Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ មិន​អំណោយផល​ល្អ ទោះបី​សកម្ម​យ៉ាងណា​ក៏​ថ្ងៃនេះ​ងាយ​កើតការ​ខ្វែងគំនិត​ជាមួយ​ថ្នាក់លើ ។ លុយកាក់ មានឱកាស​បាន​ចំណូល​ថែម ។ មនោ​ញ្ចេ​ត​នា កុំ​ឲ្យ​រឿង​ការងារ ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​២ ។​

​ឆ្នាំឆ្លូវ ៖ ការងារ ល្អ​បំផុត រាល់​ការប្រឹងប្រែង​មុនៗ​នេះ​ត្រូវបាន​ទទួលស្គាល់​និង​ឆ្លើយតប ។ លុយកាក់ ថ្ងៃនេះ​គ្មាន​លាភ ត្រូវ​ថែទាំ​របស់របរ លុយកាក់ បង្ការ​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំខាល ៖ ការងារ​អំណោយផល​ល្អ​បំផុត រាល់​ឧបសគ្គ​មុនៗ​នេះ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំថោះ ៖ ការងារ រីកចម្រើន ជួប​សំណាងល្អ​ច្រើន​ក្នុង​ការងារ បាន​ការជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អ្នក​នៅ​ជុំវិញ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា មិនល្អ​ងាយ​កើតមាន​ទំនាស់​ដោយសារ​រឿង​តូចតាច ។​

​ឆ្នាំរោង ៖ ការងារ​ជួប​សម្ពាធ​ច្រើន​តម្រូវ​ឲ្យ​អ្នកដោះស្រាយ ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ចំណូល​ចំណាយ ដើម្បី​បញ្ចៀស​ស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា ត្រូវ​នឹងនរ​ដោះស្រាយ​រាល់​បញ្ហា​កើតឡើង​ក្នុង​រឿង​មនោសញ្ចេតនា​។​

​ឆ្នាំម្សាញ់ ៖ ការងារ ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​ច្រើន​ដល់​ការងារ ត្រូវ​នឹងនរ​ដោះស្រាយ​បញ្ហា​ប្រឈម ។ លុយកាក់ ជួប​សំណាងល្អ​ច្រើន ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការបង្ហាញ​ក្តី​ស្រឡាញ់ ។​

​ឆ្នាំមមី ៖ ការងារ រលូន​ល្អ មានរឿង​វិវឌ្ឍន៍​ថ្មីៗ​ក្នុង​ការងារ ។ លុយកាក់ ធូរធារ​លាភ​ចូល​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំមមែ ៖ ការងារ មាន​កិច្ចការ​នៅ​កកស្ទះ​ជាច្រើន ត្រូវ​ប្រញាប់​ដោះស្រាយ ។ លុយកាក់ គួរ​រៀនសូត្រ​បន្ថែម​ចំណេះដឹង​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មានឱកាស​រកឃើញ​មនុស្ស​ក្នុង​សុ​បិ​ន្ត ។​

​ឆ្នាំវក ៖ ការងារ មាន​បញ្ហា​ជាច្រើន​នៅ​ចំពោះមុខ ត្រូវ​ប្រញាប់​ដោះស្រាយ​ជាបន្ទាន់ ។ លុយកាក់ មិនត្រូវ​លូកដៃ​ចូល​ជ្រៅ​ក្នុង​រឿង​លុយកាក់​របស់​អ្នកដទៃ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំ​ឲ្យ​ប៉ះពាល់​ទឹកចិត្ត​គូស្នេហ៍ ។​

​ឆ្នាំរកា ៖ ការងារ មិនល្អ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ​ក្នុងការ​ទិញ​របស់ ។ មនោសញ្ចេតនា ងាយ​កើតការ​ខ្វែងគំនិត​ជាមួយ​គូស្នេហ៍ ។

​ឆ្នាំចរ ៖ ការងារ ល្អប្រសើរ ឱកាសល្អៗ​ជាច្រើន​កំពុង​នៅ​ចំពោះមុខ ។ លុយកាក់ កើនឡើង ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំកុរ ៖ ការងារ មិនត្រូវ​ភ្លេចខ្លួន មាន​មនុស្ស​មិន​ពេញ​ចិត្តនឹង​ភាពជោគជ័យ​របស់​អ្នក​អាច​ន​នឹង​រក​គ្រប់​វិធី​កាច់​បំបាក់ ។ លុយកាក់ មានឱកាស​ច្រើន​ដើម្បី​រក​បន្ថែម​ប្រាក់ចំណូល ។ មនោសញ្ចេតនា ធ្លាក់ចុះ ត្រូវ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើនជាង​មុន​សម្រាប់​គូស្នេហ៍ ៕

spot_img
×