Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

World Cup 2018 : ប្រេ​ស៊ីល​ជា​បេក្ខភាព​ទី​១ អាច​លើក​ពាន​

spot_img

​តាម​ក្រុមហ៊ុន​ស្ថិតិ Opta ផ្អែក​លើ​ការ​គណនា​តាម​ប្រូ​បា​ប៊ី​លី​តេ ក៏ដូចជា​តារាង​ចាប់ឆ្នោត​ប្រកួត​តាម​តារាង នោះ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ីល​មាន​ឱកាស​ខ្ពស់​បំផុត​ដើម្បី​ទទួលបាន​ជោគជ័យ លើក​ទី​៦ សម្រាប់​ប្រទេស​របស់​ខ្លួន​។​

Brazil ជា​បេក្ខភាព​ទទួលបាន​ពាន​លំដាប់​ទី​១ តាម​ក្រុមហ៊ុន ស្ថិតិ Opta ។​

តាម​នោះ Opta ព្យាករណ៍​ថា ប្រេ​ស៊ីល​ដែល​ស្ថិត​នៅ​តារាង E ជួប​ប្រកួត​ជាមួយ​ក្រុមស្វីស Costa Rica Serbia នោះ​លទ្ធភាព​ដែល​គេ​ឈរ​នៅ​ក្រុម​លំដាប់​ទី​១​នៃ​តារាង គ្មាន​អ្វី​សម្រាប់​ពិភាក្សា​ទេ​។ ប្រេ​ស៊ីល​ក៏​មាន​ឱកាស​ដល់​ទៅ ២២,៥% សម្រាប់​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព័ត្រ ហើយ ១៤,២% ក្លាយ​ជា​ម្ចាស់ការ​។ លំដាប់​ទី​២ បាន​ទៅ​អតីត​ម្ចាស់​ពាន​មុននេះ គឺ​អាល្លឺម៉ង់​ទទួលបាន​សម​មាត្រ ១១,៤% ក្លាយ​ជា​ម្ចាស់​ពាន​។​

​បន្ត​ទៀត​គឺ អា​ហ្សង់​ទីន មានឱកាស (១០,៩%) ហើយ បារាំង (១០,៥%)​។ មានតែ ៤​ក្រុម​ប៉ុណ្ណោះ ដែល​ទទួលបាន​ស​មមា​ត្រ លើសពី​១០% នៃ​ឱកាស​ទទួលបាន​ពានរង្វាន់​បាល់ទាត់​ពិភពលោក ២០១៨​។​

សម​មាត្រ បណ្តា​ក្រុម​មាន​លទ្ធភាព​ទទួលពាន​រង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ ២០១៨ តាម Opta​។​

​ការព្យាករណ៍​នៅបាន​ពិនិត្យ​ឃើញ​ក្រុម​មាន​លទ្ធភាព​កៀក ១០% អាច​លើក​ពាន គឺ ៖ អេស្បាញ ៩,៣%៕ សូលី​សា​

spot_img
×