​បងប្រុស Jack នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។​

​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ពួកគេ​បាន​ទៅ​សម្រាក​១​យប់ នា​ខេត្តកំពង់ស្ពឺ ។ នៅ​ថ្ងៃទី ១៨ តុលា ពួកគេ​ចេញ​ដម​ណើ​រ​ឆ្ពោះទៅ​ច្រក​ល្អាង (Chrok La Eang) ដែលជា​កន្លែង​ចាប់ផ្តើម​ដំណើរ​ស្វែងរក MH 370 ។ ព្រឹក​ថ្ងៃទី ១៩ តុលា ពួកគេ​បោះជំហាន​ដំបូង​ចូល​ព្រៃ ។​

​តាម Daily Star ដដែល​នោះ នេះ​ជា​ដំណើរ​រុករក និង​គ្រោះថ្នាក់ ប៉ុន្តែ​ពុំមែន​ដោយសារ​ភូមិសាស្ត្រ​នោះទេ បញ្ហា​គឺ​ក្រុម​ជន​ទុច្ចរិត​លួច​កាប់​ឈើ​កំពុងមាន​សកម្មភាព នៅ​តំបន់​នោះ -​ពួកវា​មិន​ពេញចិត្ត​ជាមួយ​ជន​ស្បែក​ស​ឡើយ ហើយ​មាន​កាមេរ៉ា​ក្នុង​មែន ។​

​កិច្ចសន្ទនា​ពី​ទឹកដី​កម្ពុជា​នៅ​ថ្ងៃទី ១៨ តុលា ជាមួយ Daily Star , Ian Wilson និយាយថា ៖ ខ្លួនគេ​និង​បងប្រុស​បាន​យក​ឧបករណ៍​សម្រាប់​សម្រាក​ក្នុងព្រៃ​នៅពេល​យប់ ។ គាត់​នៅតែ​បង្ហាញ​អារម្មណ៍​ប្តូរផ្តាច់​សម្រេច​បំណង​របស់ខ្លួន តាមរយៈ​ដំណើរ​មួយ​ត្រូវ​ចាយ​អស់ ៥០០០ USD ។ ពួកគេ​ត្រូវ​ដើរកាត់​ព្រៃ​ប្រហែល 8km ដើម្បី​ទៅដល់​កន្លែង​ដែល​គាត់​ជឿថា MH370 កំពុង “​ដេក​” នៅ​ទីនោះ ។​

​មនុស្ស​ជាច្រើន​កំពុង​តាម​ពួកគេ​គ្រប់​ជំហាន ព្រោះ​គោលដៅ​នៃ​ដំណើរ​ផ្សងព្រេង​នេះ​ធំធេង​ណាស់ ៖ “​បកស្រាយ​អាថ៌កំបាំង​កត់​ទុក ៤​ឆ្នាំ​មកហើយ​!” ។​

Ian Wilson ចាប់ផ្តើម​ដំណើរការ​ផែន​ការដែល​ត្រៀម​ទុក ២​ឆ្នាំ​មកហើយ ។​

​សូម​បួងសួង និង​ជូនពរ​ពួកលោក​ជោគជ័យ ហើយ​សុវត្ថិភាព​!

​ចន្ទ្រា​

spot_img
×